ព័ត៌មានថ្មីៗ

ភ្នាក់ងារអភិរក្សប្រាសាទ និងភ្នាក់ងារព្រៃឈើកាត់ក្រីមែកជ្រៃ ដើម្បីបញ្ជៀសពីការបាក់រលំបង្កគ្រោះថ្នាក់ដល់ប្រាសាទបេងមាលា

បានផ្សាយនៅ ថ្ងៃទី 24 ខែ តុលា ឆ្នាំ2016 04:07 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ដើមជ្រៃមួយដើមដែលមានអង្កត់ផ្ចិតប្រហែល៣០សង់ទីម៉ែត្រ ដុះលើរោងទងនៅខាងក្នុងប្រាសាទបេងមាលា ត្រង់ថែវផ្នែកខាងត្បូង ត្រូវបានភ្នាក់ងារអភិរក្សប្រាសាទបេងមាលា រួមនឹងភ្នាក់ងារព្រៃឈើកាប់លះមែកធំតូចដើម្បីសម្រាលទម្ងន់មកលើរចនាសម្ព័ន្ធប្រាសាទ។ ការសម្រេចកាប់លះមែកនៅពេលនេះ ត្រូវបានធ្វើឡើងក្រោយពីក្រុមអភិរក្សប្រាសាទ មើលឃើញថា ដើមជ្រៃមួយដើមធំនេះ បានពុកផុយពាក់កណ្តាលដើម ដោយសារមេខ្មូតស៊ី និងមានមែកសាខាទោរទន់ខ្លាំង ដែលអាចនឹងបាក់រលំធ្វើឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ និងបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ។ ការងារនេះដឹកនាំដោយឯកឧត្តម ឈរ ថាណាត អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងលោក ឈាន រដ្ឋា ប្រធានស្តីទីនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ។

លោក ឈាន រដ្ឋា
បានឲ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះថា ស្ថានភាពដើមជ្រៃដែលក្រុមការងារសម្រេចកាប់លះមែកនៅពេលនេះ ត្រូវបានក្រុមអភិរក្សប្រាសាទតាមដានជាច្រើនថ្ងៃមកហើយ និងបានបិទផ្លូវទស្សនាមួយរយៈដោយសារឃើញស្ថានភាពនៃដើមជ្រៃធំនេះមានលក្ខណៈពុកផុយខ្លាំង ឈានដល់ការបាក់រលំក្នុងពេលដ៏ខ្លីខាងមុខ។ លោកបញ្ជាក់ថា “ដើមឈើដែលដុះនៅតាមប្រាសាទ គឺជាទេសភាពវប្បធម៌ដ៏ត្រកាលជួយជាម្លប់ និងរក្សាសំណើមនៅក្នុងថ្មប្រាសាទ ព្រមទាំងជួយលម្អសោភណភាពប្រាសាទជួយទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរ។ ប៉ុន្តែករណីខ្លះ វាបង្កហានិភ័យដល់ប្រាសាទដែរ តែយើងយកប្រាសាទជាកត្តាអាទិភាព។ ក្នុងករណីនេះ យើងត្រូវកាប់យកចេញតែមែកដែលពុកផុយ គឺយើងមិនបានកាប់ដកហូតដើមទាំងស្រុងទេ ក្នុងគោលបំណងរក្សាលំនឹងដើមឈើ និងប្រាសាទ រក្សាទេសភាពវប្បធម៌ និងការពារសុវត្ថិភាពប្រាសាទ និងភ្ញៀវទេសចរ”។

លោក រដ្ឋា បន្ថែមថា បច្ចុប្បន្នក្រុមការងារកំពុងតែរៀបចំផែនការ ដោយសហការជាមួយនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន ដើម្បីធ្វើផែនទីហានិភ័យដើមឈើ។ ក្រោយបញ្ចប់ការងាររៀបចំផែនទី ក្រុមការងារនឹងត្រូវកាត់ក្រីមែក ឬកាប់ដកហូតនូវដើមឈើមួយចំនួនទៀត តាមស្ថានភាពជាក់ស្តែងក្នុងប្រាសាទ និងបរិវេណប្រាសាទបេងមាលា ដើម្បីការពារហានិភ័យដល់រចនាសម្ព័ន្ធប្រាសាទ ព្រមទាំងការពារសុវត្ថិភាពភ្ញៀវទេសចរផង៕












ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
15
ថ្ងៃនេះ
:
9216
ម្សិលមិញ
:
61021
សប្តាហ៍នេះ
:
149836
ខែនេះ
:
0453344
សរុប
:
014896185