ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាជំរុញការលើកកម្ពស់សុខុមាលភាព និងជីវភាពដល់អ្នកស្រុកអង្គរ

បានផ្សាយនៅ ថ្ងៃទី 02 ខែ ធ្នូ ឆ្នាំ2016 01:12 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា តែងតែចុះទៅតាមស្រុកគោលដៅរបស់ខ្លួនជារៀងរាល់សប្តាហ៍ ដើម្បីបញ្ជ្រាបចំណេះដឹងអំពីបេតិកភណ្ឌ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ចុះផ្តល់សេវាកម្មនានាពាក់ព័ន្ធការសាងសង់ និងជួសជុលសំណង់ផ្សេងៗ ផ្តល់បច្ចេកទេសកសិកម្ម និងស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរព្រមទាំងលើកកម្ពស់សុខុមាលភាពស្រ្តីទើបឆ្លងទន្លេរួច។

ជាក់ស្តែងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ តាមរយៈក្រុមការងារសហគមន៍ អាជ្ញាធរជាតិអប្សរាបាននាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកព្រមទាំងថវិកាមួយចំនួន ទៅចែកជូនស្រ្តីទើបឆ្លងទន្លេរួចចំនួន១៣៤គ្រួសារក្នុងបណ្តាស្រុកក្រុងទាំង៥ក្នុងខេត្តសៀមរាប រួមមាន ក្រុងសៀមរាប ស្រុកពួក ស្រុកប្រាសាទបាគង ស្រុកអង្គរធំ និងស្រុកបន្ទាយស្រី ។

កញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកទាំងនោះ មានដូចជា កន្ត្រក បំពង់ទឹកក្តៅ កន្សែងពោះគោ កូនមុង ស្រោមដៃស្រោមជើង និងខោអាវទារកដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ។

ជាមួយគ្នានេះដែរ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា ក៏បានបញ្ជា្របចំណេះដឹងស្តីពីបេតិកភណ្ឌមានដូចជាមូលហេតុដាក់តំបន់អង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដំណើរការចុះតំបន់អង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ផលប្រយោជន៍នៃការចុះតំបន់អង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ច្បាប់ការពារបេតិកភណ្ឌ តួនាទី ភារកិច្ចអាជ្ញាធរជាតិអប្សរាចំពោះការថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌ ការថែរក្សាទំនៀមទម្លាប់ប្រពៃណី ការថែរក្សាការពារព្រៃឈើ ព្រមទាំងតួនាទីភារកិច្ចរបស់ប្រជាពលរដ្ឋ ដែលជំរុញឲ្យការចូលរួមក្នុងកិច្ចការអភិរក្សនូវសម្បតិ្តបេតិកភណ្ឌដ៏ល្អផូរផង់មិនអាចកាត់ថ្លៃបាន ។

លើសពីនេះទៀត ក្រុមការងារសហគមន៍ ក៏បានផ្តល់ការអនុញ្ញាតជួសជុលផ្ទះជូនប្រជាពលរដ្ឋចំនួន៣០គ្រួសារ ជួយឧបត្ថម្ភប្រាក់ជូនគ្រួសាររងគ្រោះដោយសាររន្ទះបាញ់ចំនួន ២០០,០០០៛ ឧត្ថម្ភថវិកាទូក-ងចំនួន៥ស្រុកក្រុងក្នុងឧទ្យានអង្គរ ដែលបានចូលរួមប្រណាំងក្នុងខេត្តសៀមរាបចំនួន ៥,០០០,០០០៛ ព្រមទាំងការអប់រំផ្សព្វផ្សាយពីការយល់ដឹង និងលើកកម្ពស់អនាម័យ និងសុខុមាលភាពប្រជាពលរដ្ឋក្នុងឧទ្យានអង្គរផងដែរ៕












នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ប្រតិភូនៃគណៈកម្មការទី៧នៃព្រឹទ្ធសភា ដឹកនាំដោយប្រធានគណៈកម្មការឯកឧត្តម ម៉ុម ជឹមហ៊ុយ, ឯកឧត្តម ម៉ាន់ ឈឿន ជាអនុប្រធាន, ឯកឧត្តម សុខ យាត និងឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកគណៈកម្មការ បានចុះស្វែងយល់ពីការងារទូទៅនៅអាជ្ញាធរជាតិអប្សរា។ បេសកកម្មរបស់គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ដើម្បីស្វែងយល់ពីការវិវត្តរីកចម្រើនថ្មីៗ និងបញ្ហាប្រឈមរបស់អាជ្ញាធរជាតិអប្សរា។
ជំនឿនៃការលាបំណន់
( ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ2019 )
បើទោះបីស្រុកទេសមានការរីកចម្រើនជឿនលឿនស្ទើរគ្រប់វិស័យ មនុស្សជឿជាក់ទៅលើវិទ្យាសាស្ត្រ និងការប្រឹងប្រែងទើបសម្រេចផលក៏ដោយ ក៏អបិយជំនឿលើកម្លាំងក្រៅខ្លួននិងទីស័ក្តិសិទ្ធិនៅតែមានភាពសំខាន់មុតមាំក្នុងផ្នត់គំនិតមនុស្សខ្មែរក្នុងយុគសម័យទំនើបនេះ។ ពិសេស គឺការបន់ស្រន់ដើម្បីសុំឱ្យសម្រេចបំណង ហើយមកលាបំណន់ខ្លួនវិញពេលទទួលបានជោគជ័យ ក៏នៅតែមានឥទ្ធិពលក្នុងជីវិតមនុស្សខ្មែរ។
ដើមដំបូងមុន12345...246247បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2325
ម្សិលមិញ
:
12815
សប្តាហ៍នេះ
:
15140
ខែនេះ
:
0098095
សរុប
:
009057666