ព័ត៌មានថ្មីៗ

ខេត្តក្វាងស៊ីសន្យាពង្រឹងកិច្ចសហប្រតិបត្តិការលើការងារកសិកម្មជាមួយអាជ្ញាធរជាតិអប្សរានៅភូមិធម្មជាតិរុនតាឯក

បានផ្សាយនៅ ថ្ងៃទី 04 ខែ ធ្នូ ឆ្នាំ2016 01:19 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រធានមន្ទីរកសិកម្មខេត្តក្វាងស៊ីប្រទេសចិន បានមកបំពេញទស្សនកិច្ចសិក្សានៅភូមិធម្មជាតិរុនតាឯក នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦។ ក្នុងដំណើរនោះ លោក បៃ ស៊ី (Bai Xi) ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងភូមិធម្មជាតិរុនតាឯក ដោយក្នុងនោះលោកប្រធានមន្ទីរកសិកម្មខេត្តក្វាងស៊ី បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការលើការងារកសិកម្មរវាងភាគីទាំងពីរ ឲ្យកាន់តែប្រសើរឡើងទៅមុខទៀត។

ថ្លែងទៅកាន់ប្រតិភូខេត្តក្វាងស៊ី ឯកឧត្ដម​ ម៉ី ម៉ារ៉ាឌី បានរំឭកពីប្រវត្តិ និងដំណើរដើមទងដែលធ្វើឲ្យមានការបង្កើតភូមិនេះឡើង។ ឯកឧត្ដម​បានបន្ថែមថា ភូមិធម្មជាតិរុនតាឯក​ ចាប់ពីបង្កើតឡើងនៅឆ្នាំ២០០៤មក​ មានការរីកលូតលាស់ជាលំដាប់ ហើយការរីកចម្រើននេះក៏មានការចូលរួមពីដៃគូអភិវឌ្ឍន៍នានា ក្នុងនោះក៏មានមិត្តចិនផងដែរ។

ក្នុងចំណោមដៃគូអភិវឌ្ឍន៍ទាំងអស់ ក្រុមហ៊ុន Forword របស់មិត្តចិន បានកំពុងជួយលើការងារកសិកម្ម ព្រោះសព្វថ្ងៃនេះ ក្រុមហ៊ុនមួយនេះកំពុងរៀបចំផ្ទះកញ្ចក់ សម្រាប់ដាំដំណាំកសិកម្មចម្រុះក្នុងភូមិធម្មជាតិមួយនេះ។ គម្រោងនេះនឹងអាចជួយប្រជាពលរដ្ឋក្នុងភូមិជាង១០០គ្រួសារ មានជីវភាពល្អប្រសើរនាពេលដ៏ខ្លីខាងមុខ។

ថ្លែងទៅកាន់ប្រធានមន្ទីរកសិកម្មខេត្តក្វាងស៊ីទៀតដែរ ឯកឧត្ដម​ ម៉ី ម៉ារ៉ាឌី ក៏បានលើកពីចំណុចខ្វះខាតមួយចំនួនក្នុងភូមិរុនតាឯក ដែលជាទីតាំងធ្វើកសិកម្មថ្មី។ បញ្ហាទាំងនោះ រួមមានកង្វះខាតឧបករណ៍បច្ចេកទេសធ្វើកសិកម្ម ដូចជាគ្រឿងចក្រដើម្បីរានដី បញ្ហាប្រព័ន្ធធារាសាស្រ្ត និងកង្វះអ្នកជំនាញជាដើម ទាំងនេះហើយធ្វើឲ្យភូមិរុនតាឯក នៅពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតផលដំណាំនានាទៅតាមការបញ្ជាទិញរបស់ក្រុមហ៊ុនក្នុងស្រុក ។ ដូច្នេះស្នើសុំការជួយពីភាគីចិនជាមិត្ត។

ឆ្លើយតបនឹងសំណើខាងដើម ប្រធានមន្ទីរកសិកម្មខេត្តក្វាងស៊ី បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងពេញចិត្ត នៅពេលមានឱកាសចូលរួមការងារជាមួយរមណីយដ្ឋានអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក។ លោក បៃ ស៊ី បានសន្យាឲ្យអ្នកជំនាញរបស់លោកមកសិក្សា ដើម្បីឆ្លើយតបតាមការស្នើសុំរបស់អាជ្ញាធរជាតិអប្សរា។

លោកប្រធានមន្ទីរកសិកម្មខេត្តក្វាងស៊ី ក៏បានសន្យាផ្តល់ពូជដំណាំល្អៗ ដើម្បីមកដាំដុះនៅលើដីភូមិរុនតាឯក និងជ្រើសរើសពូជណាដែលមានភាពអំណោយផលនៅទីនេះផងដែរ។ លោកក៏បានសន្យាថានឹងផ្តល់អ្នកជំនាញការមកផ្ទាល់ ប្រសិនបើមានបញ្ហាពាក់ព័ន្ធនឹងជំងឺផ្សេងៗ។

លោក បៃ ស៊ី បានសង្កត់ធ្ងន់ថា លោកមានជំនឿទុកចិត្តខ្លាំង ហើយនិងត្រួតពិនិត្យលើចំណុចផ្សេងៗ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត។

គួររំឭកថា ភូមិធម្មជាតិរុនតាឯក ត្រូវបានបង្កើតឡើងដោយមានការជ្រើសរើសប្រជាជនក្នុងតំបន់អង្គរឲ្យមករស់នៅ ដោយសារកំណើនយ៉ាងឆាប់រហ័សក្នុងតំបន់បេតិកភណ្ឌមួយនេះ។ បច្ចុប្បន្នមានគ្រួសារចំនួន ១០៣ហើយ ដែលត្រូវបានជ្រើសរើសឲ្យមកស្នាក់នៅ ដោយមានការផ្តល់ផ្ទះមួយខ្នង និងដីសម្រាប់ធ្វើកសិកម្ម។ ផ្ទៃដីសរុបនៃភូមិនេះមានចំនួន ១០១២ហិកតា ហើយគ្រោងនឹងពង្រីកបន្ថែមទៀតនាពេលអនាគត។ ហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិនេះរួមមាន សាលារៀន មណ្ឌលសុខភាព វត្តអារាម ហើយភូមិនេះមានបឹងធម្មជាតិដ៏ធំមួយ គឺបឹងជាលា ដែលអាចស្តុកទឹកបានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់លើវិស័យកសិកម្មជាដើម៕










អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំក្នុងបំណងបង្កើនគម្របព្រៃឈើឡើងវិញនៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី៧ និងទី៨ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន ៤,៦២០ដើមទៀត បានចែកជូនដល់សាធារណជនក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ។
សេចក្ដីគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ
ប្រាសាទបាយក្អែក មានទីតាំងនៅខាងលិចប្រាសាទអង្គរវត្ត ដែលមិនសូវមានអ្នកស្គាល់ ហើយទេសចរភាគច្រើនឆ្លងកាត់ទៅហួសមកហួស។
តំណាងស្ថាប័ន វត្តអារាម ក៏ដូចជាប្រជាពលរដ្ឋជាបន្តបន្ទាប់ បានស្នើសុំកូនឈើពីអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅតាមដីភូមិ ចម្ការ វត្តអារាម និងសាលារៀន។ល។ ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានផ្តល់កូនឈើដល់តំណាងវត្តអារាម និងស្ថាប័នសរុបចំនួន ១,៤០០ដើម។
ក្នុងឱកាសដ៏សែនមហានក្ខត្តឬក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ
ដើមដំបូងមុន12345...337338បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
2653
ម្សិលមិញ
:
5802
សប្តាហ៍នេះ
:
14382
ខែនេះ
:
0241246
សរុប
:
012066877