ព័ត៌មានថ្មីៗ

អង្គ​រវត្តឆ្នាំនេះទទួលអត្តពលិករត់ ប្រណាំងម៉ារ៉ាតុងជិតមួយម៉ឺននាក់

បានផ្សាយនៅ ថ្ងៃទី 04 ខែ ធ្នូ ឆ្នាំ2016 08:23 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តជាតិអង្គរវត្ត ឆ្នាំ​២០១៦​ បានចាប់ផ្តើម និងបញ្ចប់នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃទី៤ ខែធ្នូ​ ឆ្នាំ២០១៦​ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ គោលបំណង​ចម្បង​នៃពិធីរត់ប្រណាំង នេះគឺដើម្បីការងារមនុស្សធម៌​ បង្កើតសន្តិភាព​ មិត្តភាព​ និងសុខភាពសម្រាប់ទាំងអស់គ្នា។​

ដោយភាពល្បីល្បាញនៃអង្គរ​ អត្តពលិកជាតិ​ និងអន្តរជាតិ​កាន់តែ​ច្រើន​ឡើង​ៗ​ពីមួយឆ្នាំទៅមួយឆ្នាំ។​ ជាក់ស្តែង​ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិអង្គរវត្តលើកទី២១​ ក្នុងឆ្នាំ២០១៦នេះ​ ទទួលបានការចូលរួមពីអត្តពលិករហូតដល់ទៅ៩១៣០នាក់​ ដែលមានការកើនឡើងចំនួន៧%បើធៀបនឹងឆ្នាំមុន។​

ក្នុងនាមជាម្ចាស់ផ្ទះ អាជ្ញាធរជាតិអប្សរាបានចូលរួមរៀបចំក្នុងពិធីរត់ប្រណាំងម៉ារ៉ាតុងនេះតាមរយៈការសម្អាតអនាម័យបរិស្ថាន និងបើកភ្លើងក្នុងតំបន់អង្គរទាំងមូល ដើម្បីទទួលកម្មវិធីដ៏មានសារៈសំខាន់នេះ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានបង្វែរភ្ញៀវដែលចូលមើលព្រះអាទិត្យរះឲ្យចូលតាមច្រកខាងក្រោយអង្គរ ដើម្បីបញ្ចៀសការកកស្ទះចរាចរផង​ដែរ​។​

ពិធីរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិអង្គរវត្តឆ្នាំនេះ ទទួលបានការចូលរួមពីសំណាក់អត្តពលិកជាតិ​ និងអន្តរជាតិ​ ដែលមកពី២៥ប្រទេសផ្សេងគ្នា ក្នុងនោះភ្ញៀវជាតិចំនួនជាង៤ពាន់នាក់។ ពិធីរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិអង្គរវត្តឆ្នាំ២០១៦នេះចែកចេញជា៣ប្រភេទគឺ ២១គម ១០គម និងចម្ងាយ៣គម៕
















នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បាននាំគ្នាសម្អាតបរិស្ថាន រៀបចំអនាម័យនៅក្តារបែន និងតាមបរិវេណប្រាសាទអង្គរវត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពភ្ញៀវទេសចរដែលចូលមកទស្សនាក្នុងប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអារម្មណ៍ក្នុងពេលទស្សនា៕
បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។
ដើមដំបូងមុន12345...289290បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
10209
ម្សិលមិញ
:
15693
សប្តាហ៍នេះ
:
110602
ខែនេះ
:
0255044
សរុប
:
010211191