ព័ត៌មានថ្មីៗ

ប្រាសាទតានៃដែលអ្នកទេសចរភាគច្រើនមិនបានទៅដល់

បានផ្សាយនៅ ថ្ងៃទី 05 ខែ ធ្នូ ឆ្នាំ2016 02:43 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រាសាទតានៃ គឺជាប្រាសាទមួយដែលមានទេសភាព និងរចនាប័ទ្មដ៏ស្រស់ស្អាត។ មានទីតាំងក្នុងព្រៃ និងផ្លូវចូលជាច្រកផ្លូវលំតូចមួយនោះ ដូច្នេះមិនសូវមានអ្នកទេសចរច្រើនទេ ដែលបានទៅដល់ប្រាសាទមួយនេះ។ ប្រាសាទតានៃ មានទីតាំងនៅខាងកើតប្រាសាទតាកែវឆ្ពោះទៅខាងជើងប្រហែល ៨០០ម៉ែត្រ។ ប្រាសាទតានៃកសាងឡើងក្នុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។

ប្រាសាទតានៃមានកំពែងចំនួន៣ជាន់។ កំពែងទី១ ជាថែវព័ទ្ធជុំវិញ និងមានច្រកទ្វារចេញចូលតូចៗចំនួន៤ នៅទិសធំទាំង៤។ នៅក្នុងបរិវេណកំពែងទី១ មានតួប៉មចំនួន២ ហោត្រៃ១ នៅផ្នែកខាងត្បូង និងមានច្រកផ្លូវមួយ ភ្ជាប់ពីតួប៉មខាងលិច ទៅខ្លោងទ្វារខាងជើង។ កំពែងទី២ ស្ថិតនៅចំងាយប្រមាណ ១០ម៉ែត្រពីកំពែងទី១ ដែលផ្នែកខាងកើតមានសំណង់តូចៗរាងការ៉េជាច្រើនសង់តម្រៀបគ្នាស្របតាមកំពែង។ កំពែងខាងក្រៅមានទំហំ ១៩០មX១៦០ម ដែលមានជញ្ជាំងពីថ្មបាយក្រៀមធ្វើពុំទាន់រួចរាល់ និងមានខ្លោងទ្វារ២នៅផ្នែកខាងកើត និងខាងលិច។ ប្រាសាទតានៃមានកសិណទឹកមួយជាន់រាងជាអក្សរ U និងខឿនរាងកាកបាទមួយនៅផ្នែកខាងកើត។

ស្ថានភាពបច្ចុប្បន្ននៃប្រាសាទតានៃ
តានៃជាសំណង់ប្រាសាទដ៏ពិសេសមួយស្ថិតនៅក្នុងទ្រង់ទ្រាយដើមនៅចំកណ្តាលព្រៃ ពុំទាន់មានការជួសជុល ឫអភិរក្សជាដុំកំភួននៅឡើយ។ បន្ទាប់ពីចុះការអង្កេតផ្ទាល់នៅលើទីតាំង គេបានកំណត់មូលហេតុចម្បងៗដែលបណ្តាលឲ្យមានការខូចខាតទៅលើប្រាសាទ ក្នុងនោះរួមមានកត្តារចនាសម្ព័ន្ធ៖ ដែលបណ្តាលមកពីអាយុកាល និងរចនាសម្ព័ន្ធផ្ទាល់។

កត្តាសម្ភារៈសំណង់៖ សម្ភារៈសំណង់ស្ថាបត្យកម្មប្រាសាទតានៃ ត្រូវបានប្រើប្រាស់លាយគ្នារវាងថ្មភក់ និងថ្មបាយក្រៀម។ កន្លែងតភ្ជាប់នៃសម្ភារៈសំណង់ទាំងពីរប្រភេទនេះ គឺពុំមានតុល្យភាពគ្នា ដែលជាមូលហេតុនាំឲ្យរចនាសម្ព័ន្ធទាំងមូលស្ថិតនៅក្នុងភាពអត់លំនឹង។ ថ្មបាយក្រៀមមានផ្ទុកទៅដោយជាតិកៅឡាំងច្រើន និងមានរន្ធធំៗជាច្រើននៅក្នុងផ្ទៃរបស់ថ្ម ដែលអាចអនុញ្ញាតឲ្យទឹកអាចជ្រាបចូលទៅខាងក្នុងរចនាសម្ព័ន្ធរបស់វាយ៉ាងងាយ។ បន្ទាប់មកសារធាតុកៅឡាំងចាប់ផ្តើមរលាយហើយក្នុងពេលជាមួយគ្នានោះដែរ ជីវៈចម្រុះក៏ចាប់ផ្តើមមានជីវិតនៅជាប់លើផ្ទៃថ្មទំាំងនោះ។

កត្តារូបសាស្រ្ត៖ កត្តានេះមានពាក់ព័ន្ធនឹងអាកាសធាតុ ពន្លឺ និងទឹកជាកត្តាចម្បងក្នុងការបង្កើតឲ្យមានជីវៈចម្រុះមកភ្ជាប់ខ្លួនជាមួយនឹងថ្មប្រាសាទ។ ជីវៈចម្រុះដែលមកភ្ជាប់ខ្លួនជាមួយនឹងថ្មប្រាសាទ បានធ្វើឲ្យថ្មប្រាសាទទាំងនោះរងនូវការខូចខាត។ ការប្រែប្រួលកម្រិតសីតុណ្ហភាពខ្ពស់ និងទាបបានជះឥទ្ធិពលទៅលើសមាសធាតុនៃរចនាសម្ព័ន្ធរបស់ប្រាសាទ ដែលអាចបណ្តាលឲ្យមានស្នាមប្រេះ និងប្រែប្រួលពីទម្រង់ដើមរបស់វា។ សត្វល្អិតធ្វើរូងនៅផ្នែកខាងក្នុងគ្រឹះ និងនៅតាមជញ្ជាំងថ្មបាយក្រៀម និងរុក្ខជាតិដែលដុះគ្របពីលើប្រាសាទ និងដើមឈើដែលដុះលើរចនាសម្ព័ន្ធរបស់ប្រាសាទ។

កាលពីឆ្នាំ១៩៩៩ ប្រាសាទតានៃត្រូវបានជ្រើសរើសធ្វើជាមជ្ឈមណ្ឌលបណ្តុះបណ្តាលស្តីពីការថែរក្សា ជួសជុលឡើងវិញ និងគ្រប់គ្រងបេតិកភណ្ឌវប្បធម៌។ ក្រោយមកចាប់ពីឆ្នាំ ២០០១ ដល់ឆ្នាំ២០១២ អាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានជាតិស្រាវជ្រាវមរតកវប្បធម៌នៃទីក្រុងតូក្យូប្រទេសជប៉ុន បានបង្កើតគម្រោងសហប្រតិបត្តិការរួមគ្នាមួយ ក្នុងគោលបំណងសិក្សាស្រាវជ្រាវអំពីការខូចខាតនៃថ្មប្រាសាទក្នុងតំបន់អង្គរ ដែលបណ្តាលមកពីជីវសាស្រ្តចម្រុះ ដោយអនុវត្តជាពិសេសនៅប្រាសាទតានៃ។

បន្ទាប់ពីបញ្ចប់គម្រោងសា្រវជ្រាវខាងលើរួចនៅក្នុងខែមករា ឆ្នាំ២០១៣ អាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានជាតិស្រាវជ្រាវមរតកវប្បធម៌នៃទីក្រុងតូក្យូប្រទេសជប៉ុន ក៏បានរៀបចំសិក្ខាសាលាមួយស្តីពី ការអភិរក្សថ្មប្រាសាទក្នុងឧទ្យានអង្គរ ដើម្បីផ្សព្វផ្សាយពីលទ្ធផលដែលបានស្រាវជ្រាវដោយអ្នកជំនាញការផ្សេងៗអស់រយៈពេល១០កន្លងមក។

នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានស្នើឲ្យមានគម្រោងអភិរក្ស និងលើកតម្លៃប្រាសាទតានៃនោះឡើង។ ភាគីវិទ្យាស្ថានជាតិស្រាវជ្រាវមរតកវប្បធម៌នៃទីក្រុងតូក្យូប្រទេសជប៉ុន ក៏បានប្រកាសចូលរួមនៅក្នុងគម្រោងនេះជាមួយនឹងការបណ្តុះបណ្តាលផ្នែកបច្ចេកទេសដល់បុគ្គលិករបស់អាជ្ញាធរជាតិអប្សរា។ ក្នុងកិច្ចប្រជុំពេញអង្គ អាយស៊ីស៊ី-អង្គរ (ICC-Angkor) ខែមិថុនា ឆ្នាំ២០១៤ គម្រោងនេះក៏បានលើកយកមកបង្ហាញដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ។

អត្ថបទខ្លឹមសារយោងតាមឯកសាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា។








អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំក្នុងបំណងបង្កើនគម្របព្រៃឈើឡើងវិញនៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី៧ និងទី៨ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន ៤,៦២០ដើមទៀត បានចែកជូនដល់សាធារណជនក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ។
សេចក្ដីគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ
ប្រាសាទបាយក្អែក មានទីតាំងនៅខាងលិចប្រាសាទអង្គរវត្ត ដែលមិនសូវមានអ្នកស្គាល់ ហើយទេសចរភាគច្រើនឆ្លងកាត់ទៅហួសមកហួស។
តំណាងស្ថាប័ន វត្តអារាម ក៏ដូចជាប្រជាពលរដ្ឋជាបន្តបន្ទាប់ បានស្នើសុំកូនឈើពីអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅតាមដីភូមិ ចម្ការ វត្តអារាម និងសាលារៀន។ល។ ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានផ្តល់កូនឈើដល់តំណាងវត្តអារាម និងស្ថាប័នសរុបចំនួន ១,៤០០ដើម។
ក្នុងឱកាសដ៏សែនមហានក្ខត្តឬក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ
ដើមដំបូងមុន12345...337338បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
2645
ម្សិលមិញ
:
5802
សប្តាហ៍នេះ
:
14374
ខែនេះ
:
0241238
សរុប
:
012066869