ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចូលរួមសមាជអន្តរជាតិស្តីពី “អរិយធម៌ពិភពលោក និងការច្នៃប្រឌិតក្នុងវិស័យទេសចរណ៍” ដែលរៀបចំឡើងដោយអង្គការទេសចរណ៍ពិភពលោក(UNWTO) និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋប៊ុលការី(Bulgaria)

បានផ្សាយនៅ ថ្ងៃទី 03 ខែ ធ្នូ ឆ្នាំ2016 01:27 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងសូហ្វីយ៉ានៃសាធារណរដ្ឋប៊ុលការីមានរៀបចំសមាជអន្តរជាតិស្តីពី “អរិយធម៌ពិភពលោក និងការច្នៃប្រឌិតក្នុងវិស័យទេសចរណ៍”។ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំសមាជនេះ ក្រសួងទេសចរណ៍នៃសាធារណរដ្ឋប៊ុលការីបានសហការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឡើងក្នុងគោលបំណង ដើម្បីពិភាក្សាពីតួនាទីវិស័យទេសចរណ៍ក្នុងការអភិរក្ស និងលើកតម្លៃបេតិកភណ្ឌរូបី និងអរូបី ក៏ដូចជាក្នុងការចូលរួមផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម។ សមាជនេះមានការចូលរួមពីអ្នកជំនាញ អ្នកស្រាវជ្រាវ និងអ្នកដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ មកពី៤០ប្រទេសជុំវិញពិភពលោក។

តបតាមការអញ្ជើញរបស់ ឯកឧត្តម Taleb Rifai អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក និងលោកជំទាវ Nikolina Angelkova រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃសាធារណរដ្ឋប៊ុលការី ឯកឧត្តម សុខ សង្វារ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានចូលរួមចែករំលែកបទពិសោធន៍ក្នុងសមាជអន្តរជាតិនេះ ក្រោមប្រធានបទ “ការគ្រប់គ្រងទេសចរណ៍នៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ”។ ទាំងនេះសបញ្ជាក់ឱ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបរមណីយដ្ឋានអង្គរ ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិទទួលស្គាល់ថា ជាបេតិភណ្ឌពិភពលោកដែលមានការគ្រប់គ្រងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អ្នកជំនាញជាតិ និងអន្តរជាតិ ព្រមទាំងអង្គការយូណេស្កូ(UNESCO) និងអង្គការទេសចរណ៍ពិភពលោក(UNWTO) នៅក្នុងកិច្ចការពារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សូមរំលឹកឡើងវិញថា សមាជអន្តរជាតិទេសចរណ៍ដែលរៀបចំឡើងនៅក្រុងសូហ្វីយ៉ានៃសាធារណរដ្ឋប៊ុលការីនេះ គឺឆ្លើយតបទៅនឹងសេចក្តីប្រកាសសៀមរាប “Siem Reap Declaration” ដែលបានអនុម័តដោយអង្គការយូណេស្កូ(UNESCO) និងអង្គការទេសចរណ៍ពិភពលោក(UNWTO) នៅក្នុងមហាសន្និបាតពិភពលោកស្តីពី “ទេសចរណ៍ និងវប្បធម៌” ក្រោមប្រធានបទ “ការកសាងភាពជាដៃគូ” ដែលបានប្រព្រឹត្តទៅនៅលើទឹកដីសៀមរាបអង្គរ កាលពីដើមឆ្នាំ២០១៥ កន្លងមក៕








អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំក្នុងបំណងបង្កើនគម្របព្រៃឈើឡើងវិញនៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី៧ និងទី៨ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន ៤,៦២០ដើមទៀត បានចែកជូនដល់សាធារណជនក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ។
សេចក្ដីគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ
ប្រាសាទបាយក្អែក មានទីតាំងនៅខាងលិចប្រាសាទអង្គរវត្ត ដែលមិនសូវមានអ្នកស្គាល់ ហើយទេសចរភាគច្រើនឆ្លងកាត់ទៅហួសមកហួស។
តំណាងស្ថាប័ន វត្តអារាម ក៏ដូចជាប្រជាពលរដ្ឋជាបន្តបន្ទាប់ បានស្នើសុំកូនឈើពីអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅតាមដីភូមិ ចម្ការ វត្តអារាម និងសាលារៀន។ល។ ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានផ្តល់កូនឈើដល់តំណាងវត្តអារាម និងស្ថាប័នសរុបចំនួន ១,៤០០ដើម។
ក្នុងឱកាសដ៏សែនមហានក្ខត្តឬក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ
ដើមដំបូងមុន12345...337338បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2450
ម្សិលមិញ
:
5802
សប្តាហ៍នេះ
:
14179
ខែនេះ
:
0241043
សរុប
:
012066674