NEWS

Apsara Authority has promoted the benefits of forestry to the local people in the region of Angkor

Published on 13 September 2016 03:18 PM Post By ៖ Apsara National Authority
ព្រៃឈើមានសារៈសំខាន់ខ្លាំង សម្រាប់មនុស្សសត្វនៅលើផែនដីនេះ។ ព្រៃឈើអាចបញ្ជៀសនូវគ្រោះមហន្តរាយ ផ្សេងៗ ដូចជា ទប់ស្កាត់ខ្យល់ព្យុះ ទាក់ទាញទឹកភ្លៀង កាត់បន្ថយកម្តៅលើនៅផែនដី ទប់ស្កាត់ទឹកជំនន់ជាដើម មិនត្រឹមតែប៉ុននោះព្រៃឈើអាចទាក់ទាញភ្ញៀវទេសចរ ជាពិសេសជាងនេះទៀតនោះ ព្រៃឈើជួយការពារដល់ប្រាង្គប្រាសាទនានាដែលនៅក្នុងតំបន់អង្គរផងដែរ។

ឯកឧត្តម ឈរ ថាណាត ជាអគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រង់ព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របស់ព្រៃឈើ ដែលមានទំនាក់ទំនងគ្នារវាងប្រជាជន ប្រាសាទ ដល់ប្រជាពលរដ្ឋភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ កាលពីព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ។

ដើម្បីបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍របស់ព្រៃឈើដល់អ្នកស្រុកអង្គរ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបានរៀបចំកម្មវិធីក្នុងការចុះផ្សព្វផ្សាយក្នុងមួយខែ ចំនួន ៣ ដង ទៅតាមគោលដៅដែលបានកំណត់នៅក្នុងតំបន់រមណីយដ្ឋានអង្គរដែលមានផ្ទៃដីទំហំ៤០១គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុង៥ក្រុង ស្រុក ២១ឃុំសង្កាត់ និង១១២ភូមិ និងមានប្រជាពលរដ្ឋរស់នៅប្រហែល១២ម៉ឺននាក់។

អាជ្ញាធរជាតិអប្សរាបានបង្កើនការដាំដើមឈើ ការអភិរក្សឈើ និងការចុះផ្សព្វផ្សាយជំរុញឱ្យប្រជាពលរដ្ឋ អ្នកស្រុកអង្គរចូលរួមរក្សាព្រៃឈើដែលមាននៅក្នុងតំបន់អង្គរ ព្រោះព្រៃឈើនេះ សំខាន់សម្រាប់ជួយរក្សាកម្តៅ និងសំណើមដែលជួយទ្រទ្រង់ដល់ថ្មប្រាង្គប្រាសាទនានា។ ប្រាសាទណា ដែលព្រៃឈើដុះព័ន្ធព័ទ្ធជុំវិញ ប្រាសាទនោះ មានភាពមាំទាំ មិនដល់នូវការខូចខាត បាក់បែក ដូចជា ថ្មប្រាសាទនៅតែមានលក្ខណៈល្អ និងបា្រសាទមិនទ្រុឌទ្រោម រចនាសម្ព័ន្ធប្រាសាទនៅមានលក្ខណៈល្អប្រសើរ ដូចជាប្រាសាទបេងមាលា និងប្រាសាទតាកែវជាដើម។










សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
FirstPrev12345...395396NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
15
Today
:
28328
Yesterday
:
23810
This Week
:
297884
This Month
:
0297884
Total
:
015367687