ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាឧត្ថម្ភថវិកា៥លានរៀលដល់ទូក-ងចំនួន៥ស្រុកក្នុងឧទ្យានអង្គរដែលនឹងចូលរួមប្រណាំងក្នុងខេត្តសៀមរាប

បានផ្សាយនៅ ថ្ងៃទី 11 ខែ វិច្ឆិកា ឆ្នាំ2016 12:53 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងនាមស្ថាប័នដែលមានតួនាទីគ្រប់គ្រង រៀបចំ អភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាតែងយកចិត្តទុកដាក់ និងរួមចំណែកយ៉ាងសកម្មថែរក្សា លើកតម្លៃនូវមរតកបេតិកភណ្ឌរស់របស់អ្នកស្រុក ទាំងការចូលរួមដោយផ្ទាល់និងថវិកា។

ជាក់ស្តែងកាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមការងារអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងជាតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បាននាំយកថវិកាចំនួន៥លានរៀល ឧបត្ថម្ភដល់ទូក-ងមកពី៥ស្រុក/ក្រុងដូចជា ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកពួក ស្រុកអង្គរធំ និងក្រុងសៀមរាប។ នេះជាទឹកចិត្តបន្តិចបន្តួចដើម្បីជាការអបអរសាទរដល់ព្រះរាជពិធីបុណ្យអុំទូក និងជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទូក-ងដែលនឹងត្រៀមចូលប្រកួតនៅថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។

ក្នុងពេលនោះ ឯកឧត្តម សុខ លក្ខិណា បានលើកឡើងថា ការប្រណាំងទូក-ង គឺមានតាំងពីយូរយារណាស់មកហើយ ដើម្បីកម្សាន្តសប្បាយនៅក្នុងសង្គមខ្មែរ ហើយវប្បធម៌មួយនេះនៅរស់ដល់សព្វថ្ងៃ ក៏ព្រោះមានអ្នកទ្រទ្រង់ អ្នកស្រឡាញ់ អ្នកចូលរួមថែរក្សាជាធាតុសំខាន់បំផុត។ ឯកឧត្តមក៏សូមចូលរួមលើកទឹកចិត្តដល់កីឡាករ កីឡាការិនីអុំទូកទាំងអស់ ដែលជាកម្លាំងស្នូលក្នុងការទ្រទ្រង់ និងបានរួមចំណែកទាំងកម្លាំងកាយចិត្តក្នុងការថែរក្សាវប្បធម៌ប្រពៃណីមួយនេះឱ្យស្ថិតស្ថេរយូរអង្វែង និងនៅរស់រវើកក្នុងបេះដូងខ្មែរ។

គួរបញ្ជាក់ដែរថា ព្រះរាជពិធីបុណ្យអុំទូកនៅខេត្តសៀមរាប នឹងប្រារព្ធឡើងនៅក្នុងស្ទឹងសៀមរាបរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការចូលរួមពីកីឡាករ កីឡាការិនីទូកងជាច្រើនស្រុកក្នុងខេត្តដើម្បីអបអរសាទរក្នុងពិធីដ៏សប្បាយរីករាយមួយនេះ៕












នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ មន្ត្រីអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប និងលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ បានចុះចែកជូនទឹកប្រមាណជិត១៦០០០លីត ស្មើនឹង ៤ ឡាន ដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងភូមិប្រិយថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
កាំជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងប្រវែង៨០ម៉ែត្រដែលរងការខូចខាតដោយសារការស្រុតដីបាក់រលំ និងការខូចខាតប្រព័ន្ធបញ្ជៀសទឹកក្រោមដីនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងារ IGeS របស់ប្រទេសអ៊ីតាលី ធ្វើការជួសជុលអស់រយៈពេល៤ឆ្នាំ គឺតាំងពីឆ្នាំ២០១២នឹងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៥ ។
បច្ចុប្បន្នអាកាសធាតុក្តៅហួតហែង បានបង្កឱ្យមានកង្វះទឹកស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ពិសេសតំបន់មួយចំនួននៃខេត្តសៀមរាបក៏រងនូវផលប៉ះពាល់នេះដែរ ដែលបណ្តាលឱ្យសត្វ រុក្ខជាតិស្លាប់ជាហូរហែរ និងធ្វើឱ្យមនុស្សពិបាកក្នុងការរស់នៅ។
អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងនគរបាលការពារបេតិកភណ្ឌ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះទៅបង្រ្កាបពួកជនខិលខូចមួយក្រុមកំពុងលួចជីកគាស់កកាយរូបក្បាលនាគ នៅតាមបណ្តោយផ្លូវបេងទៅកំពង់ស្វាយបម្រុងនឹងដឹកចេញយកទៅលក់ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
0177
ម្សិលមិញ
:
10606
សប្តាហ៍នេះ
:
33212
ខែនេះ
:
0127891
សរុប
:
012897323