ព័ត៌មានថ្មីៗ

ក្រុមការងារអាជ្ញាធរជាតិអប្សរាចុះជួយច្រូតស្រូវប្រជាពលរដ្ឋ

បានផ្សាយនៅ ថ្ងៃទី 30 ខែ វិច្ឆិកា ឆ្នាំ2016 10:52 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កាលពីថ្ងៃទី២៨ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានចុះជួយច្រូតស្រូវប្រជាពលរដ្ឋចំនួន២ហិកតា នៅត្រពាំងល្បើក ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ដឹកនាំក្រុមការងារទៅច្រូតស្រូវនាពេលនោះ មាន ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាលបុគ្គលិកនិងសម្ភារៈនៃអាជ្ញាធរជាតិអប្សរា រួមនឹងបុគ្គលិក ពលករជាច្រើននាក់ទៀត។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានលើកឡើងថា ត្រពាំងល្បើកជាតំបន់មួយនៅក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដែលស្ថិតក្នុងដែនគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ប្រជាជននៅទីនេះ ក៏ទទួលបានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរជាតិអប្សរាដូចគ្នា លើផ្នែកកសិកម្ម ការសិក្សាអប់រំ ការបណ្តុះបណ្តាលជំនាញផ្សេងៗ និងការចែកកញ្ចប់គាំពារសុខុមាលភាពមាតា និងទារកដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ។ មិនតែប៉ុណ្ណោះ អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់លើការងារសហគមន៍ជាច្រើនទៀតផងដែរ ដូចជានៅថ្ងៃនេះក្រុមការងារអាជ្ញាធរជាតិអប្សរានៃគម្រោងភូមិធម្មជាតិរុនតាឯក រួមទាំងពលករបានចុះមកជួយច្រូតស្រូវចំនួន២ហិកតានៅត្រពាំងល្បើក ដើម្បីជួយពន្លឿនការច្រូតកាត់និងសម្រួលបន្ទុកដល់ប្រជាពលរដ្ឋលើការចំណាយថវិកាជួលកម្លាំងមកជួយច្រូតផងដែរ។

ជំនួសមុខឱ្យថ្នាក់ដឹកនាំនិងក្រុមការងារទាំងអស់ ឯកឧត្តមបានចូលរួមសម្តែងការសប្បាយ រីករាយជាមួយស្នាមញញឹមរបស់ប្រជាពលរដ្ឋដែលទទួលបានផលស្រូវថ្មីៗដោយក្តីពេញចិត្តគ្រប់ៗគ្នា៕








នារសៀលថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សានិងពិនិត្យពង្រាងផែនការមេវិស័យទេសចរណ៍។
ព្រៃឈើ គឺផ្នែកមួយដ៏សំខាន់ក្នុងរមណីយដ្ឋានអង្គរ និងបានបំពេញតួនាទីស្នូលក្នុងការបង្កើនគម្របព្រៃឈើ បរិស្ថាន និងអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ក្នុងន័យនេះ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង៤ របស់អាជ្ញាធរជាតិអប្សរាក្នុងការងារបណ្ដុះកូនឈើសម្រាប់ដាំដុះទាំងក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយជូនទៅដាំនៅខាងក្រៅរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ឈ្មោះ ឡាយ ពិសិដ្ឋ ត្រូវបានលុបឈ្មោះចេញពីបុគ្គលិករបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ដោយមូលហេតុប្រព្រឹត្តកំហុសធ្ងន់ធ្ងរ៕
ក្នុងស្មារតីចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទានទេសចរណ៍នៅបរិវេណមុខប្រាសាទអង្គរវត្តជាមួយអាជ្ញាធរជាតិអប្សរា ម្ចាស់ភោជនីយដ្ឋានចំនួន៤ខ្នងបានរុះរើដោយស្ម័គ្រចិត្ត នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បានអះអាងថា អាជ្ញាធរជាតិអប្សរាមិនដែលបដិសេធចំពោះសំណង់ឬអគារណា ដែលមានភាពស្របច្បាប់ ហើយស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួនទេ។ នេះគឺជាការឆ្លើយបំភ្លឺទាក់ទិនទៅនឹងការផ្សព្វផ្សាយនៅលើបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកនៅថ្ងៃទី៤ ខែកក្កដា ដែលមិនមានមូលដ្ឋានច្បាស់លាស់ ឈ្មោះ វិទ្យុ នគររាជ្យ ថា “អាស្រមពើងតាអេវ ស្ថិតនៅលើភ្នំគូលេន ខេត្តសៀមរាប ត្រូវភ្លើងឆេះអស់ ព្រះសង្ឃឆាន់នៅក្រោមដើមឈើ ពុទ្ធបរិស័ទ សុំច្បាប់សាងសង់ឡើងវិញតែអជ្ញាធរជាតិអប្សរា មិនអនុញ្ញាត ចង់សួរថាមូលហេតុអ្វី?”
ដើមដំបូងមុន12345...328329បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
21347
ម្សិលមិញ
:
24773
សប្តាហ៍នេះ
:
71932
ខែនេះ
:
0189231
សរុប
:
011651827