ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបណ្តុះបណ្តាលអាជីវករលក់ដូរផ្សារឡាក់ អំពីការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក និងការគ្រប់គ្រងកាកសំណល់

បានផ្សាយនៅ ថ្ងៃទី 19 ខែ តុលា ឆ្នាំ2016 03:18 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាចុះបណ្តុះបណ្តាលដល់អាជីវករផ្សារឡាក់ (ស្រះស្រង់ខាងជើង) អំពីការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក និងទុកដាក់សំណល់ឲ្យបានត្រឹមត្រូវ តាមរយៈគម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) ។

កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការពីគ្រូជំនាញផ្នែកបណ្តុះបណ្តាលការគ្រប់គ្រងថង់ផ្លាស្ទិក និងជាអ្នកស្ម័គ្រចិត្តនៃអង្គការ Naga Earth។ គោលបំណងចម្បងនៃកម្មវិធីបណ្តុះបណ្តាលនេះគឺ ជំរុញឲ្យអាជីវករលក់ដូរក្នុងផ្សារយកចិត្តទុកដាក់លើការគ្រប់គ្រងថង់ផ្លាស្ទិក និងអនាម័យ។

អ្នកគ្រូ រ៉ន សារួម គ្រូបណ្តុះបណ្តាលស្ម័គ្រចិត្តនៃអង្គការ Naga Earth បញ្ជាក់ថា មេរៀនដែលបានបង្ហាញជូនដល់អាជីវករក្នុងផ្សារនាពេលនេះគឺ ពន្យល់អំពីផលអវិជ្ជមាននៃការប្រើប្រាស់ថង់ផ្លាស្ទិក។ អ្នកគ្រូបានពន្យល់ថា ផ្លាស្ទិក ជាឃាតករលាក់មុខដែលធ្វើឱ្យមានផលប៉ះពាល់ខ្លាំងដល់បរិស្ថាន ដូចជាធ្វើឱ្យទឹកពុល ធ្វើឱ្យដីបាត់បង់នូវជីវជាតិ និងប៉ះពាល់ដល់ការដាំដុះដំណាំកសិកម្ម បន្លែ ផ្លែឈើ ជាពិសេសជាងនេះទៀតនោះ វាបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់មនុស្ស។

អ្នកគ្រូ សារួម បានបន្ថែមថា ដើម្បីឱ្យបរិស្ថានផ្សារស្អាតទាល់តែអាជីវករម្នាក់ៗ ចេះគ្រប់គ្រងសំរាមដោយខ្លួនឯង ដោយការបោសសម្អាត ចេះទុកដាក់ និងបែងចែកកាកសំណល់ទៅតាមប្រភេទ ស្ងួត សើម ថង់ និងកាកសំណល់ដទៃៗ ដោយឡែកពីគ្នា ដាក់ចូលក្នុងធុងសម្រាមសម្រាប់យកទៅចោល ឬក៏ដាក់តាមឡានដឹកសំរាម។

អ្នកស្រី ហ៊ុន ផល្លី ជាអាជីវករលក់ដូរបានលើកថា វគ្គបណ្តុះបណ្តាលនេះ បានធ្វើឲ្យអ្នកស្រី និងអាជីវករលក់ដូរក្នុងផ្សារបានយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់ថង់ផ្លាស្ទិក។ អ្នកស្រី និងអាជីវករលក់ដូរក្នុងផ្សារបានប្តេជ្ញា ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក ឱ្យមានកម្រិតទាបតាមដែលអាចធ្វើបាន និងប្តូរមកប្រើប្រាស់ស្លឹកចេក ស្លឹកឈូក ឬក៏ជាលយួរដែលធ្វើពីរពាក់ជាដើម។

អ្នកស្រី សូមថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលបានយកចិត្តទុកដាក់ ដោយការបញ្ជូនក្រុមការងារមកបណ្តុះបណ្តាលដល់ពួកយើងដែលជាអាជីវករលក់ដូរនេះ ឱ្យបានយល់ដឹងអំពីអនាម័យ ការគ្រប់គ្រងកាកសំណល់ និងការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក៕






ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
22
ថ្ងៃនេះ
:
27648
ម្សិលមិញ
:
20070
សប្តាហ៍នេះ
:
78970
ខែនេះ
:
0382478
សរុប
:
014825319