NEWS

Apsara Authority promotes the living and welfare of the residents of Angkor

Published on 08 September 2016 03:44 PM Post By ៖ Apsara National Authority
ក្រុមការងារសហគមន៍នីមួយៗរបស់អាជ្ញាធរជាតិអប្សរាត្រូវបានចុះទៅតាមគោលដៅរៀងៗខ្លួន ក្នុងមួយសប្តាហ៍ ២ ដង ដើម្បីបញ្ជ្រាបចំណេះដឹងអំពីបេតិកភណ្ឌសំដៅជម្រុញការចូលរួមរបស់ប្រជាជនក្នុងកិច្ចការអភិរក្ស។ ក្រៅពីនោះទៀត ក្រុមការងារក៏បានសាកសួរសុខទុក្ខ និងស្វែងយល់ឱ្យដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងផ្តល់នូវសេវាកម្មនានាពាក់ព័ន្ធការសាងសង់សំណង់។ លើសពីនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋាន ត្រូវបានអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់យ៉ាងខ្លាំងទាក់ទងនឹងជីវភាពគ្រួសារ និងសុខុមាលភាព។

អាជ្ញាធរជាតិអប្សរាតែងតែផ្តល់ជូនដល់ពួកគាត់នូវជំនាញបច្ចេកទេស ការធ្វើកសិកម្ម ចំណេះដឹងវិជ្ជាជីវៈ ផ្តល់ពូជត្រី ផ្តល់ពូកកសិកម្ម ដូចជាថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានផ្តល់ពូជឫស្សីផ្អែម និងបង្កើតសិប្បកម្មកែច្នៃដោយដៃធ្វើជាវត្ថុអនុស្សាវរីយ៍ សម្រាប់លក់ជូនភ្ញៀវទេសចរ និងកិច្ចការងារដទៃទៀតជាច្រើន ដូចជាការស្តាប្រព័ន្ធធារាស្ត្រ កសាងទំនប់ទឹក កសាងស្ពានថ្នល់ តបណ្តាញភ្លើងជូនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយអង្គរផងដែរ។

ជាពិសេសកន្លងមក អាជ្ញាធរជាតិអប្សរាបានចែកជូនកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកមានចំនួន ១៤៧១ កញ្ចប់ ដែលបានចែកជូនដល់ស្ត្រីអ្នកស្រុកអង្គរដែលទើបតែឆ្លងទន្លេហើយថ្មីៗ ។ កញ្ចប់ទាំងអស់នេះចាប់ផ្តើមចែកជូនតាំងពីខែតុលា ឆ្នាំ២០១៥ រហូតដល់ទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ដែលទាំងអស់នេះ ជាអំណោយដ៏ថ្លៃថ្លៃរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរអប្សរា និងលោកជំទាវ ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់ស្ត្រីអ្នកស្រុកអង្គរ។ ម្យ៉ាងទៀតគឺដើម្បីចូលរួមចំណែកជួយសម្រួលដល់សុខទុក្ខ ក៏ដូចជាជួយសន្សំសំចៃសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ផងដែរ។










ការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តដំណាក់កាលទី២ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២០ អាចនឹងត្រូវពន្យាពេលដោយមូលហេតុបច្ចេកទេសចាំបាច់មួយចំនួន។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំសាងសង់ ឬរុះរើផ្ទាស់ចាស់សាងសង់ផ្ទះថ្មីជំនួស នៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ មេត្តាជ្រាបថា៖ ក្រោយពីការចុះពិនិត្យដល់ទីតាំង និងពិនិត្យនូវរាល់ឯកសារពាក់ព័ន្ធចាំបាច់ទាំងឡាយ អាជ្ញាធរជាតិអប្សរាសូមធ្វើការអនុញ្ញាតនូវពាក្យស្នើសុំទាំងនោះដូចខាងក្រោម៖
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំសាងសង់ ឬរុះរើផ្ទាស់ចាស់សាងសង់ផ្ទះថ្មីជំនួស នៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ មេត្តាជ្រាបថា៖ ក្រោយពីការចុះពិនិត្យដល់ទីតាំង និងពិនិត្យនូវរាល់ឯកសារពាក់ព័ន្ធចាំបាច់ទាំងឡាយ អាជ្ញាធរជាតិអប្សរាសូមធ្វើការអនុញ្ញាតនូវពាក្យស្នើសុំទាំងនោះដូចខាងក្រោម៖
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការអនុញ្ញាតឲ្យជួសជុល ឬរុះរើផ្ទះចាស់សាងសង់ផ្ទះថ្មីជំនួស មេត្តាជ្រាបថា៖ តាមរយៈការចុះត្រួតពិនិត្យបច្ចេកទេសរបស់មន្ត្រីមានសមត្ថកិច្ច អាជ្ញាធរជាតិអប្សរាសង្កេតឃើញមានសំណង់មួយចំនួនបានកំពុងអនុវត្តត្រឹមត្រូវតាមការអនុញ្ញាត និងមានមួយចំនួនទៀតពុំត្រឹមត្រូវតាមការអនុញ្ញាតឡើយ។ សូមពិនិត្យមើលសេចក្តីជូនដំណឹងដូចមានភ្ជាប់មកជាមួយខាងក្រោម៖
FirstPrev12345...266267NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
2
Today
:
0676
Yesterday
:
2420
This Week
:
08980
This Month
:
0057453
Total
:
009430729