ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបើកសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន ស្របតាមស្តង់ដារអន្តរជាតិ ISO14001ប្រចាំឆ្នាំ២០១៦

បានផ្សាយនៅ ថ្ងៃទី 25 ខែ តុលា ឆ្នាំ2016 03:55 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អង្គភាពគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបើកសវនកម្មផ្ទៃក្នុង លើប្រព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមស្តង់ដារអន្តរជាតិ ISO14001 នៅគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា។ សវនកម្មផ្ទៃក្នុងនេះធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២៥ ដល់២៧ ខែតុលា ឆ្នាំ២០១៦។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំនាយកដ្ឋាន និងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធទាំងអស់។

ការបើកសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាននេះ ធ្វើឡើងដើម្បីបូកសរុប និងត្រួតពិនិត្យលទ្ធផលការងារ ដែលអាជ្ញាធរជាតិអប្សរាបានធ្វើកន្លងមក អនុលោមតាមស្តង់ដារ ISO14001 ដែលអាជ្ញាធរជាតិអប្សរាទទួលបានពីស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA)។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម សុខ លក្ខិណា បានលើកឡើងថា ជារៀងរាល់ឆ្នាំនៃខែតុលា អាជ្ញាធរជាតិអប្សរាតែងតែធ្វើសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់ខ្លួន ឱ្យត្រូវតាមចំណុចទាមទាររបស់ស្តង់ដារ ISO 14001។ ការធ្វើដូច្នេះ ដើម្បីត្រៀមចាត់វិធានការកែតម្រូវចំពោះភាពមិនអនុលោមឬចំណុចមិនប្រក្រតីមួយចំនួន ដែលបានរកឃើញក្នុងពេលធ្វើសវនកម្ម។ ជាពិសេសដើម្បីត្រៀមខ្លួនទទួលការធ្វើសវនកម្មផ្ទៃក្រៅពីស្ថាប័នអន្តរជាតិធានាគុណភាពជប៉ុន JQA នាដើមឆ្នាំ២០១៧ខាងមុខនេះ។

គួររំឭកថា អាជ្ញាធរជាតិអប្សរាបានចុះឈ្មោះ ដើម្បីទទួលបានការវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន ពីស្ថាប័នធានាគុណភាពជប៉ុន JQA តាំងពីឆ្នាំ២០០៣មក ហើយក៏ធ្លាប់បានទទួលវិញ្ញាបនបត្រ ISO14001 លើការងារគ្រប់គ្រងប្រព័ន្ធបរិស្ថាន ពីស្ថាប័នអន្តរជាតិមួយនេះ ចំនួន៤លើករួចមកហើយដែរ៕








សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
ដើមដំបូងមុន12345...395396បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
14
ថ្ងៃនេះ
:
28384
ម្សិលមិញ
:
23810
សប្តាហ៍នេះ
:
297940
ខែនេះ
:
0297940
សរុប
:
015367743