ព័ត៌មានថ្មីៗ

អាជា្ញធរជាតិអប្សរាចុះពិនិត្យសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋនៅក្រុងសៀមរាប

បានផ្សាយនៅ ថ្ងៃទី 18 ខែ តុលា ឆ្នាំ2016 02:17 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ប្រជាពលរដ្ឋដែលរស់នៅស្របច្បាប់ក្នុងតំបន់អង្គរ មិនត្រូវបានហាមឃាត់ក្នុងការងាររុះរើផ្ទះចាស់ ដើម្បីជួសជុល ឬសាងសង់ថ្មីជំនួសនោះឡើយ។ លើសពីនេះទៀត ការសាងសង់តូចៗក៏ត្រូវបានអនុញ្ញាតដល់មូលដ្ឋានផ្ទាល់ផងដែរ តាមរយៈក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានីមួយៗ ដែលចុះទៅជួបប្រជាពលរដ្ឋជារៀងរាល់សប្តាហ៍។

ដោយហេតុនេះហើយ ទើបនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ក្រុមការងារសហគមន៍ទី០៤ប្រចាំក្រុងសៀមរាប ដឹកនាំដោយ លោក លឹម អួក និងលោក ព្រឹម វីរ: តំណាងឯកឧត្ដម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរារួមនឹងមន្ត្រីបុគ្គលិកជាច្រើនរូបទៀត ចុះពិនិត្យការស្នើសុំជួសជុលផ្ទះដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋផ្ទាល់នៅក្រុងសៀមរាប ដើម្បីជួយសម្រួលការលំបាកដល់ពួកគាត់ក្នុងការធ្វើដំណើរឆ្ងាយ និងរង់ចាំពេលវេលាយូរ។

ក្នុងដំណើរចុះពិនិត្យសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋនេះ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតការជួសជុលផ្ទះដល់ប្រជាពលរដ្ឋចំនួន៥ភូមិគឺ នៅភូមិបង្កោង ៣គ្រួសារ ភូមិតាប៉ាង ២គ្រួសារ ភូមិត្រពាំងរុន ១គ្រួសារ ភូមិត្រាចជ្រុំ ១គ្រួសារ និងភូមិគីរីមានន្ទ ១គ្រួសារ ស្ថិតក្នុងសង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប ។ ការអនុញ្ញាតនេះ ដោយយោងទៅលើពួកគាត់បានដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា និងពួកគាត់ជាប្រជាជនចាស់រស់នៅស្របច្បាប់ក្នុងតំបន់ឧទ្យានអង្គរតាំងពីដើមមក។

សកម្មភាពទាំងនេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់យ៉ាងខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាចំពោះសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងតំបន់ឧទ្យានអង្គរ ដើម្បីបង្កើនភាពស្និទ្ធស្នាលនឹងគ្នា និងដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ។ ម្យ៉ាងទៀត សកម្មភាពនេះក៏អាចធ្វើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិករបស់អាជ្ញាធរជាតិអប្សរាបានដឹងពីបញ្ហាមួយចំនួនរបស់ពួកគាត់បន្ថែមទៀត ហើយអាចនឹងជួយដោះស្រាយបញ្ហាទាំងនោះជូនពួកគាត់បានភ្លាមៗផងដែរនៅនឹងកន្លែង៕








នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បាននាំគ្នាសម្អាតបរិស្ថាន រៀបចំអនាម័យនៅក្តារបែន និងតាមបរិវេណប្រាសាទអង្គរវត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពភ្ញៀវទេសចរដែលចូលមកទស្សនាក្នុងប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអារម្មណ៍ក្នុងពេលទស្សនា៕
បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។
ដើមដំបូងមុន12345...289290បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
9665
ម្សិលមិញ
:
16086
សប្តាហ៍នេះ
:
126144
ខែនេះ
:
0270586
សរុប
:
010226733