ព័ត៌មានថ្មីៗ

ក្រុមនិស្សិតមកពីសហរដ្ឋអាមេរិកធ្វើទស្សនកិច្ចសិក្សានៅភូមិធម្មជាតិរុនតាឯក

បានផ្សាយនៅ ថ្ងៃទី 28 ខែ កញ្ញា ឆ្នាំ2016 11:09 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ភូមិធម្មជាតិរុនតាឯក គឺជាភូមិគំរូមួយដែលធ្លាប់ទទួលបានពានរង្វាន់ចំនួន ៣ គឺពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់ធុរកិច្ចបៃតង ពានរង្វាន់បរិស្ថានស្អាត និងពានរង្វាន់ផ្នែកអភិរក្សបេតិកភណ្ឌវប្បធម៌បានល្អ (ត្រពាំងល្បើក)។ ដូច្នេះហើយ បានធ្វើឱ្យភូមិធម្មជាតិរុនតាឯកទទួលបានការចាប់អារម្មណ៍ពីភ្លៀវជាតិ និងអន្តរជាតិមកទស្សនា និងមកធ្ចើទស្សនកិច្ចសិក្សា ដូចជាពេលនេះជាដើម ក្រុមនិស្សិតដែលមកពីសហរដ្ឋអាមេរិកចំនួន១២នាក់ បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃ២៧ ខែ កញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ធម្មជាតិរុនតាឯកបានធ្វើបទបង្ហាញស្តីពីការកកើត ការវិវឌ្ឍន៍ និងគម្រោងអភិវឌ្ឍន៍ដទៃៗ ទៀតដែលអាជ្ញាធរជាតិអប្សរាបានដាក់ជូនចំពោះភូមិធម្មជាតិ។ បន្ទាប់មកក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ក៏បានដឹកនាំក្រុមនិស្សិតទាំងនោះ ចុះធ្វើកម្មសិក្សាដល់កន្លែងផ្ទាល់ ដូចជា កន្លែងចិញ្ចឹមត្រី កន្លែងចិញ្ចឹមកង្កែប និងពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងក្នុងភូមិ។ ជាពិសេសជាងនេះទៀតនោះ ក្រុមនិស្សិតទាំងនោះបានចូលរួមដាំកូនឈើ ទុកជាអនុស្សាវរីយ៍ និងដើម្បីជួយអភិរក្សបរិស្ថានធម្មជាតិ ព្រមទាំងជួយទប់ស្កាត់គ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ គ្រោះរាំងស្ងួត ទាក់ទាញទឹកភ្លៀង និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

លោកស្រីបណ្ឌិត ចចជីណា ឡយ
ប្រធានមជ្ឈមណ្ឌលសិក្សាតំបន់ទន្លេមេគង្គបានលើកឡើងថា លោកស្រីមានចិត្តសោមនស្សរីករាយ ដែលចុះកម្មសិក្សាស្វែងយល់អំពីការរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិធម្មជាតិរុនតាឯកនេះ ជាភូមិមួយស្រស់ស្អាត មានសោភណភាព អាកាសធាតុត្រជាក់ប្រកបដោយធម្មជាតិ ជាពិសេសដំណាំដាំដុះកសិកម្មគ្មានជាតិគីមី។

លោកស្រីបណ្ឌិតបានបន្ថែមទៀតថា ក្រុមនិស្សិតរបស់លោកស្រី បានចុះកម្មសិក្សានាពេលនេះ គឺទទួលបានបទពិសោធន៍ច្រើនពីអាជ្ញាធរជាតិអប្សរាលើការបង្កបង្កើតភូមិ របៀបនៃការអភិវឌ្ឍភូមិ របៀបនៃការធ្វើកសិកម្ម ការចិញ្ចឹមសត្វជាដើម។ លោកស្រីបណ្ឌិតសូមថ្លែងអំណគុណចំពោះអាជ្ញាធរជាតិអប្សរាដែលបានអនុញ្ញាតឱ្យក្រុមនិស្សិតរបស់លោកស្រី ចុះមកធ្វើកម្មសិក្សា ព្រមទាំងបានផ្តល់អ្នកជំនាញជាច្រើន ដើម្បីជួយសម្រួលដល់កិច្ចការងារកម្មសិក្សាផងដែរ។












ក្រពើដែលព្រលែងថ្ងៃមុនចាប់បានវិញហើយ
( ថ្ងៃទី 08 ខែ វិច្ឆិកា ឆ្នាំ2019 )
កូនក្រពើដែលព្រលែងថ្ងៃមុន ត្រូវបានប្រជាពលរដ្ឋចាប់បានវិញហើយនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកានេះ។ បច្ចុប្បន្នក្រពើនោះ ត្រូវបានមន្រ្តីជំនាញផ្នែករដ្ឋបាលជលផលខេត្តសៀមរាបយកទៅរក្សាទុកនៅកន្លែងដទៃរួចហើយដែរ។
ថ្ងៃ​សុក្រ​ ១២កេីត​ ខែកត្ដិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​ អាជ្ញាធរអប្សរា មន្ទីរ​ អង្គភាព​ជំនាញពាក់ព័ន្ធ​ បានចុះពិនិត្យ​កន្លែង​ដែលបានលែងកូនក្រពេី​ និងរកមធ្យោបាយដេីម្បីតាមចាប់កូនក្រពេីតូច​ បណ្ដោយ​ប្រហែល​ ៤០​សង់ទីម៉ែត្រ​ ដែលបានព្រលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត​នៅប៉ែក​ខាងកេីត។
អាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពអនាម័យរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្នុងបុព្វហេតុនេះ អាជ្ញាធរជាតិអប្សរាដែលទទួលបានជំនួយពីរាជរដ្ឋាភិបាលប្រទេសបារាំងបាននិងកំពុងអនុវត្តន៍គម្រោង សុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រង ទឹកក្នុងតំបន់អង្គរ (PAAGERA) ដើម្បីលើកស្ទួយកម្រិតជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងតំបន់អង្គរលើផ្នែកសុខភាព និងអនាម័យតាមរយៈការផ្សព្វផ្សាយពន្យល់របស់ក្រុម
អាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកដាក់លើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន អនាម័យក្នុងរមណីយដ្ឋានអង្គរ ដោយក្នុងនោះមានទាំងការរៀបចំផ្លូវថ្នល់ សួនច្បារ ការដាំដើមឈើឡើងវិញជុំវិញតំបន់ ដើម្បីឱ្យល្អប្រសើរ និងមានភាពបៃតងប្រយោជន៍ទាំងសង្គម បរិស្ថាន និងប្រាសាទ។ ក្នុងគម្រោងអភិវឌ្ឍន៍ទាំងនោះ ក៏មានការដាំស្មៅនៅបរិវេណប្រាសាទអង្គរវត្តផងដែរ រួមទាំងការរៀបចំប្រព័ន្ធស្រោចស្រពទំនើបដោយស្វ័យប្រវត្តិ ដើម្បីឱ្យវាលស្មៅនៅខាងក្នុងប្រាសាទអង្គរវត្តមានភាពបៃតងគ្រប់រដូវកាលទាំងរដូវប្រាំងនិងរដូវវស្សា។
បាឋកថាស្តីអំពី «ព្រះលិង្គ»
( ថ្ងៃទី 06 ខែ វិច្ឆិកា ឆ្នាំ2019 )
នៅថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៩ខាងមុខនេះ នាវេលាម៉ោង៩: ០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា នឹងមានរៀបចំបាឋកថាស្តីអំពី «ព្រះលិង្គ» ដោយលោកសាស្រ្តាចារ្យ អាំង ជូលាន។
ដើមដំបូងមុន12345...263264បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0553
ម្សិលមិញ
:
2952
សប្តាហ៍នេះ
:
16429
ខែនេះ
:
0043885
សរុប
:
009417161