ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាក្រើនរំឭកប្រជាពលរដ្ឋក្នុងឧទ្យានអង្គរឲ្យរួមគ្នាប្រើប្រាស់ទឹកមានសុវត្ថិភាព

បានផ្សាយនៅ ថ្ងៃទី 19 ខែ ធ្នូ ឆ្នាំ2016 03:55 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

“ទឹកដែលគ្រាន់តែថ្លា គ្មានក្លិន គ្មានពណ៌ ដែលប្រជាពលរដ្ឋខ្លះគ្រាន់តែដងពីអណ្តូងមកភ្លាមៗនោះ មិនទាន់ចាត់ទុកថាជាទឹកមានសុវត្ថិភាពទេ ពោលគឺ មិនទាន់អាចបរិភោគបាននៅឡើយ។ ការបរិភោគទឹកដែលគ្មានសុវត្ថិភាពបែបនេះ នឹងបណ្តាលឲ្យមានជំងឺជាប់ខ្លួន រ៉ាំរ៉ៃ ខាតបង់ទ្រព្យសម្បត្តិជាមិនខាន។ ត្រូវរួមគ្នាបរិភោគទឹកដែលមានសុវត្ថិភាព ដោយការដាំឲ្យឆ្អិន ឬដោយចម្រោះត្រឹមត្រូវ”។ នេះជាសារដ៏មានន័យ ដែលមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាបានក្រើនរំឭកដល់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ។

ក្នុងបទបង្ហាញទៅកាន់ប្រជាពលរដ្ឋភូមិរហាល និងភូមិស្រះស្រង់ខាងជើង ក្នុងកម្មវិធីផ្សព្វផ្សាយអំពី “វិធីសាស្រ្តបន្សុទ្ធទឹក និងរក្សាទឹកឲ្យមានសុវត្ថិភាពដើម្បីប្រើប្រាស់ក្នុងគ្រួសារ” លោក មាន់ ផានិត ដែលជាគ្រូបង្គោលនៃកម្មវិធីនេះលើកឡើងថា ការប្រើប្រាស់ទឹកដែលគ្មានសុវត្ថិភាពត្រឹមត្រូវនឹងជំរុញឲ្យមានជំងឺរាករូស ចុះក្អួត រ៉ាំរ៉ៃ និងរហូតដល់ជំងឺមហារីកទៀតផង ជាពិសេស ចំពោះកូនក្មេង និងមនុស្សចាស់។ ដូច្នេះ ប្រជាពលរដ្ឋទាំងអស់ត្រូវតែនាំគ្នាប្រើប្រាស់ទឹកដែលមានសុវត្ថិភាពត្រឹមត្រូវ ដើម្បីសុខភាព សេចក្តីសុខក្នុងគ្រួសារទាំងមូល។

គ្រូបង្គោលរូបនេះបន្ថែមថា ដើម្បីឲ្យទឹកមានសុវត្ថិភាពត្រឹមត្រូវ គេត្រូវធ្វើវិធីបន្សុទ្ធទឹក រក្សាទឹកទុកឲ្យបានត្រឹមត្រូវ។ វិធីបន្សុទ្ធទឹកគេអាចធ្វើតាមរយៈការដាំទឹកឲ្យពុះរយៈពេល១នាទីទៅ៥នាទី ឬអាចច្រកដបទៅហាលកម្តៅថ្ងៃឲ្យបាន៦ម៉ោងយ៉ាងតិចទើបអាចប្រើប្រាស់បាន។ ក្រៅពីនេះ គេអាចប្រើប្រាស់ទឹកមានសុវត្ថិភាពបានតាមរយៈការប្រើប្រាស់ធុងចម្រោះទឹកត្រឹមត្រូវ។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ជាអ្នកសម្របសម្រួលកម្មវិធីនេះបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយអំពី វិធីសាស្រ្តបន្សុទ្ធទឹក និងរក្សាទឹកឲ្យមានសុវត្ថិភាពដើម្បីប្រើប្រាស់ក្នុងគ្រួសារ ជាផ្នែកមួយនៃគម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) ដែលជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា សាលាខេត្តសៀមរាប និងប្រទេសបារាំង។ បច្ចុប្បន្ន គម្រោងនេះកំពុងតែបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីការគ្រប់គ្រងសំរាម អនាម័យ និងទឹកស្អាតជាដើម ទៅលើភូមិចំនួន៤ក្នុងឧទ្យានអង្គរ ដែលបានជ្រើសរើសជាភូមិគំរូ ហើយគ្រោងនឹងបន្តទៅកាន់ភូមិដទៃទៀតរហូតគ្រប់ទាំង១១២ភូមិក្នុងឧទ្យានអង្គរទាំងមូល៕








របៀបផ្តិតសិលាចារឹក
( ថ្ងៃទី 18 ខែ តុលា ឆ្នាំ2020 )
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍ប្រចាំក្រុងសៀមរាប ដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៤សំណើ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក។ ក្រោយពិនិត្យទីតាំង និងឯកសារជាក់ស្ដែង ក្រុមការងារបានអនុញ្ញាត ០៨សំណើ៕
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីបុគ្គលិក បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធថ្វាយព្រះរាជកុសលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ខួបសោយទិវង្គត៨ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប។
សូមថ្វាយមហាព្រះរាជកុសល
( ថ្ងៃទី 15 ខែ តុលា ឆ្នាំ2020 )
យើងខ្ញុំជាកូន ចៅ ចៅទួត សូមថ្វាយមហាព្រះរាជកុសល ខួប៨ឆ្នាំការយាងសោយព្រះទិវង្គតនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ វរ្ម័ន ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ១៥ តុលា ២០១២ - ១៥ តុលា ២០២០
ដើមដំបូងមុន12345...354355បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
2045
ម្សិលមិញ
:
7526
សប្តាហ៍នេះ
:
09571
ខែនេះ
:
0104250
សរុប
:
012873682