ព័ត៌មានថ្មីៗ

អាជា្ញធរជាតិអប្សរាបន្តចុះផ្សព្វផ្សាយពីបេតិកភណ្ឌដល់អ្នកស្រុកអង្គរ

បានផ្សាយនៅ ថ្ងៃទី 23 ខែ ធ្នូ ឆ្នាំ2016 08:51 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ការបញ្ជ្រាបចំណេះដឹងពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរ គឺជារឿងសំខាន់ណាស់ដោយសារពួកគាត់រស់នៅផ្ទាល់ជាមួយបេតិកភណ្ឌ។ ដូច្នេះ ពួកគាត់ចាំបាច់ត្រូវតែមានការយល់ដឹងពីតម្លៃបេតិកភណ្ឌដើម្បីងាយស្រួលជួយគ្នាថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌឲ្យបានគង់វង្សតដល់មនុស្សជាតិជំនាន់ក្រោយទៀត។

ដោយយល់ច្បាស់ពីហេតុផលនេះហើយ បានជាអាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារសហគមន៍ដើម្បីចុះផ្សព្វផ្សាយពីបេតិកភណ្ឌ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរជាប្រចាំដើម្បីឲ្យពួកគាត់បានយល់ហើយចូលរួមគ្នាជួយថែរក្សានូវបេតិកភណ្ឌ ។

ជាក់ស្តែងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ លោកស្រី ម៉ៅ ល្អ តំណាង ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និង មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានសហការគ្នាជាមួយក្រុមប្រឹក្សាឃុំ មេភូមិរួមគ្នាផ្សព្វផ្សាយពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋនៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី ម៉ៅ ល្អ បានលើកឡើងអំពីសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បេតិកភណ្ឌតាំងពីយូរយារណាស់មកហើយ មានដូចជាសិទ្ធិរស់នៅ សិទ្ធិសាងសង់ សិទ្ធិចែកមរតក និងសិទ្ធិលក់មរតកបន្តឲ្យអ្នកភូមិផងរបងជាមួយគ្នា។ បន្ថែមពីនោះទៀត លោកស្រីក៏បានពន្យល់អំពីតួនាទីភារកិច្ច និងកិច្ចការងាររបស់អាជ្ញាធរជាតិអប្សរាក្នុងការថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌ វប្បធម៌ និងព្រៃឈើក្នុងតំបន់អង្គរផងដែរ។

លោក ភុំ ណន មេភូមិស្ទឹងបានមានចំណាប់អារម្មណ៍ថាលោកពិតជាសប្បាយរីករាយ ដែលបានចូលរួមជាមួយអាជ្ញាធរជាតិអប្សរាក្នុងការផ្សព្វផ្សាយពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋនៅក្នុងភូមិរបស់លោក។ កម្មវិធីនេះល្អព្រោះវាបានផ្តល់នូវចំណេះដឹងច្រើនដល់ប្រជាពលរដ្ឋ ធ្វើឲ្យពួកគាត់យល់ច្បាស់ពីតម្លៃបេតិកភណ្ឌ និងអត្ថប្រយោជន៍បេតិកភណ្ឌ ព្រមទាំងដឹងតួនាទីរបស់ពួកគាត់ត្រូវចូលរួមគ្នាជាមួយអាជ្ញាធរ ដើម្បីថែរក្សានូវបេតិកភណ្ឌដូនតាយើងទាំងអស់គ្នា។

សូមបញ្ជាក់ថាក្នុងការផ្សព្វផ្សាយនេះ អាជ្ញាធរជាតិអប្សរាក៏បានអនុញ្ញាតច្បាប់ជួសជុល និងតយ៉ាបផ្ទះជូនប្រជាពលរដ្ឋចំនួន៩គ្រួសារ និងចែកកញ្ចប់ទ្រទ្រង់សុខភាពម្តាយ និងទារកដល់ស្រ្តីទើបឆ្លងទន្លេរួចផងដែរ៕












សេចក្ដីគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ
ប្រាសាទបាយក្អែក មានទីតាំងនៅខាងលិចប្រាសាទអង្គរវត្ត ដែលមិនសូវមានអ្នកស្គាល់ ហើយទេសចរភាគច្រើនឆ្លងកាត់ទៅហួសមកហួស។
តំណាងស្ថាប័ន វត្តអារាម ក៏ដូចជាប្រជាពលរដ្ឋជាបន្តបន្ទាប់ បានស្នើសុំកូនឈើពីអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅតាមដីភូមិ ចម្ការ វត្តអារាម និងសាលារៀន។ល។ ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានផ្តល់កូនឈើដល់តំណាងវត្តអារាម និងស្ថាប័នសរុបចំនួន ១,៤០០ដើម។
ក្នុងឱកាសដ៏សែនមហានក្ខត្តឬក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ
ប្រជាពលរដ្ឋជិតឆ្ងាយ បានបន្តស្នើសុំកូនឈើពីអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅតាមតំបន់នានា ទាំងក្នុងខេត្តសៀមរាប និងខេត្តដទៃ។ នៅដើមខែ សីហា ឆ្នាំ២០២០នេះ គឺថ្ងៃទី១ និងថ្ងៃទី៣ ខែសីហា អាជ្ញាធរជាតិអប្សរា បានផ្តល់ជូនកូនឈើសរុបជិត២ពាន់ដើម ដល់ព្រះសង្ឃ និងប្រជាពលរដ្ឋយកទៅដាំតាមគោលដៅផ្សេងៗ។
ដើមដំបូងមុន12345...336337បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
2786
ម្សិលមិញ
:
5458
សប្តាហ៍នេះ
:
139294
ខែនេះ
:
0224150
សរុប
:
012049781