NEWS

Do people who live in the region of Angkor have any right for their own land?

Published on 03 September 2016 05:42 AM Post By ៖ Apsara National Authority
តំបន់រមណីយដ្ឋានអង្គរមានផ្ទៃដី៤០១ម៉ែត្រក្រឡា មាន១១២ភូមិ ២១ឃុំសង្កាត់ និង៥ស្រុក ក្រុង។ តំបន់នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាដែលមានតួនាទីភារកិច្ចថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរនេះដូចមានចែងក្នុងខ្លឹមសារនៃព្រះរាជក្រឹត្យលេខ០០១នស ចុះថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ១៩៩៤ ស្តីពីការកំណត់និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ។ ស្របតាមខ្លឹមសារនេះ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានចុះទៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋផ្ទាល់ ដើម្បីផ្សព្វផ្សាយពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរបានយល់។ ដូច្នេះ តើប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរមានសិទ្ធិអ្វីខ្លះលើដីធ្លីរបស់ខ្លួន?

ឆ្លើយតបនឹងសំណួរខាងលើនេះ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគងបានលើកអំពីសេចក្តីសម្រេច លេខ៧០សសរ ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០០៤ ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២ក្នុងតំបន់រមណីយដ្ឋានអង្គរសៀមរាបអង្គរថា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរមានសិទ្ធិ៣យ៉ាងក្នុងការចាត់ចែងគ្រប់គ្រងដីធ្លី ដែលជាកម្មសិទ្ធិរបស់ខ្លួនតាំងពីដូនតាមក។ ឯកឧត្តមបានពន្យល់នូវសិទ្ធិទាំង៣យ៉ាងនោះថា៖

ទី១. សិទ្ធិរស់នៅ បងប្អូនប្រជាពលរដ្ឋដែលធ្លាប់រស់នៅតាំងពីដូនតាមក បងប្អូនមានសិទ្ធិរស់នៅបន្តទៅទៀតបាន។ គ្មានបុគ្គលណាម្នាក់អាចមកដកហូតដីធ្លីឬបញ្ឈប់បងប្អូនឬក៏បណ្តេញបងប្អូនមិនឲ្យរស់នៅលើដីនោះតទៅទៀតបានឡើយ។ ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋចាស់មានសិទ្ធិរស់នៅតកូនតចៅតផៅសន្តានបន្តទៀតបាន។

ទី២. បងប្អូនប្រជាពលរដ្ឋមានសិទ្ធិរុះរើផ្ទះចាស់ធ្វើផ្ទះថ្មី ជួសជុលផ្ទះ ពង្រីកផ្ទះជាដើមដោយមានការដាក់ពាក្យស្នើសុំមកអាជា្ញធរជាតិអប្សរាជាមុនសិន ។ ចំណែកសំណង់តូចៗមួយចំនួនវិញ មានដូចជា ការសាងសង់បង្គន់ ធ្វើរោងគោ រោងមាន់ រោងទា ទ្រុងជ្រូកជាដើម ប្រជាពលរដ្ឋមិនចាំបាច់ដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរាក៏បានដែរ ។ អាជ្ញាធរជាតិអប្សរានឹងចុះទៅមើលស្ថានភាពផ្ទាល់ដល់មូលដ្ឋានជាក់ស្តែង ហើយអនុញ្ញាតឲ្យសាងសង់តែម្តង ប៉ុន្តែចំពោះប្រជាពលរដ្ឋមកពីក្រៅតំបន់មិនអនុញ្ញាតឲ្យសាងសង់ឡើយ។

ទី៣. សិទ្ធិគ្រប់គ្រង និងសិទ្ធិចាត់ចែងដីធ្លី ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរមានសិទ្ធិចែកដីធ្លីដល់កូនចៅរបស់ពួកគាត់បាន ប៉ុន្តែកូនចៅពួកគាត់មិនអាចសាងសង់សំណង់ផ្សេងៗលើដីធ្លីចែកនោះបានឡើយ។ ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរជាតិអប្សរាមានដីមួយកន្លែងនៅក្រៅតំបន់រមណីយដ្ឋានអង្គរ ស្ថិតនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបទុកសម្រាប់ចែកជូនពួកគាត់សាងសង់ផ្ទះនិងធ្វើកសិកម្ម ។

ចំពោះសិទ្ធិលក់ដូរវិញ ពួកគាត់អាចលក់ដូរបានប៉ុន្តែអ្នកដែលមានសិទ្ធិទិញដីនោះបានគឺមានតែប្រជាពលរដ្ឋរស់នៅក្នុងភូមិផងរបងជាមួយគ្នាប៉ុណ្ណោះ។ ប្រជាពលរដ្ឋក្រៅពីភូមិផងរបងជាមួយគ្នានេះមិនមានសិទ្ធិទិញដីនោះបានទេ ។ ប៉ុន្តែហាមឃាត់លើសកម្មភាពទិញលក់ដីរបស់ឈ្មួញ ក្នុងគោលដៅធ្វើអាជីវកម្មយកប្រាក់ចំណេញសម្រាប់ក្រុមហ៊ុន ឬបុគ្គល ឬក៏ការទិញលក់ដីសម្រាប់យកទៅសាងសង់សណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេជាដើម។

អាជ្ញាធរជាតិអប្សរាតែងតែចុះផ្សព្វផ្សាយពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះជាប្រចាំដើម្បីឲ្យពួកគាត់បានយល់កាន់តែច្បាស់លាស់ឡើង ហើយរួមគ្នាជួយថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍតំបន់បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ និងគួរឲ្យទាក់ទាញមួយនេះឲ្យបានគង់វង្សទុកដល់មនុស្សជាតិជំនាន់ក្រោយទៀត៕




ចាប់ពីថ្ងៃទី២ ខែមិថុនា តទៅ សារមន្ទីរទាំង៣ដែលស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ផ្តើមបើកទ្វារស្វាគមន៍ការទស្សនារបស់ភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទទ្វារមួយរយៈអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ការបើកទ្វារឡើងវិញនេះ គឺមានការគិតគូរខ្ពស់ពីសុវត្ថិភាពភ្ញៀវទេសចរដែលអញ្ជើញមកទស្សនា។
ព្រះវិហារបុរាណនៅវត្តរាជបូណ៌ក្នុងទីរួមខេត្តសៀមរាប បានទទួលការជួសជុលដំណាក់ទី៣ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសនិងឧបត្ថម្ភជាថវិកាពីអាជ្ញាធរជាតិអប្សរា។
ក្នុងខែឧសភា ឆ្នាំ២០២០ របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន៤៧១គ្រួសារ។
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានបន្តការងាររៀបចំសួនច្បារមុខបរិវេណប្រាសាទអង្គរវត្ត ដែលការងារនេះធ្វើឡើងក្នុងបំណងកែប្រែបរិវេណនេះឱ្យក្លាយជាសួនបៃតង។ នេះជាកិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពជាច្រើនរបស់អាជ្ញាធរជាតិអប្សរា សំដៅធ្វើយ៉ាងណា រៀបចំតំបន់រមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាត មានភាពបៃតង ស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក។
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ អ្នកស្រី យ៉ន ចាន់ថា ដែលជាអាជីវករ និងអ្នកស្រី នង ញួន ម្ចាស់ទីតាំងតូបលក់ដូរនៅមុខប្រាសាទអង្គរ វត្ត បានស្ម័គ្រចិត្ត រុះរេីអាហារដ្ឋានរបស់ខ្លួន និងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា ដេីម្បីបន្តដាំដេីមឈេីប្រណិត រៀបចំសួនច្បារ និងសាងសង់កន្លែងបដិសណ្ឋារកិច្ច និងសេវាកម្មទេសចរណ៍ កម្រិតអន្តរជាតិ ដែលមានបរិស្ថាន ស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយ ល្អ ។
FirstPrev12345...319320NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
2605
Yesterday
:
14675
This Week
:
55127
This Month
:
0055127
Total
:
010992111