សូមតាមដានបទសម្ភាសន៍ ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាស្តីពីបាតុភូត សមរាត្រី Equinox ដែលព្រះអាទិត្យនឹងរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត នាព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។
ម្យ៉ាងទៀត ដើម្បីអបអរសាទរនូវបាតុភូតដ៏អស្ចារ្យនេះ អគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរាសហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលថតភាពយន្តនៅកម្ពុជា (Cambodia Film Commission) នឹងរៀបចំការតាំងពិព័រណ៍រូបថតដោយភ្ញៀវទេសចរ ក្រោមប្រធានបទ “អង្គរក្នុងកែវភ្នែកភ្ញៀវទេសចរ” ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ នៅខាងមុខប្រាសាទអង្គរវត្ត។
ដើម្បីបានជ្រាបលំអិតសូមស្តាប់បទសម្ភាសន៍ ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាដូចតទៅ៖