ព័ត៌មានថ្មីៗ

រយៈពេល៩ខែកន្លងទៅនេះ ប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរជាង៣០០គ្រួសារហើយទទួលបានការអនុញ្ញាតសាងសង់ និងជួសជុលផ្ទះពីអាជា្ញធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 07 ខែ តុលា ឆ្នាំ2016 07:36 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រជាពលរដ្ឋដែលរស់នៅស្របច្បាប់ក្នុងតំបន់អង្គរ មិនត្រូវបានហាមឃាត់ក្នុងការងាររុះរើផ្ទះចាស់ ដើម្បីជួសជុល ឬសាងសង់ថ្មីជំនួសនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ការសាងសង់តូចៗក៏ត្រូវបានអនុញ្ញាតដល់មូលដ្ឋានផ្ទាល់ផងដែរ តាមរយៈក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានីមួយៗ ដែលចុះទៅជួបប្រជាពលរដ្ឋជារៀងរាល់សប្តាហ៍។ ការចុះប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ និងការអនុញ្ញាតសាងសង់ផ្ទាល់នៅមូលដ្ឋានគឺជាសេវាកម្មមួយដែលអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ជាខ្លាំងក្នុងសម្រួលការលំបាកដល់ប្រជាជនក្នុងការធ្វើដំណើរឆ្ងាយ និងរង់ចាំពេលវេលាយូរ។

តាមរបាយការណ៍ក្រុមការងារសហគមន៍ របស់អាជ្ញាធរជាតិអប្សរាចេញផ្សាយថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦បញ្ជាក់ថា ក្នុងរយៈពេល៩ខែកន្លងទៅនេះ ក្រុមការងារសហគមន៍បានចុះពិនិត្យនិងអនុញ្ញាតការសាងសង់ និងការជួសជុលផ្ទះដល់មូលដ្ឋានជូនប្រជាពលរដ្ឋផ្ទាល់បានចំនួន៣៣៩ករណី។ ក្រៅពីចុះពិនិត្យនិងអនុញ្ញាតការសាងសង់និងការជួសជុលផ្ទះដល់ប្រជាពលរដ្ឋ ក្រុមការងារសហគមន៍ ក៏បានចុះទៅអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីការចូលរួមថែរក្សាការពារនិងអភិរក្សសម្បត្តិបេតិកភណ្ឌជូនដល់ប្រជាពលរដ្ឋបានចំនួន៣៣ភូមិ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន៣៣៨៧នាក់ និងអប់រំតាមសាកលវិទ្យាល័យចំនួន៦ ដែលមាននិស្សិតចូលរួមសរុប៦៣៨នាក់។

ជាមួយគ្នានេះ ក្រុមការងារសហគមន៍ក៏បានចុះជួបសួរសុខទុក្ខ និងនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារកចែកជូនដល់ស្រ្តីទើបឆ្លងទន្លេរួចចំនួន១៤៦២គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ព្រមទាំងឧបត្ថម្ភសម្ភារៈនិងថវិកាដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះនិងខ្យល់កន្ត្រាក់ផ្ទះចំនួន៧គ្រួសារ ៕








ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
17
ថ្ងៃនេះ
:
70986
ម្សិលមិញ
:
61021
សប្តាហ៍នេះ
:
211605
ខែនេះ
:
0515113
សរុប
:
014957955