ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិកចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក

បានផ្សាយនៅ ថ្ងៃទី 20 ខែ ធ្នូ ឆ្នាំ2016 08:07 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត The CPR Hero Training Centerមកពីសហរដ្ឋអាមេរិកចំនួន១៧រូប ដឹកនាំដោយលោកវេជ្ជបណ្ឌិត Michael Phamប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានដឹកនាំក្រុមពិនិត្យសុខភាពជូនប្រជាពលរដ្ឋចំនួន១០០នាក់ដោយឥតគិតថ្លៃ នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានក្រុមការងារអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានមានប្រសាសន៍ឲ្យដឹងថា ការចុះពិនិត្យសុខភាពប្រជាពលរដ្ឋដោយមិនគិតថ្លៃនេះ ធ្វើឡើងដើម្បីរួមចំណែកទ្រទ្រង់សុខភាពប្រជាពលរដ្ឋ និងជួយសម្រួលភាពលំបាករបស់ប្រជាពលរដ្ឋ ដោយសារភូមិនេះជាភូមិកំពុងអភិវឌ្ឍ ហើយប្រជាពលរដ្ឋរស់នៅឆ្ងាយពីទីក្រុងនិងមិនទាន់មានមណ្ឌលសុខភាពគ្រប់គា្រន់នៅឡើយ។ ឯកឧត្តមបញ្ជាក់ថា ទៅថ្ងៃខាងមុននឹងរៀបចំឲ្យមានប៉ុស្តិ៍សុខភាពមួយក្នុងភូមិ ដើម្បីងាយស្រួលជួយប្រជាពលរដ្ឋបានទាន់ពេលនៅពេលមានបញ្ហាសុខភាពកើតឡើង។

លោក Michael បាននិយាយថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកមកពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្នុងថ្ងៃនេះគឺ ពិនិត្យទៅលើសម្ពាធឈាម ជាតិស្ករ ជាតិខ្លាញ់ ប្រព័ន្ធប្រសាទ ថ្លឹងទម្ងន់ និងវាស់កម្ពស់ ដើម្បីឱ្យពួកគាត់បានដឹងថាពួកគាត់កំពុងកើតជំងឺអ្វី ដើម្បីងាយស្រួលព្យាបាលនិងការពារ ។ លោកបន្តថាក្រោយពីពិនិត្យសុខភាពជូនពួកគាត់រួចហើយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើងពិនិត្យឃើញប្រជាពលរដ្ឋមានជំងឺដូចជាលើសឈាម លើសជាតិខ្លាញ់ ទឹកនោមផ្អែម និងជំងឺប្រព័ន្ធរំលាយអាហារ ហើយក្រុមគ្រូពេទ្យបានធ្វើការណែនាំទៅតាមប្រភេទជំងឺនិងឱ្យពួកគាត់ទៅជួបគ្រូពេទ្យជំនាញក្នុងស្រុកបើមានបញ្ហាកើតឡើង ដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា ។

លោកតា ភុំ ពុធ អាយុ៧៥ បាននិយាយថាលោកតាមានការសប្បាយរីករាយខ្លាំងណាស់ ដែលបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកពិនិត្យសុខភាពជូនអ្នកភូមិដល់ទីកន្លែងដោយឥតគិតថ្លៃបែបនេះ ព្រោះជីវភាពខ្សត់ខ្សោយដូចលោកតា បើចង់ដឹងថាខ្លួនឯងកើតអីនោះក៏មិនមានលទ្ធភាពទៅរកការប្រឹក្សាពីគ្រូពេទ្យបានដែរ ។ បន្ទាប់ពីពិនិត្យសុខភាពហើយ លោកគ្រូពេទ្យបានប្រាប់ថា លោកតាមានជំងឺលើសឈាម មិនត្រូវធ្វើការធ្ងន់ៗទេ ពិសេសគឺត្រូវទៅជួបគ្រូពេទ្យក្នុងស្រុកដើម្បីធ្វើការព្យាបាលជំងឺឱ្យទាន់ពេល ។ លោកតាសូមអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជា្ញធរជាតិអប្សរានិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិក ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរក៏ដូចជានៅក្រៅតំបន់ឧទ្យានអង្គរផងដែរ។

នេះជាលើកទី០២ហើយ ដែលអាជា្ញធរជាតិអប្សរាបានសហការគ្នាជាមួយក្រុមគ្រូពេទ្យ The CPR HERO Training Center មកពីសហរដ្ឋអាមេរិកបានចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដោយលើកទី១ត្រូវបានរៀបចំឡើងនៅភូមិត្នោត សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទីនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦។ ដោយឡែក ការចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋលើកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក៏បានបណ្តុះបណ្តាលពីជំនាញបច្ចេកទេសសង្គ្រោះបឋមដល់ប្រជាការពារភូមិនិងអ្នកភូមិផងដែរ៕


















អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំក្នុងបំណងបង្កើនគម្របព្រៃឈើឡើងវិញនៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី៧ និងទី៨ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន ៤,៦២០ដើមទៀត បានចែកជូនដល់សាធារណជនក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ។
សេចក្ដីគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ
ប្រាសាទបាយក្អែក មានទីតាំងនៅខាងលិចប្រាសាទអង្គរវត្ត ដែលមិនសូវមានអ្នកស្គាល់ ហើយទេសចរភាគច្រើនឆ្លងកាត់ទៅហួសមកហួស។
តំណាងស្ថាប័ន វត្តអារាម ក៏ដូចជាប្រជាពលរដ្ឋជាបន្តបន្ទាប់ បានស្នើសុំកូនឈើពីអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅតាមដីភូមិ ចម្ការ វត្តអារាម និងសាលារៀន។ល។ ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានផ្តល់កូនឈើដល់តំណាងវត្តអារាម និងស្ថាប័នសរុបចំនួន ១,៤០០ដើម។
ក្នុងឱកាសដ៏សែនមហានក្ខត្តឬក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ
ដើមដំបូងមុន12345...337338បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
2838
ម្សិលមិញ
:
5802
សប្តាហ៍នេះ
:
14567
ខែនេះ
:
0241431
សរុប
:
012067062