ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសហការជាមួយអាជ្ញាធរមូលដ្ឋានចុះទប់ស្កាត់សំណង់ខុសច្បាប់នៅតំបន់ការពារឧទ្យានអង្គរ (តំបន់រលួស)

បានផ្សាយនៅ ថ្ងៃទី 26 ខែ ធ្នូ ឆ្នាំ2016 11:12 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ភ្នាក់ងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា សហការជាមួយកម្លាំងការពារបេតិកភណ្ឌប្រចាំស្រុកប្រាសាទបាគង និងអាជ្ញាធរមូលដ្ឋានបានចុះទប់ស្កាត់ការសាងសង់របងបេតុងខុសច្បាប់មួយកន្លែង ដែលស្ថិតនៅក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាដីស្ថិតនៅក្នុងតំបន់ការពារទី១នៃរមណីយដ្ឋានអង្គរ (តំបន់រលួស)។ សកម្មភាពចុះទប់ស្កាត់នេះធ្វើឡើង នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ដោយតម្រូវឲ្យអ្នកដឹកនាំការដ្ឋាន(មេម៉ៅការសំណង់) ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ផ្អាកការសាងសង់បន្ត។

លោក នួន សុគុណ មន្ត្រីសណ្តាប់ធ្នាប់មួយរូប ដែលបានចូលរួមសកម្មភាពទប់ស្កាត់នេះ បញ្ជាក់ថា ការចុះទប់ស្កាត់នេះជាលើកទី២ហើយ បន្ទាប់ពីក្រុមការងារធ្លាប់បានចុះទប់ស្កាត់ម្តងកាលពីថ្ងៃទី១៧ ខែធ្នូ កន្លងទៅ។ លោកបញ្ជាក់ថា ដោយមិនអាចជួបជាមួយម្ចាស់ដីផ្ទាល់ ក្រុមការងាររបស់លោកបានត្រឹមតែធ្វើកិច្ចសន្យាជាមួយមេជាង និងសុំឲ្យគាត់បញ្ឈប់ការសាងសង់។ លោកសង្ឃឹមថា ម្ចាស់ដី និងមេជាងនឹងសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សាការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកឲ្យបានគង់វង្ស ព្រោះអង្គរជាអត្តសញ្ញាណជាតិដែលត្រូវការពារឲ្យបានដាច់ខាត។

លោក ស៊ិន ឃី មេភូមិលលៃដែលបានចូលរួមសហការក្នុងសកម្មភាពចុះទប់ស្កាត់នេះបញ្ជាក់ថា លោកបានចូលរួមជាសាក្សីដឹងឮក្នុងនាមជាអាជ្ញាធរមូលដ្ឋាន និងគាំទ្រសកម្មភាពចុះទប់ស្កាត់សំណង់ដោយខុសច្បាប់នេះ។ លោកក៏បានជំរុញឲ្យប្រជាពរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំពេញសំណុំបែបបទត្រឹមត្រូវមុននឹងសាងសង់សំណង់ផ្សេងៗក្នុងរមណីយដ្ឋានអង្គរ ដែសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអស់គ្នា៕






កាំជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងប្រវែង៨០ម៉ែត្រដែលរងការខូចខាតដោយសារការស្រុតដីបាក់រលំ និងការខូចខាតប្រព័ន្ធបញ្ជៀសទឹកក្រោមដីនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងារ IGeS របស់ប្រទេសអ៊ីតាលី ធ្វើការជួសជុលអស់រយៈពេល៤ឆ្នាំ គឺតាំងពីឆ្នាំ២០១២នឹងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៥ ។
បច្ចុប្បន្នអាកាសធាតុក្តៅហួតហែង បានបង្កឱ្យមានកង្វះទឹកស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ពិសេសតំបន់មួយចំនួននៃខេត្តសៀមរាបក៏រងនូវផលប៉ះពាល់នេះដែរ ដែលបណ្តាលឱ្យសត្វ រុក្ខជាតិស្លាប់ជាហូរហែរ និងធ្វើឱ្យមនុស្សពិបាកក្នុងការរស់នៅ។
អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងនគរបាលការពារបេតិកភណ្ឌ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះទៅបង្រ្កាបពួកជនខិលខូចមួយក្រុមកំពុងលួចជីកគាស់កកាយរូបក្បាលនាគ នៅតាមបណ្តោយផ្លូវបេងទៅកំពង់ស្វាយបម្រុងនឹងដឹកចេញយកទៅលក់ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទូរស័ព្ទ ០៧៧ ៨៩៦ ៦៨៩ ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
13
ថ្ងៃនេះ
:
3021
ម្សិលមិញ
:
9536
សប្តាហ៍នេះ
:
67801
ខែនេះ
:
0012557
សរុប
:
013704011