ព័ត៌មានថ្មីៗ

ដំណាំម្រុំនឹងជួយលើកកម្ពស់ជីវភាពអ្នកភូមិរុនតាឯកឱ្យកាន់តែប្រសើរឡើង

បានផ្សាយនៅ ថ្ងៃទី 04 ខែ តុលា ឆ្នាំ2016 01:42 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរា បានដាក់ចេញនូវគម្រោងជាច្រើន ដែលគម្រោងទាំងនោះបានផ្តោតសំខាន់ទៅលើផ្នែកកសិកម្ម ដំណាំដាំដុះ ការចិញ្ចឹមសត្វជាអាទិភាព ដើម្បីជួយលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋដែលនៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកបានលើកឡើងកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ថា ចាប់ពីកកើតភូមិធម្មជាតិរុនតាឯកនេះ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្លាំងទាំងវិស័យសេដ្ឋកិច្ច វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម វិស័យបរិស្ថាន និងជាពិសេសគឺវិស័យសាសនាផងដែរ។

ឯកឧត្តមបានបន្តថា ដើម្បីលើកកម្ពស់ជីវភាពអ្នកភូមិឱ្យកាន់តែប្រសើរនោះ អាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវគម្រោងថ្មីមួយទៀត គឺគម្រោងដាំម្រុំ ព្រោះដើមម្រុំជាប្រភេទរុក្ខជាតិធម្មជាតិម្យ៉ាងដែលមានសកត្តានុពលនៅលើទីផ្សារ ហើយក៏អាចបង្កើនចំណូលបន្ថែមឱ្យកាន់តែច្រើនជូនដល់ប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក។

លោក អ៊ឹង តុងអៀង ជាប្រធានក្រុមហ៊ុន SPLE បានលើកឡើងថា ក្រុមហ៊ុនរបស់លោកនិងសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីផ្តល់បច្ចេកទេស ផ្តល់ពូជម្រុំ ដល់ប្រជាកសិករនៅក្នុងភូមិធម្មជាតិរុនតាឯក ជាងនេះទៀតនៅពេលដែលប្រជាកសិករទទួលបានផល ក្រុមហ៊ុនរបស់លោកនឹងទទួលទិញយកទាំងអស់ក្នុងតម្លៃសមរម្យស្មើនឹងតម្លៃទីផ្សារ។

លោកតុងអៀង បានបន្តថា ដើម្បីឱ្យការដាំដុះម្រុំទទួលបានផលល្អ និងគុណភាពខ្ពស់ត្រូវតាមស្តង់ដារទីផ្សារនោះ ក្រុមហ៊ុនរបស់លោកបានផ្តល់បច្ចេកទេសក្នុងការដាំដុះ ជាដំបូងគឺក្រុមការងារបច្ចេកទេសរបស់លោក ចុះទៅដល់ទីតាំងផ្ទាល់ ដើម្បីតាមដានស្ថានភាពដី ជាពិសេសគឺដីដែលមិនលិចទឹក ដីមានប្រភពទឹកគ្រប់គ្រាន់ បម្រែបម្រួលអាកាសធាតុ របៀបនៃការដាំដុះ របៀបនៃការកាត់ក្រីមែក និងក្រៀវដើម។ ដំបូងក្រុមហ៊ុនរបស់លោកបានជ្រើសរើសគ្រួសារដែលស្ម័គ្រចិត្តចំនួន ៨ គ្រួសារសម្រាប់ការដាំដុះលើផ្ទៃដីចំនួន ១ ហិកតាជាង ដែល ៦គ្រួសារ ផ្នែកខាងគម្រោងម្រុំជូនផ្ទៃដីដល់ពួកគាត់ ៥០×៥០ ម៉ែត្រ ប្រហែលជា២៥០០ ម៉ែត្រការ៉េ ក្នុងមួយឆ្នាំពួកគាត់អាចទទួលចំណូល ២២០០ ដុល្លារគិតជាមធ្យម។ ចំណែករឿងពូជក្រុមហ៊ុននឹងមានការចែកជូនដល់ពួកគាត់ដោយឥតគិតថ្លៃដោយក្នុងមួយគ្រួសារទទួលបានពូជ ១ គីឡូក្រាមផងដែរ។

លោកតុងអៀង បានបន្ថែមទៀតថា លោកជឿជាក់ថាប្រជាកសិករនឹងទទួលបានអត្ថប្រយោជន៍ច្រើន ដូចជាការកើនឡើងនូវចំណូលជាប្រចាំថ្ងៃបន្ថែមទៀត សាកសមនឹងទំហំផ្ទៃដីដែលពួកគាត់ដាំដុះ ពិសេសជាងនេះទៀតនោះ គឺដើមម្រុំជាប្រភេទដើមរុក្ខជាតិម្យ៉ាង ដែលសារធាតុចិញ្ចឹមខ្ពស់ ដែលអាចបរិភោគស្លឹករបស់វាជាពិសេស ត្រួយខ្ចី, គ្រាប់ខ្ចី, ស្លឹក, និងប្ញសរបស់វាផងដែរ។ ស្លឹករបស់ម្រុំអាចបញ្ចុះទម្ងន់ និងសំបូរទៅដោយជាតិអំបិលខនិជ, ជាតិដែក, និងវីតាមីនB។ ម្រុំជួយជាប្រយោជន៍ដល់យើងជាច្រើន នៅពេលដែលដើមរបស់វាមានផ្លែនៅខ្ចី ដែលស្លឹកម្រុំមានរស់ជាតិយ៉ាងឆ្ងាញ់ដូចបន្លែដែរហើយនិងផ្នែកជាច្រើនទៀតរបស់ម្រុំត្រូវបានគេយកធ្វើជាថ្នាំព្យាបាលជំងឺដែលមានគុណតំលៃបំផុត ដូចជា ស្លឹក ប្ញស គ្រាប់ ផ្កា ។


ការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តដំណាក់កាលទី២ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២០ អាចនឹងត្រូវពន្យាពេលដោយមូលហេតុបច្ចេកទេសចាំបាច់មួយចំនួន។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំសាងសង់ ឬរុះរើផ្ទាស់ចាស់សាងសង់ផ្ទះថ្មីជំនួស នៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ មេត្តាជ្រាបថា៖ ក្រោយពីការចុះពិនិត្យដល់ទីតាំង ពិនិត្យនូវរាល់ឯកសារពាក់ព័ន្ធចាំបាច់ទាំងឡាយ អាជ្ញាធរជាតិអប្សរាសូមធ្វើការបដិសេធនូវពាក្យស្នើសុំទាំងនោះដូចខាងក្រោម៖
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំសាងសង់ ឬរុះរើផ្ទាស់ចាស់សាងសង់ផ្ទះថ្មីជំនួស នៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ មេត្តាជ្រាបថា៖ ក្រោយពីការចុះពិនិត្យដល់ទីតាំង និងពិនិត្យនូវរាល់ឯកសារពាក់ព័ន្ធចាំបាច់ទាំងឡាយ អាជ្ញាធរជាតិអប្សរាសូមធ្វើការអនុញ្ញាតនូវពាក្យស្នើសុំទាំងនោះដូចខាងក្រោម៖
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការអនុញ្ញាតឲ្យជួសជុល ឬរុះរើផ្ទះចាស់សាងសង់ផ្ទះថ្មីជំនួស មេត្តាជ្រាបថា៖ តាមរយៈការចុះត្រួតពិនិត្យបច្ចេកទេសរបស់មន្ត្រីមានសមត្ថកិច្ច អាជ្ញាធរជាតិអប្សរាសង្កេតឃើញមានសំណង់មួយចំនួនបានកំពុងអនុវត្តត្រឹមត្រូវតាមការអនុញ្ញាត និងមានមួយចំនួនទៀតពុំត្រឹមត្រូវតាមការអនុញ្ញាតឡើយ។ សូមពិនិត្យមើលសេចក្តីជូនដំណឹងដូចមានភ្ជាប់មកជាមួយខាងក្រោម៖
ដើមដំបូងមុន12345...266267បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
4638
ម្សិលមិញ
:
1458
សប្តាហ៍នេះ
:
14400
ខែនេះ
:
0062873
សរុប
:
009436149