NEWS

Officials: dissemination widely is the success of heritage management in Korea

Published on 06 September 2016 03:57 PM Post By ៖ Apsara National Authority

ក្រោមការរៀបចំរបស់មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្នុងក្របខណ្ឌគម្រោងអភិរក្សប្រាទព្រះពិធូរ មន្ត្រីជំនាញ១០រូបនៃអាជ្ញាធរជាតិអប្សរា ត្រូវបានអញ្ជើញទៅកាន់ប្រទេសកូរ៉េរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៦។ បេសកកម្មនេះ គឺផ្តោតទៅលើការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍អំពីការងារគ្រប់គ្រងបេតិកភណ្ឌនៃប្រទេសទាំងពីរ។

ក្រោយវិលត្រឡប់មកដល់កម្ពុជាវិញ ឯកឧត្តម រស់ បូរ៉ាត់ អគ្គនាយករង និងជាប្រធានក្រុមការងារនេះ បានវាយតម្លៃខ្ពស់ថា កម្មវិធីនេះបានផ្តល់នូវការយល់ដឹងកាន់តែទូលំទូលាយអំពីការងារគ្រប់គ្រងបេតិកភណ្ឌ។ តាមរយៈការរៀបចំកម្មវិធីនេះ បានធ្វើឲ្យក្រុមការងារអភិរក្សអង្គររបស់យើងមានភាពជិតស្និទ្ធខ្លាំងជាមួយក្រុមអ្នកអភិរក្សរបស់ប្រទេសកូរ៉េ ដែលកំពុងត្រៀមខ្លួនអនុវត្តគម្រោងអភិរក្សជួសជុលប្រាសាទព្រះពិធូរ នាពេលឆាប់ៗខាងមុខនេះ។

និយាយអំពីការគ្រប់គ្រងបេតិកភណ្ឌរបស់ប្រទេសកូរ៉េ ឯកឧត្តមបន្ថែមថា “យើងមិនអាចយកបេតិកភណ្ឌគេមកប្រៀបធៀបនឹងយើងនោះទេ ព្រោះមានចំណុចពិសេសផ្សេងពីគ្នា។ គេបានណែនាំឲ្យយើងស្គាល់ពីរបៀបគ្រប់គ្រងបេតិកភណ្ឌរបស់គេ ហើយក៏បានសុំឲ្យយើងផ្តល់ចំណេះដឹងពីរបៀបគ្រប់គ្រងបេតិកភណ្ឌអង្គរដល់គេវិញដែរ។ យើងសង្ឃឹមថា ការយល់ដឹងពីគ្នា ភាពជិតស្និទ្ធនឹងគ្នានេះនឹងនាំឲ្យការអភិរក្សប្រាសាទព្រះធូរពិតជាទទួលបានជោគជ័យមិនខាន”។

លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក៏បានយល់ឃើញបែបវិជ្ជមានលើការងារអភិរក្សគ្រប់គ្រងបេតិកភណ្ឌនៅប្រទេសកូរ៉េដែរ។ លោកយល់ថា ការគ្រប់គ្រងបេតិកភណ្ឌរបស់ប្រទេសកូរ៉េបានជោគជ័យច្រើន ជាពិសេសលើផ្នែកស្រាវជ្រាវចងក្រងជាឯកសារ។ ទន្ទឹមនឹងនេះ វិធីសាស្ត្រផ្សព្វផ្សាយរបស់គេក៏មានភាពទូលំទូលាយដែរ។ វត្ថុដែលបានពីកំណាយ និងឯកសារចងក្រងត្រូវបានផ្សព្វផ្សាយយ៉ាងល្អ តាមរយៈការដាក់តាំងនៅសារមន្ទីរ ដែលជាកន្លែងបណ្តុះបណ្តាលក្មេងៗជាច្រើន។ នេះជាអ្វីដែលយើងនៅមានកម្រិតហើយអាចរៀនសូត្រពីគេ។ “បើយើងបានយកចិត្តទុកដាក់ផ្សព្វផ្សាយទូលំទូលាយដល់អ្នករស់នៅជុំវិញតំបន់បេតិកភណ្ឌនោះ នឹងជួយបានច្រើនណាស់ គឺអាចបញ្ជៀសផលប៉ះពាល់ពីសំណាក់សហគមន៍មកលើបេតិកភណ្ឌ ហើយសហគមន៍នឹងងាកមកជាអ្នកចូលរួមការពារបេតិកភណ្ឌទៅវិញ”។

លោក សុផល បន្ថែមថា ការអភិរក្សបេតិកភណ្ឌរបស់គេ មិនត្រឹមតែគិតគូរពីរឿងបេតិកភណ្ឌតែម្យ៉ាងនោះទេ តែគេបានគិតគូរដល់បរិស្ថានជុំវិញយ៉ាងល្អិតល្អន់ ទៅជាទេសភាពវប្បធម៌មួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ ចំណុចពិសេសមួយទៀតគឺ ការអភិរក្សបេតិកភណ្ឌអរូបី។ លោករៀបរាប់ថា បេតិកភណ្ឌអរូបី ដែលមានទំនៀមទម្លាប់ ឬសិល្បៈជាដើម ត្រូវបានគេយកចិត្តទុកដាក់ខ្ពស់ណាស់ តាមរយៈការផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងមានការសិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ បង្ហាត់បង្រៀននៅតាមគ្រឹះស្ថានសិក្សាជាដើម៕












រយៈពេល៤ថ្ងៃនៃទិវាឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាបឆ្នាំ២០១៩ មានភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរយ៉ាងច្រើនកុះករ។
នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៩ ព្រះសង្ឃនិងគណៈកម្មការវត្តលលៃ បានចាប់ផ្តើមរំកិលកុដិចុះមកខាងក្រោមដើម្បីសម្រួលដល់កិច្ចការអភិរក្ស។ កិច្ចការនេះធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាកិច្ចការវត្តអារាម ដែលហៅថា CoMAPA, គណៈសង្ឃគ្រប់គ្រង ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តប្រាសាទលលៃ ព្រមទាំងតំណាងមន្ទីរធម្មការនិងកិច្ចការសាសនា បានប្រជុំសម្រេចព្រះទ័យរំកិលកុដិដែលសង់នៅបរិវេណខឿនប្រាសាទលលៃចុះមកគង់នៅខាងក្រោមវិញ។
ពិធីបួងសួងសុំសេចក្តីសុខរៀបចំដោយអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍នៅព្រះលានជល់ដំរី ក្រុងអង្គរធំ នារសៀលថ្ងៃចន្ទ ១៥កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រព្រឹត្តទៅតាមទំនៀមបុរាណទាំងបែបព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនានៅលើទឹកដីដ៏ស័ក្តិសិទិ្ធ បរិបូណ៌ទៅដោយគ្រឿងរណ្តាប់សព្វបែបយ៉ាង វង់ភ្លេងបុរាណ របាំ ព្រាហ្មណ៍បុរោហិត ព្រះសង្ឃ ដើម្បីសូត្រមន្តពរជ័យ និងរំដោះកម្មពៀរ។
ព្រឹត្តិការណ៍អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាបយ៉ាងអធិកអធម នៅថ្ងៃ១៤-១៥កើត និង១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
FirstPrev12345...265266NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
2
Today
:
2302
Yesterday
:
3345
This Week
:
08186
This Month
:
0056659
Total
:
009429935