NEWS

Chinese Deputy Minister of Agriculture visiting Run Ta Ek Eco-village to strengthen cooperation in agriculture sector

Published on 12 October 2016 02:09 PM Post By ៖ Apsara National Authority
នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ គណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១៤ រូប ដឹកនាំដោយឯកឧត្តម ឈូ ទុងយូ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបំពេញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិននៅពេលនេះ ត្រូវបានធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យកសិកម្មនៅក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដែលកំពុងអនុវត្តដោយកិច្ចសហការរវាងមជ្ឈមណ្ឌលលើកកម្ពស់កសិកម្មចិន-កម្ពុជា ហៅកាត់ថា CAPROC (China-Cambodia Agriculture Promotion Center) និងអាជ្ញាធរជាតិអប្សរា។

មជ្ឈមណ្ឌល CAPROC ជាគម្រោងជំនួយរបស់រដ្ឋាភិបាលចិនមកកម្ពុជា ដែលផ្តោតសំខាន់ទៅលើវិស័យកសិកម្ម។ គម្រោងនេះមានគោលដៅសំខាន់៤ចំណុចគឺ ទី១ ការបង្ហាញអំពីបច្ចេកទេសនៃការដាំដុះ ដោយផ្តោតសំខាន់ទៅលើស្រូវ និងដំណាំបន្លែផ្សេងៗ ទី២ បង្ហាញអំពីគ្រឿងយន្តកសិកម្មសម័យទំនើប និងការប្រើប្រាស់ផ្ទះកញ្ចក់ ទី៣ បង្ហាញ និងផ្សព្វផ្សាយអំពីការកែច្នៃផលិតផលកសិកម្ម និងជាចុងក្រោយគឺ ការជំរុញកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន លើវិស័យកសិកម្ម។

តាមរយៈគម្រោងនេះ ក្រុមហ៊ុនសហប្រតិបត្តិការអន្តរជាតិបច្ចេកទេសកសិកម្មហ្វវើដ (Forward) ដែលជាក្រុមហ៊ុនអនុវត្តគម្រោង CAPROC បានសហការជាមួយនឹងអាជ្ញាធរជាតិអប្សរា ដើម្បីជ្រើសរើសដីនៅភូមិធម្មជាតិរុនតាឯកអនុវត្តគម្រោងកសិកម្មនេះ។ កិច្ចសហការនេះគឺផ្តោតទៅលើការបង្កើតឧទ្យានគំរូវិទ្យាសាស្ត្រ និងបច្ចេកទេសកសិកម្ម ដែលគ្រោងនឹងប្រើប្រាស់ដីចំនួន២០ហិកតា ដោយចែកជាពីរដំណាក់កាលគឺ ៣ឆ្នាំដំបូងប្រើប្រាស់ជំនួយថវិការបស់រដ្ឋាភិបាលចិន ហើយ១៥ឆ្នាំបន្ទាប់នឹងប្រើប្រាស់ថវិកាផ្ទាល់របស់ក្រុមហ៊ុន។

លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារៈ និងជាអនុប្រធានគម្រោងភូមិធម្មជាតិរុនតាឯក បានពន្យល់គណៈប្រតិភូអំពីដំណើរការអភិវឌ្ឍន៍នៃភូមិធម្មជាតិរុនតាឯក ដោយផ្តោតការយកចិត្តទុកដាក់លើការលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋតាមរយៈវិស័យកសិកម្ម និងទេសចរណ៍។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូចិន ក៏ដូចជារដ្ឋាភិបាលចិនដែលតែងតែយកចិត្តទុកដាក់ចំពោះការអភិរក្ស និងជួសជុលប្រាសាទក្នុងឧទ្យានអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករយៈកាលកន្លងមក ជាពិសេស គឺការនាំគម្រោងឧទ្យានគំរូបច្ចេកវិទ្យាកសិកម្មចិន-កម្ពុជា មកអនុវត្តនៅក្នុងភូមិធម្មជាតិរុនតាឯកនេះតែម្តង៕






សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
FirstPrev12345...395396NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
11
Today
:
24198
Yesterday
:
40162
This Week
:
208466
This Month
:
0208466
Total
:
015278269