NEWS

Director General of Apsara Authority meets Komatsu delegation of Japan for discussion

Published on 26 October 2016 03:10 PM Post By ៖ Apsara National Authority

ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ទទួលជួបការចូលជួបសម្តែងការគួរសមពីសំណាក់គណៈប្រតិភូជប៉ុនដឹកនាំដោយលោក Shinji Wada អភិបាលក្រុងKomatsu នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

ការចូលជួបសម្តែងការគួរសមនេះ ដើម្បីបង្ហាញនូវការដឹងគុណដល់អាជ្ញាធរជាតិអប្សរា ដែលបានធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងKomatsu និងទីក្រុងសៀមរាប អាចក្លាយជាទីក្រុងសម្ព័ន្ធមេត្រីភាពនាថ្ងៃអនាគត។ លើសពីនោះទៀត ការពិភាក្សាក៏បានផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិអប្សរា និងទីក្រុងKomatsuនៃប្រទេសជប៉ុន ឲ្យកាន់តែទូលំទូលាយ ជាពិសេសលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌រវាងគ្នានឹងគ្នា និងការបណ្តុះបណ្តាលធនធានមនុស្ស។

មានប្រសាសន៍សំណេះសំណាលស្វាគមន៍ទៅកាន់គណៈប្រតិភូ ឯកឧត្តមអគ្គនាយកបានរៀបរាប់ថា ចាប់តាំងពីអង្គរត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៩២មក ប្រាសាទនានាក្នុងតំបន់អង្គរត្រូវបានអភិរក្សជួសជុលជាបន្តបន្ទាប់។ ក្នុងនោះប្រទេសជប៉ុនក៏បានចូលរួមចំណែកយ៉ាងខ្លាំងក្លា ជាមួយនឹងដៃគូអន្តរជាតិនានា ដែលការចូលរួមចំណែកទាំងនោះ បានធ្វើឲ្យអង្គរមានសុវត្ថិភាព និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសំណាក់ភ្ញៀវទេសចរ។ ជាពិសេស រយៈពេល៣ឆ្នាំចុងក្រោយនេះ អង្គរត្រូវបានគេហទំព័រល្បីៗលើពិភពលោក ធ្វើការបោះឆ្នោតស្ទង់មតិហើយទទួលបានចំណាត់លេខ១ក្នុងឋានៈជាតំបន់ទេសចរណ៍ល្អបំផុតទៀតផង។ អាជ្ញាធរជាតិអប្សរាស្វាគមន៍ជានិច្ច រាល់ដៃគូអន្តរជាតិនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអភិរក្សជួសជុលក្នុងតំបន់អង្គរ ក៏ដូចជាពង្រឹងសមត្ថភាពមន្ត្រីនៃអាជ្ញាធរជាតិអប្សរាដែរ។

លោក Shinji Wada បានលើកឡើងថា ថ្នាក់ដឹកនាំទីក្រុងKomatsu ពិតជារីករាយនឹងបំពេញកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ជាពិសេស កិច្ចសហប្រតិបត្តិការកន្លងមក តាមរយៈសាកលវិទ្យាល័យKanazawa និងមហាវិទ្យាល័យKomatsu។ លោកបញ្ជាក់ថា “កិច្ចសហការរបស់យើងនឹងផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ព្រោះពួកគេគឺជាអ្នកដែលត្រូវស្នងការងារ និងបន្តការងារអភិរក្សមត៌កវប្បធម៌របស់យើង”។

មកទល់នឹងពេលនេះ គ្រឹះស្ថានអប់រំចំនួន២នៃទីក្រុងKomatus គឺ សាកលវិទ្យាល័យKanazawa និងមហាវិទ្យាល័យKomatsuស្ថិតនៅទីក្រុងKomatsu បានចុះអនុស្សរណៈយោគយល់គ្នារួចហើយ ជាមួយអាជ្ញាធរជាតិអប្សរា។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ អាជ្ញាធរជាតិអប្សរាសង្ឃឹមថា នឹងទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀតពីប្រទេសជប៉ុន លើការអភិវឌ្ឍសមត្ថភាពមន្ត្រីបុគ្គលិក ដើម្បីថែរក្សាឱ្យគង់វង្សនូវតម្លៃជាសាកលនៃបេតិកភណ្ឌតំបន់អង្គរដ៏ឆ្នើមជាមួយនឹងការអភរិក្សបរិស្ថានធម្មជាតិ និងសហគមន៍ប្រកបដោយចីរភាព។ លើសពីនេះទៅទៀត អាជ្ញាធរជាតិអប្សរាក៏នឹងចែករំលែកបទពិសោធន៍របស់ខ្លួនដែលធ្លាប់ទទួលជោគជ័យជាបន្តបន្ទាប់ទៅកាន់ភាគីជប៉ុនវិញដែរ៕








សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
FirstPrev12345...395396NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
15
Today
:
23925
Yesterday
:
40162
This Week
:
208193
This Month
:
0208193
Total
:
015277996