ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបានចែកពូជត្រីអណ្តែងដល់ប្រជាពលរដ្ឋ១២គ្រួសារក្នុងឃុំរលួស

បានផ្សាយនៅ ថ្ងៃទី 19 ខែ សីហា ឆ្នាំ2016 10:54 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ តែងតែទទួលបានការយកចិត្តទុកដាក់ជាពិសេស ពីអាជ្ញាធរជាតិ។ ជាក់ស្តែងអាជ្ញាធរជាតិអប្សរាសហការជាមួយគម្រោង ACHA បានធ្វើការងារជាច្រើន ដោយផ្តោតលើការអប់រំ និង ផ្តល់បច្ចេកទេសវិជ្ជាជីវៈផ្នែកកសិកម្ម បច្ចេកទេសក្នុងការចិញ្ចឹមសត្វ ថាមពលសូឡាប្រើដោយកម្តៅព្រះអាទិត្យ និងរៀបចំទេសចរណ៍រទេះគោជាដើម ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែសីហា ឆ្នាំ២០១៦នេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា បាននាំយកពូជត្រី អណ្តែង៣៦ គីឡូក្រាម មកចែកជូនប្រជាពលរដ្ឋ១២ គ្រួសារដែលនៅក្នុងភូមិកញ្ជរ ឃុំរលួស ស្រុកបា្រសាទបាគង ខេត្តសៀមរាប។

លោក ឈិន ណាវីន មន្ត្រីនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ និងជាមន្ត្រីបច្ចេកទេសផ្នែកកសិកម្មក្នុងគម្រោង ACHA បានលើកឡើងថា អាជ្ញាធរជាតិអប្សរាសហការជាមួយគម្រោង ACHA បានយកពូជត្រីអណ្តែងចំនួន៣៦ គីឡូក្រាមចែកជូនប្រជាពលរដ្ឋចំនួន ១២ គ្រួសារ ដែលក្នុងមួយគ្រួសាទទទួលបានពូជត្រីអណ្តែងចំនួន ៣ គីឡូក្រាម និងសម្ពត់ភ្លៀង ៤ ម៉ែត្រ គុណ ៦ ម៉ែត្រ សម្រាប់ធ្វើត្រើងចិញ្ចឹម។

លោក ណាវីន បានបន្តថា អាជ្ញាធរជាតិអប្សរាមិនត្រឹមតែចែកពូជត្រី និងសម្ពត់ភ្លៀងសម្រាប់ធ្វើត្រើងប៉ុណ្ណោះទេ ក្នុងនោះក្រុមការងារក៏បានណែនាំពីបច្ចេកទេសនៃការចិញ្ចឹម ដូចជា របៀបនៃការដាក់ត្រីចូលត្រើង របៀបនៃការដាក់ចំណី របៀបនៃការដូរផ្លាស់ទឹក និងរបៀបនៃការមើលថែផ្សេងៗ ទៀតជាដើមដល់ប្រជាពលរដ្ឋទាំងនោះ។

លោក ណាវីន បន្ថែមថា កន្លងមកក្រុមការងារបានចែកជូនពូជត្រីបានចំនួន៣លើកដល់ប្រជាពលរដ្ឋ៤៩ គ្រួសារ ក្នុងឃុំចំនួន ៤ គឺឃុំ នគរធំ ឃុំលាងដៃ ឃុំដូនកែវ និងឃុំរលួស ស្ថិតនៅក្នុងតំបន់រម្មណីយដ្ឋានអង្គរ ។ គម្រោងបន្តក្រុមការងារនឹងចែកជូនពូជមាន់ និងផ្តល់បច្ចេកទេសក្នុងការចិញ្ចឹមដល់ប្រជាពលរដ្ឋដែលនៅក្នុងឃុំរលួសបន្ថែមទៀត។

អ្នកស្រី ម៉ុច ថោងវីន រស់នៅភូមិកញ្ជរបានលើកឡើងថា អ្នកស្រីសប្បាយចិត្តណាស់ដែលបានទទួលពូជត្រីអណ្តែង និងបច្ចេកទេសក្នុងការចិញ្ចឹមពីអាជ្ញាធរជាតិអប្សរា។ អ្នកស្រីបន្តថា នេះជាលើកទី១ ហើយនៃការចិញ្ចឹមត្រី តែអ្នកស្រីមិនសូវព្រួយបារម្មណ៍ទេ ដោយសារតែការចិញ្ចឹមនេះ មានការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីអាជ្ញាធរជាតិអប្សរា។








កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
រសៀលថ្ងៃពុធ ៣រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តកិច្ចការរបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា និងការទប់ស្កាត់សំណង់អាណាធិបតេយ្យ ដែលបានអនុវត្តកន្លងមកនៅតាមភូមិទាំង១១២ក្នុងតំបន់រមណីយដ្ឋានអង្គរ។
នាព្រឹកថ្ងៃ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៧ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។
ដើមដំបូងមុន12345...257258បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0526
ម្សិលមិញ
:
1913
សប្តាហ៍នេះ
:
77180
ខែនេះ
:
0158457
សរុប
:
009340739