NEWS

Capacity building program in the region of Angkor have been signed the MOU between Apsara Authority and Komatus college, Japan

Published on 02 September 2016 08:11 PM Post By ៖ Apsara National Authority

កម្មវិធីកសាងសមត្ថភាពរបស់និស្សិតនិងបុគ្គលិកវ័យក្មេងនៅតំបន់បេតិកភណ្ឌពិភពលោកអង្គរ ត្រូវបានប្រារព្ធពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិអប្សរាជាមួយមហាវិទ្យាល័យ Komatus នៃប្រទេសជប៉ុន បានប្រព្រឹត្តិទៅនារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកសាស្ត្រាចារ្យបណ្ឌិត NAGANO Isamu តំណាងមហាវិទ្យាល័យ Komatus នៃប្រទេសជប៉ុន រួមទាំងសាស្ត្រាចារ្យ និស្សិតនៃមហាវិទ្យាល័យ Komatus ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត ។

ខ្លឹមសារនៃអនុស្សារណៈនៃការយោគយល់គ្នានេះ គឺផ្តោតទៅលើកិច្ចសហប្រតិបត្តិ ជាលើកដំបូងលើការកសាងសមត្ថភាពរបស់និស្សិត និងបុគ្គលិកវ័យក្មេងរបស់ មហាវិទ្យាល័យ Komatus នៅលើទឹកដីអង្គរដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីរបស់កម្ពុជា។ និស្សិតទាំងអស់នឹងរៀនអំពីបច្ចេកទេសនិងបទពិសោធន៍មួយចំនួនដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តដោយជោគជ័យ ក្នុងការគ្រប់គ្រងនិងអភិរក្សតំបន់រមណីយដ្ឋានអង្គរ។ ដោយឡែក កិច្ចសហការនេះ មហាវិទ្យាល័យ Komatus ក៏មានបំណងផ្ទេរបច្ចេកវិទ្យា ព្រមទាំងបទពិសោធន៍នៃការស្រាវជ្រាវអំពីបរិស្ថាន សម្រាប់ការងារអភិរក្សនិងការអភិវឌ្ឍវិស័យទេសចរណ៍មកតំបន់អង្គរវិញដែរ។

គួរបញ្ជាក់ផងដែរថា មហាវិទ្យាល័យ Komatus ជាសាលាឯកជនដ៏ល្បីមួយមានទីតាំងស្ថិតនៅក្នុងទីក្រុង Komatus តាមបណ្តោយឆ្នេរនៃសមុទ្រជប៉ុន។ ទីក្រុងនេះត្រូវ បានអភិវឌ្ឍន៍ ដោយមានការតភ្ជាប់ទំនាក់ទំនងវប្បធម៌ជាមួយទីក្រុង Kanazawa ដែលជាផ្នែកមួយនៃវប្បធម៌តំបន់កណ្តាលរបស់ប្រទេសជប៉ុន ចន្លោះសតវត្សទី១៧ដល់១៩។ បេតិកភណ្ឌដែលសាងសង់ពីថ្មជាច្រើននៃទីក្រុង Komatus មានដូចជា បន្ទាយ ប្រឡាយ និងស្ពានជាដើម ត្រូវបានសាងសង់ដោយប្រើប្រាស់ការដ្ឋាន យកថ្មដ៏ល្បីល្បាញនៅក្នុងប្រទេសជប៉ុន។ ក្នុងទីក្រុងនេះដែរ ក៏មានព្រលានយន្តហោះអន្តរជាតិ និងការតភ្ជាប់នៃបណ្តាញរថភ្លើងល្បឿនលឿន (Shinkansen) ដែលភ្ជាប់ពីទីក្រុង Kanazawa ដោយផ្ទាល់ជាមួយនឹងក្រុងតូក្យូ ជាហេតុធ្វើឱ្យចំនួនទេសចរកាន់ដែលមកទស្សនាទីក្រុងនេះ មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់។ ម្យ៉ាងទៀត ទីក្រុងនេះក៏ជាកន្លែងកំណើតរបស់ក្រុមហ៊ុនKamatsu Ltdដែលជាក្រុមហ៊ុនផលិតគ្រឿងចក្រដ៏ធំលើពិភពលោកផងដែរ។ ចំពោះទំនាក់ទំនងជាមួយអាជ្ញាធរជាតិអប្សរាវិញ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ មហាវិទ្យាល័យ Kamatsu ក៏បានបញ្ជូននិស្សិតនិងបុគ្គលិកវ័យក្មេងរបស់ខ្លួនចុះមកធ្វើកម្មសិក្សានៅតំបន់រមណីយដ្ឋានអង្គរជាបន្តបន្ទាប់ផងដែរ ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យ Kanazawa។

តាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះ អាជ្ញាធរជាតិអប្សរាសង្ឃឹមថា នឹងទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀតពីប្រទេសជប៉ុន លើការអភិវឌ្ឍសមត្ថភាពមន្ត្រីបុគ្គលិក ដើម្បីថែរក្សាឱ្យគង់វង្សនូវតម្លៃជាសកលនៃបេតិកភណ្ឌតំបន់អង្គរដ៏ឆ្នើមជាមួយនឹងការអភរិក្សបរិស្ថានធម្មជាតិនិងសហគមន៍ប្រកបដោយចីរភាព។ លើសពីនេះទៅទៀត អាជ្ញាធរជាតិអប្សរាក៏ត្រូវចែករំលែកបទពិសោធន៍របស់ខ្លួនដែលធ្លាប់ទទួលជោគជ័យជាបន្តបន្ទាប់ទៅកាន់ភាគីជប៉ុនវិញដែរ៕












១៖ម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» ស្ម័គ្រចិត្តរុះរើសំណង់ប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ជាលើកទី២
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នងបន្ថែមទៀត ដែលជាអតីតភោជនីយដ្ឋាន «ភ្នំស្រី» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត។
នៅព្រឹកថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០២០​នេះ​ អ្នកស្រី​ ទី​ កូឡាប​ ដែលជាអាជីវករនៅមុខប្រាសាទអង្គរ​វត្ត បានស្ម័គ្រចិត្ត​រុះរេីភោជនីយដ្ឋានរបស់ខ្លួននៅមុខប្រាសាទអង្គរវត្ត ប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា​ ដេីម្បីបន្តដាំដេីមឈេីប្រណិត​ រៀបចំសួនច្បារ​ និងសាងសង់កន្លែងបដិសណ្ឋារកិច្ច​និងសេវាកម្មទេសចរណ៍​កម្រិតអន្តរជាតិ​ ដែលមានបរិស្ថាន​ស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយ​ល្អ​។
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំដីធ្លី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ” ជូនមន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា ចំនួន១០០នាក់ ។
នៅរសៀលថ្ងៃពុធ៦កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០ ព្រះសុមង្គល សិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណ ខេត្ត សៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាម រួមនឹងសមាជិក បាននិមន្ដចុះទៅដល់វត្តទេពប្រណម ដែលមានទីតាំងនៅក្នុង បរិវេណ ក្រុងអង្គធំ ដេីម្បី ពិនិត្យ នូវការរៀបចំសាងសង់ ខឿនជុំវិញព្រះវិហារ និងសំណង់ មួយចំនួនទៀត ដែលកំពុងសាងសង់ដោយគ្មានការអនុញ្ញាត។
នេះជាលើកទី២ហើយដែលម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នងបន្ថែមទៀត ដែលជាអតីតភោជនីយដ្ឋាន «ភ្នំស្រី» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។
FirstPrev12345...318319NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
15878
Yesterday
:
18011
This Week
:
15878
This Month
:
0015878
Total
:
010952862