ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាធ្វើពិធីប្រុងពលីចាប់បើកដំណើរការសាងសង់ ស្ពានបណ្តែតទឹកបណ្តោះអាសន្ននៅមុខប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 28 ខែ វិច្ឆិកា ឆ្នាំ2016 07:47 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមការងារសាងសង់ស្ពានបណ្តែតទឹកបណ្តោះអាសន្ន ជំនួសស្ពានហាលមុខប្រាសាទអង្គរវត្តដែលគ្រោងនឹងធ្វើការជួសជុលដំណាក់កាលទី២ បានធ្វើពិធីសែនប្រុងពលីដើម្បីបើកការសាងសង់នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ ពិធីនេះធ្វើឡើងដើម្បីសុំសេចក្តីសុខចម្រើន បញ្ជៀសគ្រោះថ្នាក់ និងសុំម្ចាស់ទឹកដីក្នុងដំណើរការសាងសង់របស់ខ្លួន ដែលនឹងដំណើរការចាប់ពីថ្ងៃនេះតទៅ។

ស្ពានបណ្តែតទឹកបណ្តោះអាសន្ននេះ នឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែវិច្ឆិកានេះតទៅ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៧ខាងមុខ។ ពោងបណ្តែតទឹកដែលយកមក សាងសង់ជាស្ពាននៅពេលនេះ ត្រូវបាននាំយកមកពីប្រទេសកាណាដា ដែលមានការធានាគុណភាព និងសុវត្ថិភាពត្រឹមត្រូវពីក្រុមហ៊ុនរយៈពេល៥ឆ្នាំ។

សូមរំឭកថា ស្ពានហាលខាងលិចមុខប្រាសាទអង្គរវត្តនឹងផ្អាកលែងឲ្យភ្ញៀវទេសចរធ្វើដំណើរការឆ្លងកាត់ទាំងស្រុង ក្នុងអំឡុងពេលដែលស្ពាននេះកំពុងដំណើរការជួសជុលដោយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន សហការជាមួយអាជ្ញាធរជាតិអប្សរា។ ការផ្អាកលែងឲ្យភ្ញៀវទេសចរឆ្លងកាត់ គឺដើម្បីបញ្ជៀសគ្រោះថ្នាក់ និងទុកលទ្ធភាពឲ្យក្រុមការងារជួសជុលស្ពានហាលនេះបានល្អប្រសើរ។ ក្នុងដំណាក់កាលកំពុងសាងសង់នេះ អាជ្ញាធរជាតិអប្សរាសម្រេចសាងសង់ស្ពានបណ្តែតទឹកបណ្តោះអាសន្នមួយ ដែលមានទទឹង១០ម៉ែត្រ និងបណ្តោយ២២០ម៉ែត្រ សម្រាប់ឲ្យភ្ញៀវទេសចរអាចចូលទៅទស្សនាប្រាសាទអង្គរបានតាមធម្មតា៕








ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះកំណើនទេសចរណ៍កីឡា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍ផ្សេងៗរបស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជះឥទ្ធិពលវិជ្ជមានដល់វិស័យទេសចរណ៍ជាតិ ពិសេសខេត្តសៀមរាប ដើម្បីរួមចំណែកស្រូបទាញកំណើនទេសចរណ៍ឡើងវិញ ។
នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលរួមពិធីបំពាក់មេដាយជូនរង្វាន់ដល់ជ័យលាភីការប្រកួតកីឡារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Angkor Ultra Trial លើកទី៥។ កីឡានេះ អ្នកចូលរួមត្រូវរត់ឆ្លងកាត់ឧបសគ្គ ព្រៃប្រឹក្សា ប្រាង្គប្រាសាទ ភូមិ-ឃុំអ្នកស្រុក និងវាលស្រែមួយចំនួន។
នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំប្រធាននាយកដ្ឋាន មន្រ្តី-បុគ្គលិកជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងជុំវិញប្រាសាទអង្គរវត្ត ដើម្បីរៀបចំកែលម្អសណ្តាប់ធ្នាប់ឱ្យកាន់តែប្រសើរឡើង។
នៅឆ្នាំ២០២០នេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង។ សមិទ្ធផលជាច្រើនកើតចេញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ធ្វើឱ្យរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរទទួលបានការកោតសរសើរពីសំណាក់បណ្ដាប្រទេសជាមិត្ត និងស្ថាប័នអន្ដរជាតិជាច្រើនមានដូចជាអង្គការយូណេស្កូ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ។
ឯកឧត្តម សុខ សង្វារ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយក អាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យគណៈប្រតិភូរមណីយដ្ឋានហ័ងសាន ខេត្តអានហ៊ុយ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Zhao Ming ប្រធានការិយាល័យកិច្ចការបរទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាពីកិច្ចការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌និងទេសចរណ៍ ឲ្យកាន់តែប្រសើរជាងមុន ហើយបន្តការចុះអនុស្សរណៈនៃការ យោគយល់គ្នារវាងរមណីយដ្ឋានអង្គរនិងហ័ងសាន នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ។
ដើមដំបូងមុន12345...283284បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
4065
ម្សិលមិញ
:
3840
សប្តាហ៍នេះ
:
32323
ខែនេះ
:
0181893
សរុប
:
009931579