NEWS

Apsara Authority offers additional training to its professional officers to promote hygiene and clean water program to villagers in the region of Angkor

Published on 11 October 2016 01:46 PM Post By ៖ Apsara National Authority

មន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងទឹក និងលេខាធិការដ្ឋានសហគមន៍ ចំនួន១១នាក់ កំពុងទទួលបានវគ្គបណ្តុះបណ្តាលបន្ថែមសមត្ថភាពអំពីកម្មវិធីអនាម័យ និងទឹកស្អាត ដើម្បីពង្រឹងការយល់ដឹងនិងផ្សព្វផ្សាយបន្តទៅប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូល។ វគ្គបណ្តុះបណ្តាលមានរយៈពេល៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១១ ដល់១៤ ខែតុលា ឆ្នាំ២០១៦ នៅនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក និងជាអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលនេះ រៀបរាប់ថា ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយអប់រំកម្មវិធីអនាម័យ និងទឹកស្អាតដល់ប្រជាពលរដ្ឋ។ វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃគម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGRA) ដែលធ្លាប់បានចុះអនុស្សារណៈជាមួយគ្នាកន្លងមករវាងអាជ្ញាធរជាតិអប្សរា សាលាខេត្តសៀមរាប និងស្ថាប័នរបស់ប្រទេសបារាំងចំនួន៦ផ្សេងទៀត។

លោកបន្ថែមថា កន្លងមកអាជ្ញាធរជាតិអប្សរាបានអនុវត្តសាកល្បងនូវកម្មវិធីអនាម័យទឹកស្អាតក្នុងភូមិចំនួន៤ ក្នុងចំណោម១១២ភូមិនៃតំបន់អង្គរ។ កម្មវិធីបណ្តុះបណ្តាលនៅពេលនេះ ក៏ដើម្បីពង្រីកការផ្សព្វផ្សាយទៅតាមបណ្តាភូមិផ្សេងៗទៀត ឲ្យប្រជាពលរដ្ឋរស់នៅមានអនាម័យ មានបង្គន់ប្រើប្រាស់ត្រឹមត្រូវ និងមានទឹកស្អាតប្រើប្រាស់ ។ នេះជាផ្នែកមួយនៃកម្មវិធីលើកស្ទួយកម្រិតជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ។

លោក ស៊ឹម សៅរ៉ា បុគ្គលិកនៃអង្គការ CWS (Church World Service) និងជាប្រធានគម្រោងផ្នែកអប់រំទឹកស្អាត និងអនាម័យ ដែលជាគ្រូបង្គោលនៃវគ្គបណ្តុះបណ្តាលនេះរៀបរាប់ថា វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឡើងទៅលើជំនាញសម្របសម្រួល វិធីសាស្ត្រចម្រោះទឹកដោយសុវត្ថិភាព និងគំរូបែបផែននៃការសាងសង់បង្គន់។ លោកបញ្ជាក់ថា តាមពិតទៅសិក្ខាកាមដែលចូលរួមវគ្គនេះ អាចនឹងមានជំនាញបច្ចេកទេសយល់ដឹងហើយ តែវគ្គបណ្តុះបណ្តាលនេះនឹងផ្តោតសំខាន់ទៅលើជំនាញសម្របសម្រួល ដើម្បីផ្ទេរចំណេះទាំងនេះទៅដល់ប្រជាពលរដ្ឋ។

លោក សៅរ៉ា សង្ឃឹមថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរានឹងអាចបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីកម្មវិធីអនាម័យ និងទឹកស្អាតមានសុវត្ថិភាព ទៅកាន់សំណាក់ប្រជាពលរដ្ឋក្នុងតំបន់អង្គរទាំងមូល ដើម្បីឲ្យពួកគាត់យល់ដឹងកាន់តែច្បាស់អំពីអនាម័យ ទឹកស្អាត ធ្វើឲ្យកាន់តែប្រសើរឡើងនូវកម្រិតជីវភាពរបស់ពួកគាត់៕








ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
FirstPrev12345...393394NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
20
Today
:
13492
Yesterday
:
28276
This Week
:
93090
This Month
:
0396598
Total
:
014839439