ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាផ្តល់បច្ចេកទេសធ្វើជីកំប៉ុស្តិ៍ដល់អ្នកស្រុកអង្គរ

បានផ្សាយនៅ ថ្ងៃទី 05 ខែ កញ្ញា ឆ្នាំ2016 02:38 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាបានផ្តល់បច្ចេកទេសធ្វើជីកំប៉ុស្តិ៍កសិកម្មតាមបែបធម្មជាតិដល់ប្រជាពលរដ្ឋ ដែលភាគច្រើនជាប្រជាកសិករធ្វើស្រែចំការកំពុងរស់នៅក្នុងតំបន់អង្គរ ដើម្បីឲ្យពួកគាត់ចេះរបៀបធ្វើជីកំប៉ុស្តិ៍ដោយខ្លួនឯង ។ ការផ្តល់បច្ចេកទេសធ្វើជីកំប៉ុស្តិ៍នេះគឺ ដើម្បីថែរក្សា ការពារ និងអភិរក្សនូវរបៀបរបបធ្វើកសិកម្មតាមបែបធម្មជាតិរបស់បុព្វបុរសខ្មែរនាសម័យអាណាចក្រអង្គរដ៏រុងរឿងផង និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរនាពេលបច្ចុប្បន្នឲ្យមានជីវភាពធូរធារឡើងផង ក្រោមទស្សនវិស័យថា«អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីអភិរក្ស»។

លោក ឡាច សំណាវ បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍បានលើកឡើងថានាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានចាត់ចែងក្រុមភ្នាក់ងារអភិវឌ្ឍន៍សហគមន៍ចុះទៅផ្តល់ប្រឹក្សាយោបល់ និងផ្តល់បច្ចេកទេសធ្វើជីកំប៉ុស្តិ៍ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកក្រុងចំនួន៥រួមមានស្រុកអង្គរធំ ស្រុកពួក ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ក្រុងសៀមរាប និងភូមិធម្មជាតិរុនតាឯកផងដែរ ។ ការផ្តល់បច្ចេកទេសនេះជួយឲ្យពួកគាត់ចេះរបៀបធ្វើជីកំប៉ុស្តិ៍សម្រាប់យកទៅដាក់ស្រែចំការនិងជួយកាត់បន្ថយការចំណាយទៅលើការទិញជីគីមីដែលមានតម្លៃថ្លៃហើយប៉ះពាល់ដល់សុខភាពទៀតផង។

លោកបន្តថាបច្ចេកទេសធ្វើជីកំប៉ុស្តិ៍នេះ មុនដំបូងប្រជាពលរដ្ឋត្រូវជ្រើសរើស រកកន្លែងមិនមានលិចទឹកហើយធ្វើរោងមួយ ដោយជីករណ្តៅជម្រៅ១តឹក ទទឹង១,៥ម និងបណ្តោយលើសពី២ម ឬទំហំអាចខុសពីនេះទៅតាមការចង់បាន។ រោងនេះធ្វើពីឈើ ប្រក់ស្លឹកត្នោត ប្រក់ស្បូវ ឬប្រក់ស័ង្កសីក៏បាន ឬមិនបាច់ធ្វើរោងក៏បានដែរ ។ពួកគាត់អាចធ្វើក្រោមដើមឈើ ជញ្ជាំងបាំងដោយស្លឹកត្នោត ស្លឹកដូង ឬកឥដ្ឋ មានកម្ពស់០.៥-១ម ទៅតាមលទ្ធភាពរបស់ពួកគាត់សម្រាប់ដាក់វត្ថុធាតុដើមផ្សេងៗធ្វើជីកំប៉ុស្តិ៍ ។ ការធ្វើជញ្ជាំងបាំងនេះដើម្បីការពារសត្វធាតុផ្សេងៗកកាយធ្វើឲ្យគំនរជីរាយប៉ាយ។

លោកបន្តទៀតថាចំពោះវត្ថុធាតុដើមសម្រាប់យកមកធ្វើជីកំប៉ុស្តិ៍នោះ មានកាកសំណល់កសិកម្ម កាកសំណល់ផ្ទះបាយ កាកសំណល់ទីផ្សារ កាកសំណល់សួនច្បារ និងកាកសំណល់ផ្សេងៗទៀត។ ពេលប្រមូលបានកាកសំណល់ទាំងអស់នេះហើយ ត្រូវលៃលកបែងចែកកាកសំណល់ក្រៀម និងស្រស់ឲ្យប្រហាក់ប្រហែលគ្នា រួចហើយកាប់ចិញ្ច្រាំលាយបញ្ចូលគ្នាយកទៅដាក់ក្នុងរណ្តៅជាន់បង្ហាប់ឲ្យស្មើទៅតាមការចង់បាន ដោយយកស្លឹកចេក ឬស្លឹកដូងដាក់គ្របពីលើ និងដាក់បំពងឫស្សីចោះប្រហោងចំនួន២ដើមនៅក្នុងគំនរជីកំប៉ុស្តិ៍នោះ ដើម្បីឲ្យមានខ្យល់ចេញចូល ធ្វើឲ្យជីកំប៉ុស្តិ៍ឆាប់កាច់និងរហ័សរលួយ។

លោកបញ្ជាក់ថារបៀបថែទាំជីកំប៉ុស្តិ៍វិញ ពួកគាត់ត្រូវឧស្សាហ៍ត្រួតពិនិត្យមើលគំនរកំប៉ុស្តិ៍បើស្ងួតទឹកត្រូវស្រោចទឹកឲ្យសើមជាប្រចាំ និងឧស្សាហ៍ត្រឡប់គំនរជីកំប៉ុស្តិ៍ ដោយត្រឡប់ពីក្រោមឡើងមកលើ និងត្រឡប់ពីលើចុះមកក្រោមវិញ។ ធ្វើយ៉ាងនេះជីកំប៉ុស្តិ៍ឆាប់រលួយសព្វ ហើយទុករយៈពេល៣ខែទៅ៦ខែ ពួកគាត់អាចយកជីកំប៉ុស្តិ៍ទៅដាក់ស្រែ និងដាក់ដំណាំផ្សេងៗបានហើយ។ ម្យ៉ាងទៀត ជីកំប៉ុស្តិ៍នេះ វាជួយឲ្យដីធូរ ស្រូវ ដំណាំចាក់ឫសបានជ្រៅ លូតលាស់បានល្អ ធន់នឹងជំងឺ និងសត្វល្អិតរាតត្បាតទៀតផង៕








តាមទស្សនវិទ្យាឥណ្ឌា មិនថាលិទ្ធិព្រាហ្មណ៍ឬក៏ព្រះពុទ្ធសាសនាទ្បើយ វដ្តសង្សារជាចលនាកើត-ស្លាប់ដែលវិលដូចកង់ ហើយពុំចេះចប់។ វដ្តសង្សារទាក់ទងនឹងជីវិតមនុស្ស ដែលមានដំណើរជាប់គ្នាតាំងតែពីកើតដល់ស្លាប់ទៅវិញ។ តាមរយៈបាឋកថានេះនឹងបង្ហាញដំណើរវិលវង់តាមដំណាក់កាលនីមួយៗនៃជីវិតមនុស្សខ្មែរ ដោយមើលតាមសិល្បៈនិងកិច្ចពិធីនានា ដែលជាទំនៀមទម្លាប់ប្រពៃណីខ្មែរតមកតាំងពីបុរាណ។
ប្រាសាទតានៃ បានកសាងឡើងនាចុងស.វ.ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសដល់ព្រះពុទ្ធសាសនា។ ឆ្លងកាត់អាយុកាលនិងឥទ្ធិពលនៃអាកាសធាតុរាប់រយឆ្នាំ បានធ្វើឱ្យសំណង់ខ្លះនៃប្រាសាទរងនូវការខូចខាត និងដួលរលំជាច្រើនកន្លែង។
អាជ្ញាធរជាតិព្រះវិហារនិងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រី នឹងធ្វើកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវរួមគ្នានៅប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានកោះកេរ ដែលមានរយៈពេល៣ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០២០។
គណៈកម្មការសម្របសម្រួល អន្តរជាតិដើម្បីអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (អាយសីុសីុ-ព្រះវិហារ) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៥ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងសហប្រធានអាយសីុសីុ-ព្រះវិហារ ឯកឧត្តម ZHOU Jiagui តំណាងរដ្ឋាភិបាលចិននិងលោកជំទាវ Manika JAIN តំណាងរដ្ឋាភិបាលឥណ្ឌា ព្រមទាំងមានការចូលរួមពីតំណាងប្រទេសជាសមាជិកស្ថាបនិករួមមាន បារាំង ប៊ែលហ្សិច ជប៉ុន ថៃឡង់ដ៏ សហរដ្ឋអាមេរិច និងអ្នកជំនាញការជាតិ អន្តរជាតិលើផ្នែកអភិវឌ្ឍន៍ អភិរក្ស ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ២៥០នាក់។
ស្រះស្រង់ជាផ្នែកមួយដ៏សំខាន់នៃរមណីយដ្ឋានអង្គរ និងមានសំណង់ប្រាសាទនៅកណ្ដាលជាតំណាងឱ្យភ្នំព្រះសុមេរុ។ បច្ចុប្បន្នប្រាសាទនេះបានរងការបាក់បែកដោយសារកត្តាធម្មជាតិ។ ដើម្បីលើកតម្លៃប្រវត្តិសាស្រនិងទេសភាពវប្បធ៌មនៃស្រះស្រង់ឡើងវិញ អាជ្ញាធរជាតិអប្សរាគ្រោងនឹងជួសជុលប្រាសាទកណ្ដាលស្រះស្រង់នាពេលឆាប់ៗខាងមុខនេះ។
ដើមដំបូងមុន12345...248249បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
2418
ម្សិលមិញ
:
16977
សប្តាហ៍នេះ
:
19395
ខែនេះ
:
0207526
សរុប
:
009167097