ព័ត៌មានថ្មីៗ

ព្រះសង្ឃនិងពុទ្ធបរិស័ទវត្តប្រាសាទលលៃ ប្រារព្ធពិធីប្រុងពាលីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីសាងសង់ជណ្តើរសាលាឆាន់

បានផ្សាយនៅ ថ្ងៃទី 04 ខែ កញ្ញា ឆ្នាំ2016 06:40 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អ្នកស្រុកអង្គរមានទំនៀមទម្លាប់និងជំនឿពីបុរាណជាច្រើនដែលនៅតែបន្តធ្វើរហូតដល់សព្វថ្ងៃ។ ពិធីខ្លះ ក៏មានប្រជាជនខ្មែរនិយមធ្វើពេញប្រទេសដូចអ្នកស្រុកអង្គរដែរ គឺពិធីប្រុងពាលី បួងសួងសែនចងដៃ មុននឹងសាងសង់អ្វីមួយ។

ជាក់ស្តែងព្រះសង្ឃ អាចារ្យគណៈកម្មការ យាយជីតាជីវត្តប្រាសាទលលៃ ដែលមានបំណងសង់ជណ្តើរសាលាឆាន់ថ្មីនោះ បានរៀបចំពិធីនេះឡើង ដើម្បីសុំក្តីសុខសប្បាយ និងទីកន្លែងដើម្បីសាងសង់ ហើយសូមឱ្យការសាងសង់នោះប្រកបដោយភាពរលូន។

ពិធីនេះមានរៀបចំជាអាសនៈធំមួយសម្រាប់ពិធីប្រុងពាលី មួយទៀតសម្រាប់ពិធីបួងសួងនៅទិសឦសាន ហើយមានក្លស់បាំងពីលើ និងមានគ្រឿងរណ្តាប់ដូចជាស្លាធម៌ បាយសី ជម៤ សំពត់ស ខ្នើយ និងគ្រឿងសំណែនមានក្បាល ជ្រូក មាន់ស្ងោរ បង្អែមចម្អាបតិចច្រើនទៅតាមធនធានរបស់ម្ចាស់សំណង់នោះ។

កិច្ចពិធីនេះ គឺមានលាយឡំដោយជំនឿដើមរបស់អ្នកស្រុកផង ព្រហ្មញ្ញសាសនាផង ផង និងព្រះពុទ្ធសាសនាផង ដោយធ្វើការសែនព្រែន រំឭកនឹកគុណដល់ស្តេចប្រុងពាលី ចាក់ហ៊ោ បួងសួងដល់អារុក្ខ អារក្ស អ្នកតា ម្ចាស់ទឹកម្ចាស់ដី និងមានព្រះសង្ឃសូត្រនមស្សការនិងជយន្តោរំឭកដល់គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។

ការធ្វើដូច្នេះដើម្បីសុំកន្លែងសាងសង់ ក្នុងបំណងសូមឱ្យការសាងសង់សំណង់នោះបានល្អប្រសើរ មិនឱ្យជួបភាពរកាំរកូស ឬជួបហេតុអាក្រក់ណាមួយ។ ដូច្នេះហើយ ទើបគេមានពិធីសំខាន់មួយទៀត គឺពិធីហៅព្រលឹងសែនចងដៃដល់ម្ចាស់សំណង់ រួមទាំងប្រោះព្រំទឹកមន្តផង សូមឱ្យម្ចាស់នោះមានសិរីសួស្តី កុំបីមានមោះ ថ្លស់ធ្លោយខូចការ និងបាននូវ សេចក្តីសុខចម្រើន។

ព្រះតេជគុណ ឌិន ពៅ គង់នៅវត្តប្រាសាទលលៃដែលបានផ្តួចផ្តើមធ្វើជណ្តើរ សាលាឆាន់ថ្មីនេះជាមួយអាចារ្យគណៈកម្មការវត្ត និងពុទ្ធបរិស័ទផងនោះ មានសង្ឃដីកាថា ការប្រារព្ធពិធីប្រុងពាលី បួងសួងម្ចាស់ទឹកម្ចាស់ដី មុនសាង់សង់អ្វីមួយ មិនថាផ្ទះឬជណ្តើរអ្វីទេ គឺតែងតែធ្វើជាប្រចាំមិនដែលខានឡើយ ព្រោះវាជាទំនៀមពីបុរាណ។ បើកាលណាតែយើង មិនធ្វើ តាមជំនឿបុរាណខ្មែរថា ការសាងសង់នោះអាចនឹងមានភាពរកាំរកូស មិនមានសិរី សួស្តី នាំអពមង្គលដល់ម្ចាស់ ព្រោះតែយើងមិនគោរពដល់ស្តេចប្រុងពាលី និងម្ចាស់ទឹក ម្ចាស់ដីទាំងនោះ។ ដូច្នេះហើយ ទើបពេលសាងសង់អ្វីមួយសម្រាប់ការប្រើប្រាស់ឬរស់នៅយូរ អង្វែង ឬធ្វើរោងសម្រាប់ពិធីផ្សេងៗ គេតែងតែធ្វើពិធីប្រុងពាលីនិងបួងសួងជានិច្ចដើម្បីសុំឱ្យមានក្តីសុខសប្បាយ៕










នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បាននាំគ្នាសម្អាតបរិស្ថាន រៀបចំអនាម័យនៅក្តារបែន និងតាមបរិវេណប្រាសាទអង្គរវត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពភ្ញៀវទេសចរដែលចូលមកទស្សនាក្នុងប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអារម្មណ៍ក្នុងពេលទស្សនា៕
បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។
ដើមដំបូងមុន12345...289290បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
10652
ម្សិលមិញ
:
15693
សប្តាហ៍នេះ
:
111045
ខែនេះ
:
0255487
សរុប
:
010211634