ព័ត៌មានថ្មីៗ

ការស្រាវជ្រាវបុរាណវិទ្យាទាក់ទងនឹង ការរស់នៅរបស់ប្រជាជនក្នុងបរិវេណប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 02 ខែ កញ្ញា ឆ្នាំ2016 03:22 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អត្ថបទ ៖  បណ្ឌិត Alison Kyra Carter
អ្នកស្រាវជ្រាវមួយក្រុមសាកល្បងស្វែងយល់ពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងសម័យអង្គរ

បើយើងនឹកស្រមៃពីអង្គរវត្ត យើងប្រហែលគិតទៅដល់ប្រាសាទដ៏ល្អត្រកាល ហើយធំសម្បើម ព័ទ្ធជុំវិញទៅដោយព្រៃក្រាស់។ នៅពេលថ្មីៗនេះ បុរាណវិទូបានឲ្យដឹងថា ចាប់ពីប្រាសាទអង្គរវត្តបាន សាងសង់ មានដីទួលជាច្រើនព័ទ្ធជុំវិញ ដីទួលនេះទំនងជាកន្លែងមនុស្សរស់នៅ។ ប្រាសាទអង្គរវត្ត ជាបេះដូងនៃអាណាចក្រអង្គរលាតសន្ធឹងលើផ្ទៃដី១០០០គ.ម២ ហើយប្រហែលមានមនុស្សរស់នៅដល់ ទៅ ៧៥០.០០០នាក់។ គម្រោងមហាអង្គរ GAP (Great Angkor Project) បានចោទសួរថា តើ ប្រជាជនសម័យអង្គររស់នៅកន្លែងណា?។ គម្រោងនេះ ជាកម្មវិធីស្រាវជ្រាវរួមរបស់សាកលវិទ្យាល័យស៊ីដនី ដឹកនាំដោយបណ្ឌិត Roland Fletcher និងអាជ្ញាធរជាតិអប្សរា

ដើម្បីចាប់ផ្តើមយល់ដឹងពីជីវិតរបស់មនុស្សសាមញ្ញនៅសម័យអង្គរ បុរាណវិទូបានជីកដីរក សម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់ប្រជាជនជំនាន់នោះ។ តាមរយៈកំណាយនៃកន្លែងរស់នៅរបស់គេ យើង អាចយល់ដឹងពីទម្លាប់ក្នុងការរស់នៅរបស់គេក្នុងអតីតកាល។ ការងារនេះអាចផ្តល់ព័ត៌មានបន្ថែម ស្តីពីភាពខុសគ្នារវាងគ្រួសារ សហគមន៍ និងកន្លែងរស់នៅផ្សេងៗ ព្រមទាំងរវាងអ្នកមានវណ្ណៈខ្ពស់ និងមនុស្សសាមញ្ញ ដូច្នេះ យើងអាចចាប់ផ្តើមយល់ដឹងពីសង្គមនៅសម័យអង្គរពីថ្នាក់ក្រោមដល់ថ្នាក់លើ។

ការសិក្សាបុរាណវិទ្យានៅសម័យអង្គរបានផ្តោតដំបូងទៅលើប្រាសាទដ៏ស្កឹមស្កៃដែលមានសិលាចារឹកប្រាប់យើងអំពីអាទិទេព ស្តេច និងវីរៈជន។ យើងមានព័ត៌មានតិចតួចពីជីវិតរស់នៅប្រចាំថ្ងៃរបស់ មនុស្សសាមញ្ញនៅសម័យអង្គរ។ នៅក្នុងឆ្នាំ១២៩៦ បេសកជនចិនម្នាក់ឈ្មោះ ជីវ តាក្វាន់បានមក ទស្សនាក្រុងអង្គរ ហើយបានរៀបរាប់អំពីអ្វីដែលលោកបានឃើញ។ លោកបានសរសេរថា មនុស្សក្នុង វណ្ណៈខ្ពស់រស់នៅក្នុងផ្ទះធំដែលមានដំបូលប្រក់ក្បឿង ហើយមនុស្សសាមញ្ញរស់នៅក្នុងផ្ទះតូចដំបូល ប្រក់ស្បូវ។ នេះគឺជាភស្តុតាងជាក់ស្តែងតែមួយគត់ស្តីពីគេហដ្ឋានសម័យអង្គរ។ តែយើងក៏បានដឹងពីការ រស់នៅជំនាន់អង្គរតាមរយៈរូបចម្លាក់នៅប្រាសាទបាយ័នដែលបានបង្ហាញពីគេហដ្ឋាន និងជីវិតរស់នៅ ប្រចាំថ្ងៃជំនាន់នោះ។ ក្រៅពីនេះ មានបុរាណវិទូបារាំង និងខ្មែរមួយក្រុមបានធ្វើកំណាយស្រាវជ្រាវអំពី ផ្ទះសម្បែងនៅតំបន់ក្រៅបរិវេណអង្គរ ឯចំណែកការសិក្សាពីកន្លែងរស់នៅនៅតំបន់កណ្តាលអង្គរដែល ជាទីប្រមូលផ្តុំនៃប្រាសាទ ហើយមានមនុស្សរស់នៅច្រើន យើងមានព័ត៌មានតិចតួចណាស់។

ក្នុងការសិក្សាច្រើនលើករបស់គម្រោងGAP លោកស្រីបណ្ឌិត Miriam Stark បានធ្វើ កំណាយនៅក្នុងបរិវេណប្រាសាទដូចជា អង្គរវត្ត ដើម្បីរកភស្តុតាងនៃលំនៅដ្ឋានរបស់ប្រជាជន ព្រោះ សិលាចារឹកបានបញ្ជាក់ថាមានមនុស្សមួយចំនួនរស់នៅជុំវិញប្រាសាទ ឧទាហរណ៍ សិលាចារឹកនៅ ប្រាសាទតាព្រហ្ម បានរៀបរាប់អំពីមនុស្សដែលមានទំនាក់ទំនងនឹងប្រាសាទ ដែលគេប៉ាន់ស្មានថាមាន ចំនួនប្រហែល២០០០នាក់ រស់នៅក្នុងកំពែងប្រាសាទ។

នៅឆ្នាំ២០១២ ការស្រាវជ្រាវលើប្រធានបទនេះបានទទួលជំនួយពីបច្ចេកទេសថ្មី LiDAR ដែល ប្រើកាំរស្មី Laser អាចមើលធ្លុះគម្របព្រៃ ដូច្នេះអាចមើលឃើញរចនាសម្ព័ន្ធលើដីដែលរុក្ខជាតិបាន គ្របដណ្តប់។ ក្នុងករណីប្រាសាទអង្គរវត្ត LiDAR បានបង្ហាញឲ្យឃើញនៅជុំវិញប្រាសាទនូវដីទួល និង ដីទំនាបជាប់ៗគ្នារៀបរយជាក្រឡាចក្រត្រង់តាមខ្សែរបន្ទាត់ស្របទៅទិសទាំងបួន។

ក្នុងឆ្នាំ២០១០ និង២០១៣ គម្រោងGAP បានសិក្សាលើដីទួលទាំងនេះដោយបានកាយរណ្តៅ តូចៗទំហំ ១មx២ម ក្នុងកន្លែងជាច្រើនជុំវិញអង្គរវត្ត។ ការស្រាវជ្រាវនេះបានបង្ហាញភស្តុតាងបញ្ជាក់ថា ដីទួលជាទីកន្លែងដែលមនុស្សរស់នៅ។ បច្ចេកទេសធ្យូងវិទ្យុសកម្មបានបង្ហាញថាដីទួលទាំងនោះត្រូវ បានរៀបចំសម្រាប់រស់នៅពី ស.វ.ទី១០ ដល់ ស.វ.ទី១៣។ ការស្រាវជ្រាវរបស់យើងក៏បានបញ្ជាក់ បន្ថែមថា នៅលើដីទួលទាំងនោះមានមនុស្សរស់នៅក្រោយសម័យអង្គរពីស.វ.ទី១៥ ដល់ស.វ.ទី១៧។

លទ្ធផលទាំងនេះបានធ្វើឲ្យយើងមានការរំភើបចិត្ត តែកំណាយតូចៗបន្ទាប់មកបានបំផុស សំណួរយ៉ាងច្រើន។ ក្នុងខែមិថុនា និងកក្កដា ២០១៥ ក្រោយពីបានទទួលជំនួយរបស់អង្គការ National Geographic ខ្ញុំបានរៀបចំក្រុមស្រាវជ្រាវតំណាងដោយសាកលវិទ្យាល័យស៊ីដនី និងអាជ្ញា ធរអប្សរា(លោក ឆាយ រចនា) ដើម្បីពង្រីកកំណាយលើដីទួលតែមួយស្ថិតក្នុងកំពែងអង្គរវត្ត។

ចំណុចដែលត្រូវស្រាវជ្រាវមានដូចតទៅ៖

១.យើងចង់ដឹងថា តើពិតជាមានប្រជាជនរស់នៅលើដីទួលមែន ឫទេ? រណ្តៅតូចៗដែលយើង បានជីកបានផ្តល់ចម្លើយវិជ្ជមានលើសំណួរនេះ។ យើងសង្ឃឹមថា កំណាយទំហំធំ អាចឲ្យយើងរក ឃើញសំណល់នៃបំណែកផ្ទះ និងភស្តុតាងផ្សេងទៀតនៃការរស់នៅលើដីទួលនេះ។

២.យើងចង់ដឹងថា តើមនុស្សសាមញ្ញបានរស់នៅលើដីទួលនេះ ឫទេ? យើងជឿថារឿងនេះ ទំនងជាពិត ពីព្រោះដីទួលនោះមានទំហំតូចដែលអាចឲ្យគេគិតថាផ្ទះក៏តូចដែរ។ ការរកឃើញភស្តុតាង ពីសំណង់ផ្ទះ និងប្រភេទនៃរបស់ប្រើប្រាស់ដោយគ្រួសារ នឹងធ្វើឲ្យយើងយល់កាន់តែច្បាស់នូវសម្ភារៈ ផ្សេងៗដែលគេបានប្រើប្រាស់។

៣.យើងចង់ដឹងថា តើដីទួលនោះអាចបានប្រើប្រាស់ជាយូរអង្វែងហើយច្រើនដង ឫទេ? ។

ក្នុងឳកាស យើងចុះទៅស្រាវជ្រាវនៅពាក់កណ្តាលឆ្នាំ២០១៥ យើងបានជីកលើដីទួលដែល បានពិព័ណ៌នាខាងលើនូវរណ្តៅចំនួន២២ លើផ្ទៃដីសរុប៤១ម២ ។ លទ្ធផល៖ ថ្វីបើយើងមិនបានរក ឃើញទម្រង់ផ្ទះទាំងមូល យើងបានប្រទះឃើញនូវស្នាមជើងសរសរដែល គេអាចចាត់ទុកថាជា ចំណែកមួយនៃផ្ទះ។ យើងក៏បានរកឃើញដែរ៖
១.ផ្ទាំងថ្មភក់ជាច្រើន៖ យើងជឿថាអ្នកដែលរស់នៅក្នុងតំបន់អង្គរវត្តប្រហែលជាយកថ្មភក់នេះ ដែលសល់ពីការសាងសង់អង្គរវត្តមកប្រើ តែយើងមិនទាន់ដឹងច្បាស់ថាគេយកថ្មទាំងនោះមកប្រើធ្វើអ្វី។ យើងគិតថាប្រហែលគេយកវាទៅក្រាលជាផ្លូវ ឫក្រាលនៅក្រោមផ្ទះ ឫក្រាលជុំវិញផ្ទះ។

២.ភស្តុតាងនៃសកម្មភាពក្នុងគ្រួសារទាក់ទងនឹងការដាំស្លរ។ នៅត្រង់ផ្នែកមួយនៃដីទួល យើង បានរកឃើញឥដ្ឋ និងដីឥដ្ឋដុត ព្រមទាំង៖

- ធ្យូង និងបំណែកចង្រ្កាន្តដែលជាភស្តុតាងនៃការប្រើភ្លើង សម្រាប់ដាំស្លរនៅសម័យអង្គរ
- កុលាលភាជន៍ ភាគច្រើនជាកុលាលភាជន៍ប្រភេទផុយ ហើយមានខ្លះមានស្នាមនៃការឆេះពី ក្រៅដែលអាចបណ្តាលមកពីការដាក់ដាំស្លរនៅលើភ្លើង។ មានបំណែកក្រឡជំនាន់អង្គរដែលមាន ស្រទាប់រលោងពណ៌បៃតង ឫពណ៌ត្នោត ព្រមទាំងភាជន៍នាំចូលពីប្រទេសចិន។ យើងក៏បានរកឃើញ ខួចដែលនៅរូបរាងទាំងមូលចំនួនមួយ នៅទីតាំងដែលយើងសន្និដ្ឋានថាជាលំនៅដ្ឋាន។
- ក្រៅពីភាជន៍អ្នកជំនាញផ្នែករុក្ខជាតិ គឺលោកស្រី Cristina Castillo បានស្រាវជ្រាវរកឃើញ គ្រាប់ស្រូវ បំណែកសំបកក្រូច គ្រាប់រុក្ខជាតិក្នុងអំបូរខ្ញី ព្រមទាំងសំណល់រុក្ខជាតិខ្លះដែលគេបានប្រើ ប្រាស់ធ្វើជាឧសថ។ ការងារនេះចាប់ផ្តើមអោយយើងស្វែងយល់អំពីរុក្ខជាតិ ផ្លែឈើ និងបន្លែដែល មនុស្សរស់នៅលើដីទួលនោះប្រហែលជាបានបរិភោគ និងបានប្រើប្រាស់។

ក្រៅពីនេះ យើងបានជីករណ្តៅនៅលើដីទំនាប៖ ថ្វីបើគេសង្ស័យថាទីនេះជាស្រះទឹក អ្នកជំនាញ ធរណីសាស្រ្តរបស់យើងបានរកឃើញថា ទីនេះមានទឹកដក់តែនៅរដូវភ្លៀងទេ។ ដូច្នេះ មិនអាចដើរតួនា ទីជាស្រះផ្តល់ទឹកខួបប្រាំងខួបវស្សាឡើយ។

ការងារទាំងនេះត្រូវបន្តដើម្បីឆ្លើយតបនឹងសំនួរជាច្រើនដែលនៅសេសសល់ ដូច្នេះយើងសង្ឃឹម ថាអាចបន្តការស្រាវជ្រាវរកភស្តុតាងទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សនៅសម័យអង្គរ។

ជាការសន្និដ្ឋាន យើងយល់ឃើញថាការស្រាវជ្រាវមិនត្រូវផ្តោតតែលើប្រាសាទទេ ត្រូវផ្តោតផង ដែរទៅលើជីវភាពរស់នៅ និងសមិទ្ធិផលនៃប្រជាជនសម័យអង្គរ៕












នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ទទួលជួបលោក ISHIDA Toru ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអំពីបេតិកភណ្ឌវប្បធម៌នៃភ្នាក់ងារដើម្បីបេតិកភណ្ឌវប្បធម៌ជប៉ុន ដើម្បីសម្តែងការគួរសម និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរួមគ្នានៃទំនាក់ទំនងដ៏ល្អប្រសើរ ដែលអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នជប៉ុនបានបំពេញនាពេលកន្លងមក ក្នុងតំបន់រមណីយដ្ឋានអង្គរ។
ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យបេតិកភណ្ឌ ក៏ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់ការងារសំខាន់ៗនិងសមិទ្ធផលក្នុងរយៈពេល២៥ឆ្នាំរបស់ខ្លួន នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរានឹងសហការជាមួយក្រុមហ៊ុនផ្កាឈូកនិងមូលនិធិផ្កាឈូក ដើម្បីរៀបចំតាំងពិព័រណ៍រូបភាពជាសាធារណៈស្តីពីការងារសំខាន់ៗនិងសមិទ្ធផលជាច្រើនដែលសម្រេចបាននាពេលកន្លងមក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលស្ថិតក្នុងបរិវេណវិទ្យាស្ថានភាសារបរទេស ចាប់ពីម៉ោង៨:៣០នាទីព្រឹក រហូតដល់ម៉ោង៥:៣០នាទីល្ងាច។
នៅថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២០ នេះ គណៈកម្មការទី២ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម គតិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានប្រតិភូគណៈកម្មការទី២ និងសមាជិកប្រតិភូ ជួបសំណេះសំណាលជាមួយអាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ ដើម្បីស្វែងយល់ពីវឌ្ឍនភាពរបស់អាជ្ញាធរជាតិអប្សរា និងវឌ្ឍនភាពរបស់គ្រឹះស្ថានអង្គរ នៅគ្រឹះស្ថានអង្គរ ខេត្តសៀមរាប។
ដើម្បីចូលរួមអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងទាក់ទាញទេសចរឱ្យចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធផ្សេងៗ នឹងរៀបចំសៀមរាបសង្ក្រាន្ត នៅបរិវេណប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «អង្គរ អតីតកាល បច្ចុប្បន្ន និងអនាគត» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ៦រោចដល់ថ្ងៃ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសរុបប្រមាណ១០៣នាក់ បានមកបំពេញទស្សនកិច្ចសិក្សានៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីសិក្សាស្វែងយល់ពីការងារ អភិរក្សប្រាសាទបុរាណនានាក្នុងតំបន់អង្គរ។
ដើមដំបូងមុន12345...293294បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
6723
ម្សិលមិញ
:
14427
សប្តាហ៍នេះ
:
43869
ខែនេះ
:
0324698
សរុប
:
010280845