ព័ត៌មានថ្មីៗ

អង្គរនឹងទទួលធ្វើជាម្ចាស់ផ្ទះនៃពិធីសម្តែងសិល្បៈរួមអាស៊ាន-ចិន

បានផ្សាយនៅ ថ្ងៃទី 21 ខែ ធ្នូ ឆ្នាំ2016 01:57 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
កម្មវិធីសម្តែងសិល្បៈរួមអាស៊ាន-ចិន ក្រោមប្រធានបទ “ការតភ្ជាប់ក្នុងភាពចម្រុះគ្នា” គ្រោងនឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៦ដល់២៨ ខែធ្នូ ឆ្នាំ២០១៦។ កម្មវិធីនេះនឹងមានការចូលរួមពីសិល្បករ សិល្បការិនីប្រមាណ២៦៦នាក់ មកពីបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ និងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីអបអរសាទរខួបទី២៥ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ចិន។

តាមកម្មវិធីដែលបានគ្រោងទុក ពីរថ្ងៃដំបូងគឺជាពិធីជួបជុំ និងសិក្ខាសាលាស្តីពីវប្បធម៌ចម្រុះអាស៊ាន-ចិន។ ចំណែកកម្មវិធីសម្តែងសិល្បៈរួមគ្នានឹងប្រារព្ធឡើងនៅប្រាសាទបាយ័ន ចាប់ពីពេលរសៀលតទៅ។

ដើម្បីរៀបចំកម្មវិធីនេះឲ្យដំណើរទៅដោយជោគជ័យ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដែលមានសមាសភាពមកពីក្រសួងទេសចរណ៍ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងសុខាភិបាល ក្រសួងព័ត៌មាន សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា រួមនឹងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

ជាមួយគ្នានេះដែរ ក្នុងនាមជាស្ថាប័នទទួលបន្ទុកគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានចូលរួមសហការយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញកម្មវិធីនេះឲ្យប្រព្រឹត្តទៅដោយរលូន ស្របតាមគោលបំណងចម្បងនៃកម្មវិធីដ៏មានអត្ថន័យនេះ៕
























នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បាននាំគ្នាសម្អាតបរិស្ថាន រៀបចំអនាម័យនៅក្តារបែន និងតាមបរិវេណប្រាសាទអង្គរវត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពភ្ញៀវទេសចរដែលចូលមកទស្សនាក្នុងប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអារម្មណ៍ក្នុងពេលទស្សនា៕
បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។
ដើមដំបូងមុន12345...289290បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
7990
ម្សិលមិញ
:
26968
សប្តាហ៍នេះ
:
34958
ខែនេះ
:
0179400
សរុប
:
010135547