ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹង ស្តីពី ការតាំងពិព័រណ៍រូបថត “អង្គរក្នុងកែវភ្នែកភ្ញៀវទេសចរ”

បានផ្សាយនៅ ថ្ងៃទី 15 ខែ កញ្ញា ឆ្នាំ2016 08:48 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ដើម្បីអបអរព្រឹត្តិការណ៍ “សមរាត្រី” Equinox ដែលព្រះអាទិត្យនឹងរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត នាព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ អគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរាសហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលថតភាពយន្តនៅកម្ពុជា (Cambodia Film Commission) នឹងរៀបចំការតាំងពិព័រណ៍រូបថតដោយភ្ញៀវទេសចរ ក្រោមប្រធានបទ “អង្គរក្នុងកែវភ្នែកភ្ញៀវទេសចរ” ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ នៅខាងមុខប្រាសាទអង្គរវត្ត។

សូមអានសេចក្តីជូនដំណឹងខាងក្រោម ដើម្បីចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ និងចូលរួមផ្សព្វផ្សាយអំពីភាពអស្ចារ្យនៃអង្គរទៅកាន់ពិភពលោកទាំងមូល


ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គ ចូលរួមដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត។ ព្រះអង្គមានបន្ទូលថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។ ពិសេសជាងនេះ ដើមព្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង។
នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារសណ្តាប់ធ្នាប់សាធារណៈរបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។
ប្រទេសកម្ពុជា បានរងនូវឥទ្ធិពលពីព្យុះនូលចាប់ពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ដែលបណ្ដាលឱ្យតំបន់មួយចំនួនមាន ភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងតំបន់ខ្លះមានជំនន់ទឹកភ្លៀងទៀតផង។ ខេត្តសៀមរាបក៏ទទួលរងឥទ្ធិពលនៃព្យុះនេះដោយទទួលបាននូវទឹកភ្លៀងដ៏ច្រើនដែរ។
ភ្នាក់ងារសណ្តាប់ធ្នាប់សាធារណៈនៃនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការអាជ្ញាធរជាធរជាតិអប្សរា នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះណែនាំអាជីវករលក់ដូរតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ឱ្យលក់ដូរមានរបៀបរៀបរយ ត្រឹមត្រូវតាមទីតាំងដែលបានកំណត់ និងចូលរួមសម្អាតបរិស្ថានឱ្យបានស្អាតជុំវិញកន្លែងលក់ដូររបស់ខ្លួន៕
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រុមការងារនៃនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរជាតិអប្សរា បានសហការចូលរួមដាំកូនឈើជាមួយកម្លាំងនគរបាលការពារបេតិកភណ្ឌ ដោយបានដាំកូនឈើសរុបចំនួន ១០០ដើម នៅតាមដងផ្លូវស្ថិតនៅភូមិភ្លុង សង្កាត់អង្គរធំ ក្រុងសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2362
ម្សិលមិញ
:
6169
សប្តាហ៍នេះ
:
02362
ខែនេះ
:
0245037
សរុប
:
012752626