ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាប្រគល់ទីតាំងពិសោធន៍ស្រាវជ្រាវកសិកម្មបែបធម្មជាតិនៅស្ថានីយពិសោធន៍កសិកម្មទឹកវិលជូនមន្ទីរកសិកម្មខេត្តសៀមរាបគ្រប់គ្រងវិញ

បានផ្សាយនៅ ថ្ងៃទី 22 ខែ សីហា ឆ្នាំ2016 03:49 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាបានប្រគល់ទីតាំងពិសោធន៍ស្រាវជ្រាវកសិកម្មធម្មជាតិ នៅស្ថានីយពិសោធន៍កសិកម្មធម្មជាតិទឹកវិលជូនមន្ទីរកសិកម្មខេត្តសៀមរាបវិញហើយកាលពី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីខ្ចីពីមន្ទីរកសិកម្មខេត្តសៀមរាប អស់រយៈពេល១២ឆ្នាំមកហើយ(២០០៤-២០១៦)។

ពិធីប្រគល់ជូនវិញនេះ បានធ្វើឡើងនៅស្ថានីយពិសោធន៍កសិកម្មធម្មជាតិទឹកវិលនៅសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ជាមួយលោក គង់ ចន្ថា អនុប្រធានមន្ទីរកសិកម្មខេត្តសៀមរាបនិងមន្ត្រីបុគ្គលិកអាជា្ញធរជាតិអប្សរា រួមនឹងមន្រ្តីបុគ្គលិកមន្ទីរកសិកម្មខេត្តសៀមរាបមួយចំនួនទៀត ។

លោក ឈីវ ណាំ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍បានមានប្រសាសន៍ថា ទីតាំងពិសោធន៍ស្រាវជា្រវកសិកម្មធម្មជាតិ នៅក្នុងស្ថានីយពិសោធន៍កសិកម្មធម្មជាតិទឹកវិលដែលអាជ្ញាធរជាតិអប្សរាបានខ្ចីពីមន្ទីរកសិកម្មខេត្តសៀមរាប មានផ្ទៃដីទំហំ២ហិកតា ដើម្បីយកមកធ្វើជាកន្លែងសម្រាប់ធ្វើពិសោធន៍ស្រាវជ្រាវកសិកម្មតាមបែបធម្មជាតិកាលពីឆ្នាំ២០០៤ បើគិតមកដល់ពេលនេះមានរយៈពេល១២ឆ្នាំហើយ។

រយៈពេលកន្លងមកនេះ អាជ្ញាធរជាតិអប្សរាបានយកផ្ទៃដីនេះសម្រាប់ធ្វើពិសោធន៍ស្រាវជ្រាវដាំដំណាំស្រូវ បន្លែ បណ្តុះកូនឈើ ចិញ្ចឹមមាន់ ចិញ្ចឹមត្រី បង្កាត់ពូជត្រី និងធ្វើជីកំប៉ុស្តិ៏ ដើម្បីបង្ហាញជាគម្រូ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរ។ តាមរយៈការពិសោធន៍ស្រាវជ្រាវរបស់ក្រុមការងារអាជ្ញាធរជាតិអប្សរាឃើញថាលទ្ធផលដែលទទួលបានពីមន្ទីរពិសោធន៍នេះ គឺមានផ្លែផ្កាគួរជាទីពេញចិត្ត ហើយអាជ្ញាធរជាតិអប្សរាក៏បានលើកទឹកចិត្តដល់កសិករឱ្យដាំដុះដោយប្រើជីធម្មជាតិ ព្រោះវាបានទិន្នផលខ្ពស់ មិនប៉ះពាល់ដល់សុខភាព និងបរិស្ថានផងដែរ។

ក្នុងឱកាសនោះដែរ លោក គង់ ចន្ថា អនុប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានយកទីនេះ ធ្វើជាមន្ទីរពិសោធន៍ស្រាវជ្រាវផ្នែកកសិកម្មបែបធម្មជាតិ ដែលស្របនឹងគោលការណ៍នៃមន្ទីរកសិកម្មខេត្ត ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រកបរបរកសិកម្មប្រើជីធម្មជាតិឱ្យបានច្រើន ជាជាងការប្រើជីគីមី ៕


កាំជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងប្រវែង៨០ម៉ែត្រដែលរងការខូចខាតដោយសារការស្រុតដីបាក់រលំ និងការខូចខាតប្រព័ន្ធបញ្ជៀសទឹកក្រោមដីនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងារ IGeS របស់ប្រទេសអ៊ីតាលី ធ្វើការជួសជុលអស់រយៈពេល៤ឆ្នាំ គឺតាំងពីឆ្នាំ២០១២នឹងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៥ ។
បច្ចុប្បន្នអាកាសធាតុក្តៅហួតហែង បានបង្កឱ្យមានកង្វះទឹកស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ពិសេសតំបន់មួយចំនួននៃខេត្តសៀមរាបក៏រងនូវផលប៉ះពាល់នេះដែរ ដែលបណ្តាលឱ្យសត្វ រុក្ខជាតិស្លាប់ជាហូរហែរ និងធ្វើឱ្យមនុស្សពិបាកក្នុងការរស់នៅ។
អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងនគរបាលការពារបេតិកភណ្ឌ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះទៅបង្រ្កាបពួកជនខិលខូចមួយក្រុមកំពុងលួចជីកគាស់កកាយរូបក្បាលនាគ នៅតាមបណ្តោយផ្លូវបេងទៅកំពង់ស្វាយបម្រុងនឹងដឹកចេញយកទៅលក់ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទូរស័ព្ទ ០៧៧ ៨៩៦ ៦៨៩ ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
4656
ម្សិលមិញ
:
1458
សប្តាហ៍នេះ
:
14418
ខែនេះ
:
0062891
សរុប
:
009436167