ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបង្កើនការជួយសម្រួលភាពលំបាករបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ

បានផ្សាយនៅ ថ្ងៃទី 24 ខែ សីហា ឆ្នាំ2016 08:57 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមការងារសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរាបានចុះទៅតាមគោលដៅដែលបានកំណត់រៀងៗខ្លួន ដើម្បីនាំយកនូវកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកជូនដល់ស្ត្រីដែល ទើបតែឆ្លង ទន្លេហើយថ្មីៗ នៅព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០១៦ នេះ។

កញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកសរុបចំនួន៥៧ កញ្ចប់ ដែលត្រូវបានក្រុមការងារ សហគមន៍ទាំង ៥ ក្រុមចុះចែកតាមគោលដៅរបស់ក្រុមគឺ ក្រុមទី១ ស្រុកប្រាសាទបាគង ដឹកនាំដោយលោកស្រី ម៉ៅ ល្អ តំណាងឱ្យឯកឧត្តម សុខ លក្ខិណា ក្រុមទី២ ស្រុកអង្គរធំ ដឹកនាំដោយឯកឧត្តម ហង់ ពៅ ក្រុមទី៣ ស្រុកពួក ដឹកនាំដោយឯកឧត្តម ឈរ ថាណាត ក្រុមទី៤ ក្រុងសៀមរាប ដឹកនាំដោយឯកឧត្តម តាន់ សំប៊ុន តំណាងឱ្យឯកឧត្តម ខូយ គឹមទួ និងក្រុមទី៥ ស្រុកបន្ទាយស្រី ដឹកនាំដោយ ឯកឧត្ដម ម៉ី ម៉ារ៉ាឌី បានយកទៅចែកជូនដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។

កញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកទាំងនោះរួមមាន កន្ត្រក កូនមុងសម្រាប់ទារក បំពង់ទឹកក្តៅ កន្សែងពោះគោ ខោអាវបីកំប្លេ និងថវិកាពីរម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ដែលតែងតែនឹករលឹកនិង យកចិត្តទុកដាក់យ៉ាង ខ្លាំងចំពោះសុខទុក្ខរបស់ប្រជា ពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

បន្ថែមលើសពីនេះទៀត សកម្មភាពចុះជួយសហគមន៍របស់អាជ្ញាធរជាតិអប្សរានាពេល កន្លងមកក៏ដូចជាពេលនេះគឺស្តែងឱ្យឃើញអំពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលរស់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ទាំងផ្នែកសុខុមាលភាព និងសេដ្ឋកិច្ចគ្រួសារ។

រមណីយដ្ឋានអង្គរ មានទំហំ៤០១គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុង៥ក្រុង និងស្រុក ២១ឃុំសង្កាត់ និង១១២ភូមិ មានប្រជាពលរដ្ឋរស់នៅប្រហែល១២ម៉ឺននាក់។ រមណីយដ្ឋាននេះ ត្រូវបានចុះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពី ឆ្នាំ១៩៩២មកម្ល៉េះ។ ការចុះបញ្ជីនេះ មិនមែន មានត្រឹមតែប្រាង្គប្រាសាទនោះទេ ទេសភាពវប្បធម៌ បរិស្ថាន ទំនៀម ទម្លាប់ប្រពៃណី ដែលជាបេតិកភណ្ឌ អរូបីដ៏សំខាន់របស់អ្នកស្រុកក្នុងឧទ្យានអង្គរ ក៏ជាចំណែកមួយដ៏សំខាន់របស់ បេតិកភណ្ឌពិភពលោកផងដែរ៕












ដើម្បីលើកតម្លៃបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការចុះកាត់ក្រី និងដកហូតដើមឈើមួយចំនួននៅបរិវេណប្រាសាទអង្គរវត្តនិងត្រៀមដាំដើមឈើធ្នង់ជំនួសវិញ។
ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌបានប្រគល់ទូរសព្ទដៃម៉ាក HUAWEI P20 ១គ្រឿង ប្រាក់១០០ដុល្លារ កាតVisa១ កាតធនាគារ១ សំបុត្រទស្សនាប្រាសាទ១ និងសម្ភារផ្សេងៗមួយចំនួនទៀតជូនដល់ភ្ញៀវទេសចរជនជាតិជប៉ុន លោក YOSHITAKA SAKAMOTO ដែលបានជ្រុះបាត់ក្នុងពេលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ។
នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូមកពីខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម ក្នុងបំណងស្វែងរកកិច្ចសហប្រតិបត្តិការទៅវិញទៅមក ការផ្លាស់ប្តូរបទពិសោធន៍លើវិស័យទេសចរណ៍ និងការគ្រប់គ្រង អភិរក្សសម្បត្តិបេតិកភណ្ឌ។
បរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមកែប្រែមុខមាត់ថ្មី បន្ទាប់ពីសួនច្បារថ្មីបាននិងកំពុងរៀបចំជាបន្តបន្ទាប់។ ប្រជាពលរដ្ឋ ពិសេសអ្នកទទួលផលពីវិស័យទេសចរណ៍បានអបអរសាទរចំពោះសមិទ្ធិផលនេះ ហើយថាពួកគេគាំទ្រលើគម្រោងអភិវឌ្ឍន៍បន្តរបស់អាជ្ញាធរជាតិអប្សរា។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
ដើមដំបូងមុន12345...258259បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
1248
ម្សិលមិញ
:
1368
សប្តាហ៍នេះ
:
01248
ខែនេះ
:
0165177
សរុប
:
009347459