ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបំពាក់កញ្ចប់សង្រ្គោះបឋមដល់គ្រប់ភ្នាក់ងារទេសចរណ៍នៅតាមប្រាសាទ

បានផ្សាយនៅ ថ្ងៃទី 25 ខែ សីហា ឆ្នាំ2016 12:16 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ចាប់ពីពេលនេះតទៅ ភ្នាក់ងារទេសចរណ៍ដែលឈរជើងតាមទីតាំងប្រាសាទផ្សេងៗ មានកញ្ចប់សង្គ្រោះបឋមជាប់តាមខ្លួនជាប្រចាំហើយ។ កញ្ចប់សង្គ្រោះបឋមនេះនឹងប្រើប្រាស់សម្រាប់ជួយដល់ភ្ញៀវទេសចរដែលមានជំងឺដង្កាត់តិចតួច ឬប៉ះទង្គិចផ្សេងៗក្នុងដំណើរទស្សនារបស់ខ្លួន។ កញ្ចប់នេះមានសម្ភារៈសំខាន់ៗមួយចំនួនដូចជា ប្រេងខ្យល់ ប្រេងកូឡា ថ្នាំបេតាឌីន កុំប្រេស បង់បិទដំបៅ បង់រុំរបួស ស្រោមដៃ និងកន្ត្រៃជាដើម។

តាមការបញ្ជាក់ពីឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍និងគ្រប់គ្រងទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរាថា៖ ការបំពាក់កាបូបសង្គ្រោះបឋមតាមខ្លួនដល់ភ្នាក់ងារទេសចរណ៍គ្រប់រូបដែលឈរជើងតាមប្រាសាទក្នុងតំបន់អង្គរ គឺដើម្បីឱ្យភ្នាក់ងារទាំងអស់អាចជួយសង្គ្រោះភ្ញៀវបានទាន់ពេលវេលា ពេលភ្ញៀវទេសចរ មានបញ្ហាសុខភាពដូចជា ខ្យល់គរ វិលមុខ ឈឺក្បាល ថ្លោះ គ្រិចដៃជើង ឬរងរបួសស្រាលដោយប្រការណាមួយខណៈកំពុងទស្សនា។

ភ្ញៀវទេសចរជាច្រើនបានសម្តែងភាពសប្បាយរីករាយ នៅពេលដែលពួកគាត់មានបញ្ហាហើយត្រូវបានភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរា ជួយពួកគាត់បានទាន់ពេលវេលា។ នេះជាសេវាកម្មមួយថ្មីបន្ថែមទៀត ដែលអាជ្ញាធរជាតិអប្សរាតែងយកចិត្តទុកដាក់ចំពោះភ្ញៀវទេសចរ ដែលមកទស្សនារមណីយដ្ឋានអង្គរ។

គួររំឭកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ អាជ្ញាធរជាតិអប្សរាក៏បានសហការជាមួយគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក បណ្តុះបណ្តាលវិធីសង្គ្រោះបឋមដល់ភ្នាក់ងារទេសចរ នគរបាលការពារបេតិកភណ្ឌ និងនគរបាលទេសចរណ៍ ដែលជាស្ថាប័នពាក់ព័ន្ធបំផុតជាមួយនឹងដំណើរទស្សនារបស់ភ្ញៀវ។

សូមបញ្ជាក់ថា ភ្នាក់ងារទេសចរណ៍ដែលឈរជើងជាប្រចាំនៅតាមប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរសព្វថ្ងៃមានចំនួន៤១៣នាក់។ ភ្នាក់ងារទាំងអស់មានភារកិច្ចសំខាន់ក្នុងការសម្របសម្រួលលំហូរភ្ញៀវទេសចរនៅក្នុងប្រាសាទ ការពារប្រាសាទពីការប៉ះពាររបស់ភ្ញៀវជាប្រចាំ ជំរុញឲ្យភ្ញៀវទេសចរគោរពតាមក្រមប្រតិបត្តិអង្គរ ការជួយសម្រួលភ្ញៀវក្នុងករណីបាត់បង់សម្ភារៈ ជាពិសេសគឺជួយសង្រ្គោះភ្ញៀវដែលជួបនឹងគ្រោះថ្នាក់ផ្សេងៗ៕








ក្នុងគោលបំណងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ ទេសភាព បរិស្ថាន ខាងលិចមុខប្រាសាទអង្គរវត្តឱ្យមានភាពល្អប្រសើរ និងលើកតម្លៃអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមស្ម័គ្រចិត្តពីបងប្អូនអាជីវករ សំណង់ភោជនីយដ្ឋាន អាគាររដ្ឋ និងតូបលក់ដូរមួយចំនួនត្រូវបានរុះរើ។
តាមរបាយការណ៍នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងតំបន់អង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា សប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានទទួលពាក្យ ស្នើសុំធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន៦៥ ករណី ក្នុងចំណោមសំណើទាំងនោះ។
ដើម្បីធានាដល់សុវត្ថិភាពប្រាសាទ ភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាព នៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា នឹងកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ ដែលមានហានិភ័យខ្ពស់។ ព័ត៌មានលំអិតសូមអានសេចក្ដីជូនដូចដែលមានភ្ជាប់ខាងក្រោម៖
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចូលរួមប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ នាសណ្ឋាគាររីជិនស៊ីអង្គរ។
នាល្ងាចថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខ និងប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យទានមួយចំនួនដល់ព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាម។
ដើមដំបូងមុន12345...329330បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
3678
ម្សិលមិញ
:
14627
សប្តាហ៍នេះ
:
121145
ខែនេះ
:
0238444
សរុប
:
011701040