ព័ត៌មានថ្មីៗ

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 23 ខែ កញ្ញា ឆ្នាំ2016 03:09 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមការងារសហគមន៍ទី ០១ប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងក្រុមការងារសហគមន៍ទី០៥ ប្រចាំស្រុកបន្ទាយស្រីដឹកនាំដោយឯកឧត្ដម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរារួមនិងមន្ត្រីបុគ្គលិកជាច្រើនរូបទៀត បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពទារក និងម្តាយ (ឃីត)និង ថវិកាមួយចំនួនចែកជូនដល់ស្ត្រីទើបឆ្លងទន្លេរួច នៅភូមិមមាញ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាបចំនួន២២គ្រួសារ និងនៅភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រីចំនួន០៧គ្រួសារ ។

សម្ភារៈមាននៅក្នុងកញ្ចប់ទ្រទ្រង់សុខុមាលភាពទារក និងម្តាយនេះ មានដូចជា កន្ត្រក បំពង់ទឹកក្តៅ កន្សែងពោះគោ កូនមុង ស្រោមដៃស្រោមជើង ខោអាវទារក និងថវិកាពីរម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ដែលតែងតែនឹករឭក និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

សកម្មភាពទាំងនេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់យ៉ាងខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាចំពោះសុខទុក្ខប្រជាពលរដ្ឋនិងស្រ្តីទើបឆ្លងទន្លេរួចនៅក្នុងតំបន់ឧទ្យានអង្គរដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ ។ ម្យ៉ាងទៀត សកម្មភាពនេះក៏អាចធ្វើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិករបស់អាជ្ញាធរជាតិអប្សរាបានដឹងពីបញ្ហារបស់ពួកគាត់ ដើម្បីដោះស្រាយបានភ្លាមៗនៅនឹងកន្លែង៕










សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
ដើមដំបូងមុន12345...395396បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
17
ថ្ងៃនេះ
:
5343
ម្សិលមិញ
:
40162
សប្តាហ៍នេះ
:
189611
ខែនេះ
:
0189611
សរុប
:
015259414