NEWS

The villagers of Angkor received techniques of raising chicken from Apsara Authority

Published on 10 October 2016 02:20 PM Post By ៖ Apsara National Authority
ការលើកកម្ពស់សេដ្ឋកិច្ចក្រុមគ្រួសាររបស់អ្នកស្រុកអង្គរ គឺជាការងារមួយក្នុងចំណោមការងារជាច្រើនទៀត ដែលអាជ្ញាធរជាតិអប្សរាតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់នេះ មានជីវភាពកាន់តែល្អប្រសើរឡើងថែមទៀត តាមរយៈការអភិវឌ្ឍវិស័យកសិកម្ម។

ក្នុងន័យនេះហើយ ទើបនាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍ នៃអាជា្ញធរជាតិអប្សរាបានផ្តល់បច្ចេកទេសចិញ្ចឹមមាន់ដល់ពួកគាត់ឲ្យចេះពីរបៀបចិញ្ចឹមមាន់រហ័សធំហើយឆាប់បានលក់ ដើម្បីបង្កើនប្រាក់ចំណូលក្នុងការផ្គត់ផ្គង់ក្រុមគ្រួសារ សម្រាប់ចាយវាយប្រចាំថ្ងៃមួយបន្ថែមទៀតលើការងារស្រែចំការរបស់ពួកគាត់ ។

លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍ បានមានប្រសាសន៍ឲ្យដឹងថា អ្នកជំនាញកសិកម្មនៃអាជ្ញាធរជាតិអប្សរាបានផ្តល់ប្រឹក្សាយោបល់ និងបច្ចេកទេសចិញ្ចឹមមាន់នេះ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងស្រុកចំនួន៥ ស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរនៃខេត្តសៀមរាប រួមមាន ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកពួក និងស្រុកអង្គរធំ។

លោកបន្តថា ការផ្តល់បច្ចេកទេសចិញ្ចឹមមាន់នេះ អ្នកជំនាញបានប្រឹក្សាយោបល់ និងបណ្តុះបណ្តាលពីរបៀបសាងសង់ទ្រុងមាន់ របៀបជ្រើសរើសពូជមាន់ របៀបផលិតចំណីមាន់ពីធម្មជាតិ របៀបផលិតទឹកថ្នាំធម្មជាតិសម្រាប់ឲ្យមាន់ផឹកដើម្បីការពារជំងឺ របៀបផលិតទឹកថ្នាំធម្មជាតិសម្រាប់ព្យាបាលពេលមាន់ឈឺ របៀបបោសសម្អាតលាងទ្រុងមាន់ និងរបៀបមើលថែទាំមាន់ដើម្បីឲ្យមាន់ឆាប់ធំ និងការពារកុំឲ្យមាន់ឈឺ។

លោកបន្តទៀតថាបច្ចេកទេសនេះ ពិតជាមានផលប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរនេះ ដោយសារតំបន់អង្គរសម្បូរទៅដោយរុក្ខជាតិច្រើនបែបយ៉ាងសម្រាប់យកមកផ្សែផ្សំផលិតធ្វើជាចំណី និងថ្នាំព្យាបាលដល់មាន់។ នេះហើយ ជាកត្តាអំណោយផលដ៏ល្អប្រពៃសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះ មិនចាំបាច់ចំណាយលុយច្រើនទៅលើការទិញថ្នាំ និងចំណីសត្វទៀតផង។

គួររំឭកថា ទន្ទឹមគ្នានឹងការថែរក្សា ការពារ និងអភិរក្សប្រាង្គប្រាសាទ ទំនៀមទម្លាប់ប្រពៃណីវប្បធម៌ និងបរិស្ថាននៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរាក៏មិនដែលភ្លេចទេនូវការអភិវឌ្ឍជីវភាពរបស់ប្រជាពលរដ្ឋ ដែលជាអ្នកថែរក្សាទំនៀមទម្លាប់បុរាណនៅក្នុងតំបន់អង្គរនេះ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ រស់នៅសមរម្យ និងគ្មានការព្រួយបារម្ភពីការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ៕










ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
FirstPrev12345...393394NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
15
Today
:
17017
Yesterday
:
20070
This Week
:
68339
This Month
:
0371847
Total
:
014814688