NEWS

Apsara Authority handed over natural agricultural research laboratory at the Agricultural Experiment Station in Tek Vil commune to Provincial Department of Agriculture, Siem Reap

Published on 22 August 2016 03:49 PM Post By ៖ Apsara National Authority
អាជ្ញាធរជាតិអប្សរាបានប្រគល់ទីតាំងពិសោធន៍ស្រាវជ្រាវកសិកម្មធម្មជាតិ នៅស្ថានីយពិសោធន៍កសិកម្មធម្មជាតិទឹកវិលជូនមន្ទីរកសិកម្មខេត្តសៀមរាបវិញហើយកាលពី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីខ្ចីពីមន្ទីរកសិកម្មខេត្តសៀមរាប អស់រយៈពេល១២ឆ្នាំមកហើយ(២០០៤-២០១៦)។

ពិធីប្រគល់ជូនវិញនេះ បានធ្វើឡើងនៅស្ថានីយពិសោធន៍កសិកម្មធម្មជាតិទឹកវិលនៅសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ជាមួយលោក គង់ ចន្ថា អនុប្រធានមន្ទីរកសិកម្មខេត្តសៀមរាបនិងមន្ត្រីបុគ្គលិកអាជា្ញធរជាតិអប្សរា រួមនឹងមន្រ្តីបុគ្គលិកមន្ទីរកសិកម្មខេត្តសៀមរាបមួយចំនួនទៀត ។

លោក ឈីវ ណាំ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្មនិងសហគមន៍បនមានប្រសាសន៍ថា ទីតាំងពិសោធន៍ស្រាវជា្រវកសិកម្មធម្មជាតិ នៅក្នុងស្ថានីយពិសោធន៍កសិកម្មធម្មជាតិទឹកវិលដែលអាជ្ញាធរជាតិអប្សរាបានខ្ចីពីមន្ទីរកសិកម្មខេត្តសៀមរាប មានផ្ទៃដីទំហំ២ហិកតា ដើម្បីយកមកធ្វើជាកន្លែងសម្រាប់ធ្វើពិសោធន៍ស្រាវជ្រាវកសិកម្មតាមបែបធម្មជាតិកាលពីឆ្នាំ២០០៤ បើគិតមកដល់ពេលនេះមានរយៈពេល១២ឆ្នាំហើយ។

រយៈពេលកន្លងមកនេះ អាជ្ញាធរជាតិអប្សរាបានយកផ្ទៃដីនេះសម្រាប់ធ្វើពិសោធន៍ស្រាវជ្រាវដាំដំណាំស្រូវ បន្លែបង្កា បណ្តុះកូនឈើ ចិញ្ចឹមមាន់ ចិញ្ចឹមត្រី បង្កាត់ពូជត្រី និងធ្វើជីកំប៉ុស្តិ៏ ដើម្បីបង្ហាញជាគំរូនិងផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរ។ តាមរយៈការពិសោធន៍ស្រាវជ្រាវរបស់ក្រុមការងារអាជ្ញាធរជាតិអប្សរាឃើញថាលទ្ធផលដែលទទួលបានពីមន្ទីរពិសោធន៍នេះ គឺមានផ្លែផ្កាគួរជាទីពេញចិត្ត ហើយអាជ្ញាធរជាតិអប្សរាក៏បានលើកទឹកចិត្តដល់កសិករឱ្យដាំដុះដោយប្រើជីធម្មជាតិ ព្រោះវាបានទិន្នផលខ្ពស់ មិនប៉ះពាល់ដល់សុខភាព និងបរិស្ថានផងដែរ។

ក្នុងឱកាសនោះដែរ លោក គង់ ចន្ថា អនុប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ក៏សូមថ្លែងអំណរគុណផងដែរដល់អាជ្ញាធរជាតិអប្សរាដែលបានយកទីនេះ ធ្វើជាមន្ទីរពិសោធន៍ស្រាវជ្រាវផ្នែកកសិកម្មបែបធម្មជាតិ ដែលវាក៏ស្របនឹងគោល ការណ៍នៃមន្ទីរកសិកម្មខេត្ត ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រកបរបរកសិកម្មប្រើជីធម្មជាតិឱ្យបានច្រើន ជាជាងការប្រើជីគីមី ៕


១៖ម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» ស្ម័គ្រចិត្តរុះរើសំណង់ប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ជាលើកទី២
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នងបន្ថែមទៀត ដែលជាអតីតភោជនីយដ្ឋាន «ភ្នំស្រី» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត។
នៅព្រឹកថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០២០​នេះ​ អ្នកស្រី​ ទី​ កូឡាប​ ដែលជាអាជីវករនៅមុខប្រាសាទអង្គរ​វត្ត បានស្ម័គ្រចិត្ត​រុះរេីភោជនីយដ្ឋានរបស់ខ្លួននៅមុខប្រាសាទអង្គរវត្ត ប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា​ ដេីម្បីបន្តដាំដេីមឈេីប្រណិត​ រៀបចំសួនច្បារ​ និងសាងសង់កន្លែងបដិសណ្ឋារកិច្ច​និងសេវាកម្មទេសចរណ៍​កម្រិតអន្តរជាតិ​ ដែលមានបរិស្ថាន​ស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយ​ល្អ​។
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំដីធ្លី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ” ជូនមន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា ចំនួន១០០នាក់ ។
នៅរសៀលថ្ងៃពុធ៦កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០ ព្រះសុមង្គល សិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណ ខេត្ត សៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាម រួមនឹងសមាជិក បាននិមន្ដចុះទៅដល់វត្តទេពប្រណម ដែលមានទីតាំងនៅក្នុង បរិវេណ ក្រុងអង្គធំ ដេីម្បី ពិនិត្យ នូវការរៀបចំសាងសង់ ខឿនជុំវិញព្រះវិហារ និងសំណង់ មួយចំនួនទៀត ដែលកំពុងសាងសង់ដោយគ្មានការអនុញ្ញាត។
នេះជាលើកទី២ហើយដែលម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នងបន្ថែមទៀត ដែលជាអតីតភោជនីយដ្ឋាន «ភ្នំស្រី» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។
FirstPrev12345...318319NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
15999
Yesterday
:
18011
This Week
:
15999
This Month
:
0015999
Total
:
010952983