ព័ត៌មានថ្មីៗ

វស្សានរដូវ! រដូវដែលទាក់ទាញសម្រាប់ការទស្សនាទេសភាពវប្បធម៌ និងធម្មជាតិនៅឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 14 ខែ កញ្ញា ឆ្នាំ2016 02:53 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

មានការលើកឡើងថាមានការធ្លាក់ចុះភ្ញៀវច្រើននារដូវវស្សា (Low season) ព្រោះមានភ្លៀង ធ្វើឱ្យពិបាកក្នុងការដើរកម្សាន្ត។ ប៉ុន្តែផ្ទុយទៅវិញ វស្សានរដូវនៅឧទ្យានអង្គរ ជារដូវដែលទាក់ទាញបំផុត ក្នុងការមកទស្សនា និងថតរូបភាពអនុស្សាវរីយ៍ផ្សេងៗ ដោយហេតុផលថា ក្នុងរដូវនេះ ភ្លៀងចាប់ផ្តើមធ្លាក់ ដែលធ្វើឲ្យរុក្ខជាតិប្រែជាពណ៌បៃតង ដ៏ស្រស់ត្រកាល (Green Season) ត្រជាក់ភ្នែកគ្រប់ទីកន្លែង។ ដើមឈើតូចធំពណ៌បៃតងចាស់ អមសងខាងផ្លូវកៅស៊ូ គួរឱ្យស្រស់ថ្លាចិត្ត។ ឯផ្ទៃដីក្រាលគ្របដោយស្មៅលាស់ខ្ចី ប្រៀបដូចកម្រាលព្រំពណ៌បៃតងគ្រប់ទីកន្លែង ដែលជួយលើកសោភ័ពភាពប្រាសាទឱ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត។

ចំណែកត្រពាំង កសិន្ធ បារាយណ៍វិញ បើទោះមិនមានពណ៌បៃតងដូចវាលស្មៅ តែបានបង្អួតភាពស្រស់ឆើតឆាយរបស់ខ្លួនដោយទឹកថ្លាយង់ លម្អដោយផ្កាជលជាតិចម្រុះ មានពណ៌ស្រស់ឆើតឆាយដែលអាចទាក់ទាញបេះដូងអ្នកទេសចរគ្រប់ជាតិសាសន៍ឱ្យចូលគយគន់និងថតរូបទុកជាអនុស្សាវរីយ៍មិនចង់ឃ្លាត។ រីឯទិដ្ឋភាពនៅប្រាសាទនាគព័ន្ធនារដូវវស្សាក៏មិនគួរមើលរំលងដែរ ជាមួយស្ពានឈើដែលមានផ្ទៃទឹកល្ហល្ហេវ ថ្លាយង់មើលឃើញបាតដី លាយឡំដោយព្រលឹត លំចង់ កំពីងពួយ មានផ្កាពណ៌ចម្រុះរីកលម្អផ្ទៃទឹកទាក់ចិត្តអ្នកទស្សនា។

ចំណែកភូមិដ្ឋានរបស់ប្រជាសហគមន៍ដែលរស់នៅក្នុងឧទ្យានអង្គរ ក៏ប្រកបដោយទេសភាពល្អប្រណីត ដោយសន្ទូងសំណាបដ៏ស្រស់ខ្ចី លាយឡំនឹងទិដ្ឋភាពរស់នៅរបស់អ្នកស្រុក ការដកស្ទូង ភ្ជួររាស់ និងវាលស្រូវពណ៌បៃតងល្វឹងល្វើយ ជាមួយខ្យល់អាកាសបរិសុទ្ធ ដែលធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ បាត់ទុក្ខកង្វល់មួយគ្រាមិនខាន។ សម្រាប់ភ្ញៀវដែលចូលចិត្តទស្សនាទេសភាពវប្បធម៌ និងធម្មជាតិនៃឧទ្យានអង្គរ និងអ្នកដែលចូលចិត្តថតរូបទេសភាពធម្មជាតិស្អាតៗ កុំភ្លេចមកទស្សនាក្នុងវស្សានរដូវនេះ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះ។

សូមទស្សនាកម្រងរូបភាពមួយចំនួន នៅក្នុងតំបន់ឧទ្យានអង្គរនាវស្សានរដូវទាំងអស់គ្នា!


 




























 
ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឱ្យស្រះប្រាសាទអង្គរវត្តមានទឹកតិច និងឆាប់រីកទឹក។ ដើម្បីបង្កើនសម្រស់និងភាពទាក់ទាញនៅទីនេះ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងនៃប្រាសាទអង្គរវត្ត។
ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងនៅតាមបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរានឹងកាត់ដកហូត និងកាត់ក្រីមែកឈើ នៅតាមទីតាំងមួយចំនួន។ដើម្បីទទួលបានព័ត៌មានលំអិតសូមអានសេចក្ដីជូនដំណឹងដូចមានភ្ជាប់ជូនខាងក្រោម៖
ត្រពាំងបុរាណចំនួន៨កន្លែង ស្ថិតនៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអនុញ្ញាតឱ្យស្ដារឡើងវិញ ដើម្បីជាប្រយោជន៍ដល់អ្នកភូមិសម្រាប់រក្សាទឹកទុកប្រើប្រាស់នារដូវប្រាំង ក៏ដូចជាដើម្បីប្រយោជន៍សហគមន៍ទាំងមូល។
អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងដើម្បី បណ្តុះគំនិតកុមារឱ្យយល់ដឹង ភ្ញាក់រឭក និងចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ នៃតំបន់អង្គរដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខមាលភាព សុខដុមរម្យនារវាងបរិស្ថានស្អាត សង្គមវប្បធម៌ និងសង្គមរស់នៅរបស់មនុស្សក្នុងតំបន់អង្គរទាំងមូល។
ដើមដំបូងមុន12345...279280បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2171
ម្សិលមិញ
:
7912
សប្តាហ៍នេះ
:
10083
ខែនេះ
:
0159653
សរុប
:
009909339