ព័ត៌មានថ្មីៗ

អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាកំពុងទទួលការបណ្តុះបណ្តាល ពីគម្រោងអភិរក្សជួសជុលប្រាសាទព្រះពិធូររបស់សាធារណរដ្ឋកូរ៉េ

បានផ្សាយនៅ ថ្ងៃទី 23 ខែ ធ្នូ ឆ្នាំ2016 03:00 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គម្រោងអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរ ដែលអនុវត្តដោយមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) កំពុងផ្តោតការយកចិត្តយ៉ាងខ្លាំងលើការងារបណ្តុះបណ្តាលធនធានមនុស្សនៃអាជ្ញាធរជាតិអប្សរា។

ជាក់ស្តែងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ គម្រោងជួសជុលប្រាសាទព្រះពិធូរ បានបើកវគ្គបណ្តុះបណាលជំនាញអភិរក្សដល់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ដោយផ្តោតសំខាន់លើការសិក្សាអំពីសមាសធាតុថ្ម និងការព្យាបាលស្លែនៅលើថ្ម។ សិក្ខាកាមដែលចូលរួមក្នុងវគ្គនេះមានចំនួន១០រូប ដែលមកពីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការទាំងអស់ ក្នុងនោះ វិស្វករ៤រូប ស្ថាបត្យករ៣រូប និងបុរាណវិទូ៣រូប។

កញ្ញា បឿត សុភា បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានបង្ហាញអារម្មណ៍រីករាយពេញចិត្តចំពោះវគ្គបណ្តុះបណ្តាលនេះ ដោយមូលហេតុថា វគ្គបណ្តុះបណ្តាលនេះមានទាំងទ្រឹស្តី និងការចុះអនុវត្តតាមប្រាសាទជាក់ស្តែង ដែលជំរុញឲ្យកញ្ញា និងសិក្ខាកាមដទៃទៀតមានភាពងាយយល់ អាចអនុវត្តបាន។

លោក ផាក ដុងហ៊ី (Park Donghee) មន្ត្រីសម្របសម្រួលនៃគម្រោងជួសជុលប្រាសាទព្រះពិធូររៀបរាប់នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះថា គម្រោងអភិរក្សជួសជុលប្រាសាទព្រះពិធូរមានការងារ៣ធំដែលត្រូវធ្វើគឺ ការងារបណ្តុះបណ្តាលធនធានមនុស្ស ការងារស្រាវជ្រាវ និងការងារអភិរក្សជួសជុលស្តារឡើងវិញ។ ដោយឡែក វគ្គបណ្តុះបណ្តាលធនធានមនុស្សបានកំណត់ជាបីផ្នែកគឺ ការបណ្តុះបណ្តាលរយៈពេលខ្លី និងរយៈពេលមធ្យមនៅប្រទេសកូរ៉េ និងការបណ្តុះបណ្តាលដោយផ្ទាល់នៅប្រទេសកម្ពុជា។

សម្រាប់វគ្គបណ្តុះបណ្តាលរយៈពេលខ្លី ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ១០រូបបានទៅចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល២សប្តាហ៍កាលពីខែសីហានិងខែកញ្ញាកន្លងទៅ។ ដោយឡែក កម្មវិធីបណ្តុះបណ្តាលរយៈពេលមធ្យម KOCHEF បានរៀបចំកម្មវិធីបញ្ជូនមន្ត្រីជំនាញទៅបណ្តុះបណ្តាលនៅប្រទេសកូរ៉េចំនួន៣វគ្គ រយៈពេល៣ខែ ដោយក្នុងមួយវគ្គ៤រូបគឺ ស្ថាបត្យករ៤រូប វិស្វករ៤រូប និងអ្នកជំនាញបុរាណវិទ្យា៤រូប៕












សារថ្វាយព្រះពរ
( ថ្ងៃទី 28 ខែ តុលា ឆ្នាំ2020 )
ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតឆ្ឆ័ត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បរវមហាប្រសើរថ្វាយ
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទាំង១១២ភូមិ នៅក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12345...357358បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
5392
ម្សិលមិញ
:
8347
សប្តាហ៍នេះ
:
34027
ខែនេះ
:
0187536
សរុប
:
012956968