ព័ត៌មានថ្មីៗ

អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយព្រះសង្ឃធ្វើកិច្ចសាសនានិងធ្វើរបងព័ទ្ធគល់គ្រញូងដែលនៅសល់

បានផ្សាយនៅ ថ្ងៃទី 25 ខែ វិច្ឆិកា ឆ្នាំ2016 08:13 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៦នេះ​ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​នឹងបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម​ បានប្រារព្ធពិធីសាសនា​ និងធ្វើ​របងព័ទ្ធគល់គ្រញូង​ដែលត្រូវ​បានជនល្មើសលួចអារកាត់កាលពីពេលថ្មីៗកន្លងទៅនេះ។​​

ពិធី​នេះត្រូវ​បានធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​នឹងជំនឿរបស់ប្រជាពលរដ្ឋ​ និងដើម្បី​ការពារគល់គ្រញូងដែលនៅសេសសល់ទុកជាស្លាកស្នាមប្រវត្តិសាស្ត្រនៃដើមឈើកម្រក្នុងតំបន់រមណីយដ្ឋានអង្គរ​ ព្រមទាំង​ការពារកូនគ្រញូងដែលបានដុះឡើងត្រង់គល់ចាស់នោះ។​​

ព្រះតេជគុណ​ បូរ​ បេត​ សមាជិក​ក្រុម​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បីយុត្តិធម៌សង្គម​មានថេរដីកាថា​ ដោយសារ​គ្រញូងមួយដើមនេះជាដើមឈើដែលអ្នកស្រុកធ្លាប់មានជំនឿបន់ស្រន់​ពីមុន​ យើងចង់បំពេញកិច្ចសាសនាជូនពួកគាត់​ និងសុំឲ្យគាត់យកការខឹងសម្បារនោះមកជាការរួមចំណែកថែរក្សាវិញ។​ ជាក់ស្តែង​ ថ្ងៃ​ទី២៤កន្លងទៅនេះយើងបានដឹកនាំពួកគាត់ដាំកូនគ្រញូងចំនួន១០០ដើមនៅក្នុងវត្តថ្មីដំរីសែនជ័យរួចរាល់ហើយដែរ។​​

ឯកឧត្ដម​ ហង់​ ពៅ​ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​មានប្រសាសន៍​ក្នុង​ពិធី​នេះថា​ ការអភិរក្សថែទាំ​ និងដាំឡើងវិញព្រៃឈើក្នុងឧទ្យានអង្គរគឺជាសកម្មភាពដែលយើងតែងធ្វើជាប្រចាំ​។​ យើងមានការសោកស្តាយដើមគ្រញូងមួយដើមដែលបានបាត់បង់ទៅ​ តែពេល​នេះយើងឃើញដុះកូនគ្រញូងថ្មីដុះឡើង​ ទើបយើងសម្រេចធ្វើរបងការពារកុំឲ្យអ្នកមកមើលឡើងជាន់។​ ម្យ៉ាង​ទៀត​ យើងក៏បានសហការជាមួយ​ព្រះសង្ឃ​ធ្វើ​ពិធី​សាសនាដើម្បីតម្រូវតាមប្រជាពលរដ្ឋដែលគាត់ចង់បាន។​

ជាមួយគ្នានេះដែរឯកឧត្តមអគ្គនាយករងក៏បានបង្ហាញអំពីបេសកកម្មការពារព្រៃឈើក្នុងឧទ្យានអង្គរ​ ដែលសម្បូរដោយប្រភេទឈើជាង១៨០ប្រភេទ។​ យើងមិនមែនអភិរក្ស និងដាំឡើងវិញតែប្រភេទឈើកម្រដូចជាគ្រញូងជាដើមតែមួយមុខទេ​ យើងបានដាំកូនឈើរាប់ម៉ឺនដើមជារៀងរាល់ឆ្នាំក្នុងឧទ្យានអង្គរ​ និងចែកចាយ​តាមវត្ត​ និងសហគមន៍នានាដើម្បីចូលរួមដាំផងដែរ៕










នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចូលរួមប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ នាសណ្ឋាគាររីជិនស៊ីអង្គរ។
នាល្ងាចថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខ និងប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យទានមួយចំនួនដល់ព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាម។
នារសៀលថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សានិងពិនិត្យពង្រាងផែនការមេវិស័យទេសចរណ៍។
ព្រៃឈើ គឺផ្នែកមួយដ៏សំខាន់ក្នុងរមណីយដ្ឋានអង្គរ និងបានបំពេញតួនាទីស្នូលក្នុងការបង្កើនគម្របព្រៃឈើ បរិស្ថាន និងអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ក្នុងន័យនេះ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង៤ របស់អាជ្ញាធរជាតិអប្សរាក្នុងការងារបណ្ដុះកូនឈើសម្រាប់ដាំដុះទាំងក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយជូនទៅដាំនៅខាងក្រៅរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ឈ្មោះ ឡាយ ពិសិដ្ឋ ត្រូវបានលុបឈ្មោះចេញពីបុគ្គលិករបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ដោយមូលហេតុប្រព្រឹត្តកំហុសធ្ងន់ធ្ងរ៕
ដើមដំបូងមុន12345...328329បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1823
ម្សិលមិញ
:
17878
សប្តាហ៍នេះ
:
104663
ខែនេះ
:
0221962
សរុប
:
011684558