ព័ត៌មានថ្មីៗ

មន្ត្រីជំរុញការងារបរិស្ថានទទួលបានវគ្គបណ្តុះបណ្តាលស្តង់ដារISO 14001ថ្មីពីអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 14 ខែ តុលា ឆ្នាំ2016 03:04 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
មន្ត្រីជំរុញការងារបរិស្ថានមកពីនាយកដ្ឋានផ្សេងៗ និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា ចំនួន១១នាក់ទទួលបានវគ្គបណ្តុះបណ្តាលសមត្ថភាពអំពីសៀវភៅស្តង់ដារ ISO14001 ថ្មីដើម្បីពង្រឹងការយល់ដឹងបន្ថែម និងជួយផ្សព្វផ្សាយបន្តទៅដល់មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាទាំងអស់ ដែលធ្វើការងារនៅមជ្ឈមណ្ឌលអាជា្ញធរជាតិអប្សរា ។ វគ្គបណ្តុះបណ្តាលនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ។

ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ដែលជាអ្នកសម្របសម្រួលបានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាលនេះគឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំរុញការងារបរិស្ថានបន្ថែម និងជួយជំរុញផ្សព្វផ្សាយបន្តដល់មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរា ដែលកំពុងបម្រើការងារក្នុងមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីឲ្យពួកគាត់បានយល់ ហើយធ្វើការងារដោយមានការគិតគូរទៅដល់គោលការណ៍បរិស្ថានជាចម្បង។ ឯកឧត្តមបន្ថែមថា ការរៀបចំនេះ ដើម្បីត្រៀមខ្លួនទទួលបានការវាយតម្លៃធានាគុណភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានពីស្ថាប័នធានាគុណភាពជប៉ុន JQA (Japan Quality Assurance) ដែលមានលក្ខណៈទទួលស្គាល់ជាអន្តរជាតិ និងដើម្បីទទួលបានវិញ្ញាបនបត្រ ISO 14001 ជាបន្តបន្ទាប់ទៀត។

លោក ភោគ បញ្ញា អនុប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ជាគ្រូបង្គោលក្នុងវគ្គបណ្តុះបណ្តាលនេះបានលើកឡើងថាខ្លឹមសារនៅក្នុងសៀវភៅស្តង់ដារ ISO 14001ថ្មីនេះ ផ្តោតសំខាន់ទៅលើការវិភាគផលប៉ះពាល់បរិស្ថាន ផលវិជ្ជមានចំពោះបរិស្ថាន មូលហេតុ និងរកវិធីសាស្ត្រដោះស្រាយធ្វើយ៉ាងណាកុំឲ្យមានផលប៉ះពាល់ខ្លាំងពេកចំពោះបរិស្ថាន ដោយនិយាយលម្អិតបន្ថែមទៅលើសៀវភៅស្តង់ដារ ISO 14001ចាស់។ លោកបញ្ជាក់ថា ការវិភាគនេះគឺវិភាគទៅលើការងារអាជ្ញាធរជាតិអប្សរាគ្រប់នាយកដ្ឋាន និងអង្គភាពជាប់ពាក់ព័ន្ធទាំងអស់ដែលបានកំពុងអនុវត្តការងាររបស់ខ្លួន ។

គួររំឭកថា ដោយគិតចាប់ពីថ្ងៃចុះឈ្មោះចូលក្នុងស្ថាប័ន JQA និងបំពេញតាមលក្ខខណ្ឌ JQA ឆ្នាំ២០០៦មក ស្ថាប័ន JQA បានចុះវាយតម្លៃ និងប្រគល់ជូនវិញ្ញាបនបត្រ ISO14001 ដែលមានសុពលភាពរយៈពេល៣ឆ្នាំដល់អាជ្ញាធរជាតិអប្សរាចំនួន៤លើកជាបន្តបន្ទាប់រួចមកហើយគឺ លើកទី១ ឆ្នាំ២០០៦-២០០៩ លើកទី២ ឆ្នាំ ២០០៩-២០១២ លើកទី៣ ឆ្នាំ២០១២-២០១៥ និងលើកទី៤សម្រាប់ឆ្នាំ២០១៥-២០១៨។






សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
ដើមដំបូងមុន12345...395396បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
14
ថ្ងៃនេះ
:
0627
ម្សិលមិញ
:
33427
សប្តាហ៍នេះ
:
00627
ខែនេះ
:
0303610
សរុប
:
015373413