ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាផ្តើមកិច្ចសហការជាមួយតំបន់Miyun ទីក្រុងប៉េកាំងនៃប្រទេសចិន

បានផ្សាយនៅ ថ្ងៃទី 01 ខែ ធ្នូ ឆ្នាំ2016 07:27 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គណៈប្រតិភូតំបន់ Miyun ក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Jiang Xeufu អភិបាលរងនៃតំបន់Miyun បានមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ ជំនួបពិភាក្សានេះបានផ្តោតសំខាន់លើលទ្ធភាព ដែលអាជ្ញាធរជាតិអប្សរា និងតំបន់Miyunអាចនឹងបង្កើតកិច្ចសហការគ្នានាពេលខាងមុខ។

ក្នុងបទបង្ហាញមកកាន់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា លោកJiang Xeufu បានលើកឡើងថា តំបន់Miyunមានចំណុចច្រើនដែលដូចគ្នានឹងរមណីយដ្ឋានអង្គរ ដូចជា តំបន់នេះជាចំណុចសំខាន់នៃមហាកំពែងចិនដែលមានប្រវែងទៅ២០០គមឆ្លងកាត់។ លើសពីនេះ តំបន់Miyunក៏មានសក្តានុពលខាងកសិកម្មបែបទំនើប មានអាងស្តុកទឹកដ៏ធំជាងគេបង្អស់នៅអាស៊ី។ ចំណុចទាំងនេះហើយ ដែលធ្វើឲ្យភ្ញៀវទេសចរកម្រមើលរំលងណាស់។ លោកចង់ឲ្យតំបន់នេះមានទំនាក់ទំនងគ្នានឹងតំបន់អង្គរ ដើម្បីអាចដោះដូរបទពិសោធន៍គ្រប់គ្រងពីគ្នាទៅវិញទៅមកបាន។

ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបង្ហាញគណៈប្រតិភូនៃតំបន់ Miyun អំពីកិច្ចការសំខាន់ដែលអាជ្ញាធរជាតិកំពុងអនុវត្តដូចជា ការងារអភិរក្សជួសជុលប្រាសាទ ការអភិវឌ្ឍទេសចរណ៍ និងការអភិវឌ្ឍសហគមន៍ជាដើម។ បន្ថែមពីនេះ ឯកឧត្តមក៏បានបង្ហាញអំពីកិច្ចសហការល្អរវាងអាជ្ញាធរជាតិអប្សរា និងប្រទេសចិនលើវិស័យ៣សំខាន់គឺ ការងារអភិរក្សជួសជុលដែលកំពុងអនុវត្តនៅប្រាសាទតាកែវដោយស្ថាប័នCSA កិច្ចសហការផ្នែកវិទ្យាសាស្ត្រ លើការប្រើប្រាស់ប្រព័ន្ធផ្កាយរណបពីប្រទេសចិន តាមរយៈគម្រោងសហប្រតិបត្តិការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់អភិរក្សនិងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប និងកិច្ចសហការផ្នែកការងារកសិកម្ម ដែលកំពុងអនុវត្តដោយក្រុមហ៊ុនForward នៅក្នុងគម្រោងភូមិធម្មជាតិរុនតាឯក។

ឯកឧត្តមអគ្គនាយបន្ថែមថា អាជ្ញាធរជាតិអប្សរារីករាយនឹងសហការជាមួយដៃគូជាតិ និងអន្តរជាតិលើការងារគ្រប់វិស័យដែលបម្រើដល់ការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមរយៈកិច្ចពិភាក្សានៅថ្ងៃនេះ ឯកឧត្តមសង្ឃឹមថា កិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងតំបន់ Miyun អាចនឹងឈានដល់កិច្ចចុះព្រមព្រៀងណាមួយក្នុងពេលឆាប់ៗខាងមុខនេះ៕








តាមទស្សនវិទ្យាឥណ្ឌា មិនថាលិទ្ធិព្រាហ្មណ៍ឬក៏ព្រះពុទ្ធសាសនាទ្បើយ វដ្តសង្សារជាចលនាកើត-ស្លាប់ដែលវិលដូចកង់ ហើយពុំចេះចប់។ វដ្តសង្សារទាក់ទងនឹងជីវិតមនុស្ស ដែលមានដំណើរជាប់គ្នាតាំងតែពីកើតដល់ស្លាប់ទៅវិញ។ តាមរយៈបាឋកថានេះនឹងបង្ហាញដំណើរវិលវង់តាមដំណាក់កាលនីមួយៗនៃជីវិតមនុស្សខ្មែរ ដោយមើលតាមសិល្បៈនិងកិច្ចពិធីនានា ដែលជាទំនៀមទម្លាប់ប្រពៃណីខ្មែរតមកតាំងពីបុរាណ។
ប្រាសាទតានៃ បានកសាងឡើងនាចុងស.វ.ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសដល់ព្រះពុទ្ធសាសនា។ ឆ្លងកាត់អាយុកាលនិងឥទ្ធិពលនៃអាកាសធាតុរាប់រយឆ្នាំ បានធ្វើឱ្យសំណង់ខ្លះនៃប្រាសាទរងនូវការខូចខាត និងដួលរលំជាច្រើនកន្លែង។
អាជ្ញាធរជាតិព្រះវិហារនិងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រី នឹងធ្វើកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវរួមគ្នានៅប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានកោះកេរ ដែលមានរយៈពេល៣ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០២០។
គណៈកម្មការសម្របសម្រួល អន្តរជាតិដើម្បីអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (អាយសីុសីុ-ព្រះវិហារ) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៥ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងសហប្រធានអាយសីុសីុ-ព្រះវិហារ ឯកឧត្តម ZHOU Jiagui តំណាងរដ្ឋាភិបាលចិននិងលោកជំទាវ Manika JAIN តំណាងរដ្ឋាភិបាលឥណ្ឌា ព្រមទាំងមានការចូលរួមពីតំណាងប្រទេសជាសមាជិកស្ថាបនិករួមមាន បារាំង ប៊ែលហ្សិច ជប៉ុន ថៃឡង់ដ៏ សហរដ្ឋអាមេរិច និងអ្នកជំនាញការជាតិ អន្តរជាតិលើផ្នែកអភិវឌ្ឍន៍ អភិរក្ស ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ២៥០នាក់។
ស្រះស្រង់ជាផ្នែកមួយដ៏សំខាន់នៃរមណីយដ្ឋានអង្គរ និងមានសំណង់ប្រាសាទនៅកណ្ដាលជាតំណាងឱ្យភ្នំព្រះសុមេរុ។ បច្ចុប្បន្នប្រាសាទនេះបានរងការបាក់បែកដោយសារកត្តាធម្មជាតិ។ ដើម្បីលើកតម្លៃប្រវត្តិសាស្រនិងទេសភាពវប្បធ៌មនៃស្រះស្រង់ឡើងវិញ អាជ្ញាធរជាតិអប្សរាគ្រោងនឹងជួសជុលប្រាសាទកណ្ដាលស្រះស្រង់នាពេលឆាប់ៗខាងមុខនេះ។
ដើមដំបូងមុន12345...248249បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
14035
ម្សិលមិញ
:
16777
សប្តាហ៍នេះ
:
14035
ខែនេះ
:
0202166
សរុប
:
009161737