ព័ត៌មានថ្មីៗ

ក្រុមសហគមន៍ទី៥នៃអាជ្ញាធរជាតិអប្សរាចុះអប់រំផ្សព្វផ្សាយពីបេតិកភណ្ឌដល់អ្នកស្រុកបន្ទាយស្រី

បានផ្សាយនៅ ថ្ងៃទី 26 ខែ កញ្ញា ឆ្នាំ2016 03:44 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រុមការងារសហគមន៍ទី៥ ប្រចាំស្រុកបន្ទាយស្រីដឹកនាំដោយឯកឧត្ដម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានក្រុម រួមនឹងមន្ត្រីបុគ្គលិកជាច្រើនរូបទៀតបានសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋានចុះសាកសួរសុខទុក្ខ សំណេះសំណាល និងអប់រំផ្សព្វផ្សាយពីសម្បត្តិបេតិកភណ្ឌដល់ប្រជាពលរដ្ឋនៅភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានមានប្រសាសន៍ឲ្យដឹងថា ការចុះទៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋពីសំណាក់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាជាប្រចាំនេះគឺ ដើម្បីបង្កើតភាពជិតដិតស្និទ្ធស្នាលជាមួយនឹងប្រជាពលរដ្ឋ ពិនិត្យមើលសំណើសុំសាងសង់សំណង់ផ្សេងៗពីប្រជាពលរដ្ឋ អប់រំផ្សព្វផ្សាយពីតម្លៃសម្បត្តិបេតិកភណ្ឌនិងនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពទារកនិងម្តាយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរានិងលោកជំទាវចែកជូនស្រ្តីទើបឆ្លងទន្លេរួច ។

ឯកឧត្តមបញ្ជាក់ថា ម្យ៉ាងវិញទៀត គោលដៅសំខាន់របស់ក្រុមសហគមន៍គឺការអប់រំផ្សព្វផ្សាយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយល់ច្បាស់ពីតួនាទីភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ចំពោះបេតិកភណ្ឌនិងឲ្យពួកគាត់ដឹងថាសព្វថ្ងៃនេះពួកគាត់កំពុងរស់នៅក្នុងតំបន់បេតិកភណ្ឌ។ ដូច្នេះ តើពួកគាត់មានតួនាទីភារកិច្ចអ្វីខ្លះក្នុងការចូលរួមចំណែកថែរក្សាបេតិកភណ្ឌ និងពួកគាត់ទទួលបានផលប្រយោជន៍អ្វីខ្លះពីបេតិកភណ្ឌ គឺយើងធ្វើយ៉ាងម៉េចឲ្យពួកគាត់បានយល់និងដឹងច្បាស់ថា ការងារដែលអាជ្ញាធរជាតិអប្សរាខំខិតប្រឹងប្រែងថែរក្សា ការពារ និងអភិរក្សប្រាង្គប្រាសាទ ទំនៀមទម្លាប់ប្រពៃណីវប្បធម៌ បរិស្ថាននិងធនធានធម្មជាតិទាំងអស់នេះគឺដើម្បីទាំងអស់គ្នា ពោលគឺដើម្បីពួកគាត់ កូនចៅ ចៅទួតគ្រប់ជំនាន់ក្រោយរបស់ពួកគាត់និងសង្គមជាតិយើងទាំងមូល។

គួររំឭកថាក្រុមការងារសហគមន៍ទី៥នៃអាជ្ញាធរជាតិអប្សរាចុះជួយប្រជាពលរដ្ឋជាប្រចាំក្នុងឃុំចំនួន៤នៃស្រុកបន្ទាយស្រីមានឃុំប្រដាក ឃុំរំចេក ឃុំខ្នារសណ្តាយ និងឃុំរុនតាឯក ដោយក្នុងមួយសប្តាហ៍ចុះចំនួន០៣ថ្ងៃ៕










នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចូលរួមប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ នាសណ្ឋាគាររីជិនស៊ីអង្គរ។
នាល្ងាចថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខ និងប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យទានមួយចំនួនដល់ព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាម។
នារសៀលថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សានិងពិនិត្យពង្រាងផែនការមេវិស័យទេសចរណ៍។
ព្រៃឈើ គឺផ្នែកមួយដ៏សំខាន់ក្នុងរមណីយដ្ឋានអង្គរ និងបានបំពេញតួនាទីស្នូលក្នុងការបង្កើនគម្របព្រៃឈើ បរិស្ថាន និងអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ក្នុងន័យនេះ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង៤ របស់អាជ្ញាធរជាតិអប្សរាក្នុងការងារបណ្ដុះកូនឈើសម្រាប់ដាំដុះទាំងក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយជូនទៅដាំនៅខាងក្រៅរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ឈ្មោះ ឡាយ ពិសិដ្ឋ ត្រូវបានលុបឈ្មោះចេញពីបុគ្គលិករបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ដោយមូលហេតុប្រព្រឹត្តកំហុសធ្ងន់ធ្ងរ៕
ដើមដំបូងមុន12345...328329បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2868
ម្សិលមិញ
:
17878
សប្តាហ៍នេះ
:
105708
ខែនេះ
:
0223007
សរុប
:
011685603