NEWS

Relationship between Angkor and Mt. Huangshan reaching a sign of memorandum of understanding

Published on 12 October 2016 03:07 PM Post By ៖ Apsara National Authority

ក្រោយពីដំណើរទស្សនកិច្ចផ្លូវការ និងកិច្ចពិភាក្សាជាបន្តបន្ទាប់ រវាងស្ថាប័នគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំងពីរគឺ រមណីយដ្ឋានអង្គរ និងរមណីយដ្ឋានហ័ងសាននៃសាធារណរដ្ឋប្រជាមានិតចិន អស់រយៈកាលជាងមួយឆ្នាំកន្លងមក សម្ព័ន្ធភាពនៃរមណីយដ្ឋានទាំងពីរបានឈានដល់ការចុះអនុស្សរណៈយោគយល់គ្នាហើយ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។

អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Ye Zheng Jun អនុប្រធានលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រងរមណីយដ្ឋានទេសភាពហ័ងសាន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Kong Xiaohong អភិបាលក្រុងហ័ងសាន និងមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនទៀតនៃអាជ្ញាធរជាតិអប្សរា និងរមណីយដ្ឋានហ័ងសាន។

ឯកឧត្តម Kong Xiaohong បានបង្ហាញនូវអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលទំនាក់ទំនងនៃរមណីយដ្ឋានពិភពលោកទាំងពីរបានឈានដល់ការចុះអនុស្សរណៈយោគយល់គ្នា។ ឯកឧត្តមបញ្ជាក់ថា “យើងដឹងថា អង្គរគឺជា និមិត្តរូបនៃប្រទេសកម្ពុជា អង្គរគឺជាតំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏អស្ចារ្យ។ ប្រជាជនចិនជាច្រើនក៏បានសិក្សា និងកោតសរសើរចំពោះស្នាដៃដ៏អច្ឆរិយៈនេះដែរ។ ប្រទេសកម្ពុជា និងចិនធ្លាប់មានទំនាក់ទំនងគ្នាយ៉ាងល្អតាំងពីបុរាណកាលមក យើងសង្ឃឹមថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ នឹងធ្វើឲ្យរមណីយដ្ឋានពិភពលោកទាំងពីរកាន់តែខិតជិតរកគ្នា ជាពិសេសនឹងធ្វើឲ្យសម្ព័ន្ធភាពកម្ពុជា និងចិនកាន់តែរឹងមាំថែមទៀត”។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បញ្ជាក់ថា គោលបំណងចម្បងនៃការចុះអនុស្សរណៈនៅថ្ងៃនេះគឺ “ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរវាងរមណីយដ្ឋានពិភពលោកទាំងពីរ ក្នុងក្របខណ្ឌអភិរក្ស គ្រប់គ្រង ស្រាវជ្រាវ បណ្តុះបណ្តាល ការអភិវឌ្ឍទេសចរណ៍ដោយចីរភាព និងការគ្រប់គ្រងបរិស្ថាន។ ជំរុញការផ្សព្វផ្សាយពីរូបភាពនៃរមណីយដ្ឋាន ដើម្បីទាក់ទាញភ្ញៀវទេសចរ បណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ផ្តល់ជំនួយបច្ចេកទេសពាក់ព័ន្ធនឹងការអភិវឌ្ឍ ការអភិរក្ស បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ក៏ដូចជាជំរុញការផ្សព្វផ្សាយទេសចរណ៍រវាងរមណីយដ្ឋានទាំងពីរ”។

គួររំឭកថា កាលពីថ្ងៃទី១៤ ដល់ ១៨ ខែសីហា ឆ្នាំ២០១៥ ក្រុមប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម សុខ សង្វារ អគ្គនាយករង ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់រមណីដ្ឋានហ័ង សាន បានធ្វើកំណត់ហេតុ នៃកិច្ចពិភាក្សាស្តីពីការចងសម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិរក្ស អភិវឌ្ឍន៍ និងគ្រប់គ្រងរមណីយដ្ឋាន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកទាំងពីរ។ ក្រោយមកទៀត នៅថ្ងៃទី១៤ និង១៥ ខែធ្នូ ឆ្នាំ២០១៥ គណៈប្រតិភូរមណីយដ្ឋានហ័ងសាន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Chen Lei អនុប្រធាននាយកដ្ឋានទេសចរណ៍នៃខេត្តអានហួយ ក៏បានមកបំពេញទស្សនកិច្ចផ្លូវការ ក្នុងតំបន់រមណីយដ្ឋានអង្គរវិញដែរ។ តាមរយៈទំនាក់ទំនងនេះហើយ ដែលជំរុញឲ្យមានកិច្ចសហប្រតិបត្តិការរហូតឈានដល់ការចុះអនុស្សរណៈយោគយល់គ្នានៅពេលនេះ៕








ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
FirstPrev12345...393394NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
16
Today
:
48106
Yesterday
:
98152
This Week
:
48106
This Month
:
0048106
Total
:
015117909