ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី សុខ អាន អំពាវនាវឲ្យគណៈកម្មាធិការអាយស៊ីស៊ី-ព្រះវិហារ ផ្តោតការយកចិត្តទុកដាក់តំបន់ការពារប្រាសាទកោះកេរ

បានផ្សាយនៅ ថ្ងៃទី 29 ខែ កញ្ញា ឆ្នាំ2016 01:07 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងឱកាសកិច្ចប្រជុំបច្ចេកទេសលើកទី២ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់កិច្ចការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ (ICC-PV) នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីក៏បានផ្ញើសារតាមរយៈការផ្សាយជាវីដេអូផ្ទាល់មកថ្លែងអំណរគុណដល់អង្គប្រជុំ និងបានអំពាវនាវឲ្យអង្គប្រជុំនៃគណៈកម្មាធិការអន្តរជាតិមួយនេះ ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារអភិរក្សប្រាសាទកោះកេរ។

តាមខ្លឹមសារនៃសុន្ទរកថាមកកាន់អង្គប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រាសាទកោះកេរគឺជាប្រាសាទមួយដែលជានិមិត្តរូបនៃប្រាសាទមានរាងពីរ៉ាមីតរបស់ខ្មែរ។ រចនាបទដ៏ស្រស់ស្អាតប្លែកពីប្រាសាទផ្សេងៗទៀត និងត្រូវបានសាងសង់ឡើងក្នុងអំឡុងសតវត្សទី១០ ក្នងរាជ្យព្រះបាទជ័យវរ្ម័នទី៤ ប្រាសាទនេះកំពុងត្រូវការដៃគូចូលមកជួយស្រោចស្រង់ជាបន្ទាន់។ ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ន ព្រះរាជាណាចក្រថៃឡង់ដ៍ ដែលជាសមាជិកមួយនៃគណៈកម្មាធិការអាយស៊ីស៊ី-ព្រះវិហារដែរនោះ កំពុងតែពិចារណាលទ្ធភាពជួសជុលនូវប្រាសាទកោះកេរនេះ។

សូមបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់កិច្ចការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ (ICC-PV)កំពុងតែដំណើរការកិច្ចប្រជុំបច្ចេកទេសលើកទី២របស់ខ្លួន នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា។ កិច្ចប្រជុំនេះប្រារព្ធឡើងក្រោមការដឹកនាំរបស់សហប្រធានចិន និងឥណ្ឌា និងក្រោមអធិបតីភាពឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងឯកឧត្តមបណ្ឌិត ហាវ ពីង អនុរដ្ឋមន្ត្រីអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានគណៈកម្មាធិការយូណេស្កូចិន។ កិច្ចប្រជុំនេះដំណើរការពេញមួយថ្ងៃ ដើម្បីស្តាប់របាយការណ៍លើគម្រោងអភិរក្សប្រាសាទព្រះវិហារដូចជា ការរៀបចំផែនទីហានិភ័យ និងកិច្ចការអភិរក្ស ការរៀបចំផែនទីបុរាណវិទ្យា ការអភិរក្សព្រៃឈើ ការគ្រប់គ្រងទេសចរណ៍ និងការអភិវឌ្ឍសហគមន៍ជាដើម៕






















រយៈពេល៤ថ្ងៃនៃទិវាឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាបឆ្នាំ២០១៩ មានភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរយ៉ាងច្រើនកុះករ។
នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៩ ព្រះសង្ឃនិងគណៈកម្មការវត្តលលៃ បានចាប់ផ្តើមរំកិលកុដិចុះមកខាងក្រោមដើម្បីសម្រួលដល់កិច្ចការអភិរក្ស។ កិច្ចការនេះធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាកិច្ចការវត្តអារាម ដែលហៅថា CoMAPA, គណៈសង្ឃគ្រប់គ្រង ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តប្រាសាទលលៃ ព្រមទាំងតំណាងមន្ទីរធម្មការនិងកិច្ចការសាសនា បានប្រជុំសម្រេចព្រះទ័យរំកិលកុដិដែលសង់នៅបរិវេណខឿនប្រាសាទលលៃចុះមកគង់នៅខាងក្រោមវិញ។
ពិធីបួងសួងសុំសេចក្តីសុខរៀបចំដោយអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍នៅព្រះលានជល់ដំរី ក្រុងអង្គរធំ នារសៀលថ្ងៃចន្ទ ១៥កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រព្រឹត្តទៅតាមទំនៀមបុរាណទាំងបែបព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនានៅលើទឹកដីដ៏ស័ក្តិសិទិ្ធ បរិបូណ៌ទៅដោយគ្រឿងរណ្តាប់សព្វបែបយ៉ាង វង់ភ្លេងបុរាណ របាំ ព្រាហ្មណ៍បុរោហិត ព្រះសង្ឃ ដើម្បីសូត្រមន្តពរជ័យ និងរំដោះកម្មពៀរ។
ព្រឹត្តិការណ៍អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាបយ៉ាងអធិកអធម នៅថ្ងៃ១៤-១៥កើត និង១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ដើមដំបូងមុន12345...265266បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2168
ម្សិលមិញ
:
3345
សប្តាហ៍នេះ
:
08052
ខែនេះ
:
0056525
សរុប
:
009429801