NEWS

Internal audition on environmental management system remains positive point

Published on 28 October 2016 03:12 PM Post By ៖ Apsara National Authority

បន្ទាប់ពីបានធ្វើសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ លើគ្រប់នាយកដ្ឋាន និងអង្គភាពទាំងអស់ គឺនៅតែបន្តភាពវិជ្ជមាន ដោយពុំមានភាពមិនអនុលោមណាមួយឡើយ ប៉ុន្តែមានចំណុចតាមសង្កេតចំនួន១៣ និងការផ្តល់អនុសាសន៍មួយចំនួនរបស់សវនករ ដែលតម្រូវឲ្យនាយកដ្ឋាននីមួយៗធ្វើការកែលម្អឡើងវិញ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា អាជ្ញាធរជាតិអប្សរា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្លែងក្នុងពិធីបិទសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមស្តង់ដារISO14001 នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ការធ្វើសវនកម្មលើកនេះ គឺទទួលបានលទ្ធផលល្អប្រសើរបើធៀបទៅនឹងការធ្វើសវនកម្មផ្ទៃក្នុងនៅឆ្នាំមុន ដែលមានចំណុចតាមសង្កេតរហូតដល់ចំនួន២៥ ចំពោះការរៀបចំដំណើរការប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា និងការរៀបចំឯកសារផ្សេងៗប្រចាំនាយកដ្ឋាន និងអង្គភាពនីមួយៗ ក៏មានភាពល្អប្រសើរផងដែរ។ ស្របជាមួយគ្នានេះ យើងសង្កេតឃើញថា លេខាធិការដ្ឋាន អ្នកជំរុញការងារបរិស្ថានប្រចាំនាយកដ្ឋាន អ្នកទទួលខុសត្រូវកម្មវិធីបរិស្ថាន ក៏មានការយល់ដឹងច្រើន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំដំណើរការប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរាស្របតាមចំណុចទាមទារនៃស្តង់ដារអន្តរជាតិ ISO 14001 និងបទដ្ឋានបច្ចេកទេសផ្សេងៗក្នុងការរៀបចំកម្មវិធីគ្រប់គ្រងបរិស្ថាន។

ឯកឧត្តមក៏បានសង្កត់ធ្ងន់ទៀតថា ការខិតខំរបស់លេខាធិការដ្ឋាន និងអ្នកជំរុញការងារបរិស្ថាន ប្រចាំនាយកដ្ឋាននីមួយៗ នៅមិនទាន់គ្រប់គ្រាន់ក្នុងការទទួលជោគជ័យនោះទេ គឺទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត និងការគាំទ្រទៅលើប្រព័ន្ធគ្រប់គ្រងបរិស្ថានពីសំណាក់ថា្នក់ដឹកនាំគ្រប់រូបប្រចំានាយកដ្ឋាននីមួយៗ។ ហើយចំពោះការទទួលបានវិញ្ញាបនបត្រ ISO 14001 គឺអាជ្ញាធរជាតិអប្សរាទាំងមូលជាអ្នកទទួលបាន មានន័យថាការងារស្នូលរបស់អាជ្ញាធរជាតិអប្សរា គឺជាបន្ទុករបស់នាយកដ្ឋាននីមួយៗទៅតាមភារកិច្ចរបស់ខ្លួន ហើយសូមយល់ផងដែរថា បើនាយកដ្ឋានណាមួយជួបនូវបញ្ហាភាពមិនអនុលោមកើតមានឡើងនោះ នឹងមានផលប៉ះពាល់ដល់ស្ថាប័នអាជ្ញាធរជាតិអប្សរាទាំងមូល ពីព្រោះនេះជាប្រព័ន្ធគ្រប់គ្រងបរិស្ថាន បើមានបញ្ហាអី្វមួយនឹងប៉ះពាល់ដល់ប្រព័ន្ធទាំងមូល។

ជាចុងក្រោយឯកឧត្តម ក៏បានក្រើនរំឭកឲ្យនាយកដ្ឋាននីមួយៗធ្វើការកែលម្អឡើងវិញនូវចំណុចតាមសង្កេតរបស់ខ្លួន ឲ្យស្របតាមគោលការណ៍ និងកម្មវិធីដែលខ្លួនបានកំណត់។ ម្យ៉ាងទៀតលទ្ធផលនៃសវនកម្មផ្ទៃក្នុងនេះ នឹងក្លាយជាគន្លឹះមួយយ៉ាងសំខាន់ ដែលធ្វើឲ្យប្រព័ន្ធគ្រប់គ្រងបរិស្ថានមានភាពល្អប្រសើរជាងមុន ដើម្បីឈានទៅទទួលជោគជ័យសម្រាប់ការធ្វើសវនកម្មផ្ទៃក្រៅ ពីស្ថាប័នធានាគុណភាពជប៉ុន(JQA) នៅដើមឆ្នាំ២០១៧ខាងមុខនេះលើប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរាទាំងមូល។






សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
FirstPrev12345...395396NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
15
Today
:
22587
Yesterday
:
40162
This Week
:
206855
This Month
:
0206855
Total
:
015276658