ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្តអានហួយប្រទេសចិន ជួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌនិងទេសចរណ៍ជាមួយអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 19 ខែ សីហា ឆ្នាំ2016 10:46 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅសាលប្រជុំបេងមាលា នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ លោក Hu Laingsong អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃខេត្តអានហួយ បានដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តម ហុក ប៉េងសែ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

ក្នុងជំនួបនេះគណៈប្រតិភូនៃខេត្តអានហួយ បានផ្តោតសំខាន់លើវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប និងសុំផ្លាស់ប្តូរបទពិសោធន៍គ្រប់គ្រងតំបន់អង្គរពីអាជ្ញាធរជាតិអប្សរាដើម្បីយកទៅគ្រប់គ្រងតំបន់ទេសចរណ៍ក្នុងខេត្តរបស់ខ្លួន ពិសេសគឺជំរុញដំណើរការចូលរួមពិធីតាំងពិព័រណ៍រូបថតពីវិស័យទេសចរណ៍រវាងខេត្តអានហួយនិងសៀមរាប ឬ ហ័ងសាននិងអង្គរឱ្យកាន់តែរលូន។

លោក Hu Laingsong បានលើកឡើងថា លោកចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍និងការគ្រប់គ្រងរមណីយដ្ឋានអង្គរនៅក្នុងខេត្តសៀមរាប ហើយបើការចុះកិច្ចព្រមព្រៀងរវាងខេត្តសៀមរាបនិងខេត្តអានហ៊ួយលើវិស័យទេសចរណ៍ដំណើរការទៅដោយរលូននិងមានការរីកចម្រើន លោកនឹងស្នើទៅរដ្ឋាភិបាលចិនដើម្បីបើកជើងហោះហើរត្រង់ទៅត្រង់មក (សៀមរាប-ហ័ងសាន) ថែមជំរុញឱ្យប្រជាជននៅខេត្តអានហួយមកទស្សនាអង្គរឱ្យបានកាន់តែច្រើន ព្រោះខេត្តនេះមានប្រជាជនសរុបដល់ទៅ៦០លាននាក់។

លោក Hu Laingsong ក៏បានបង្ហាញពីសក្កានុពលនៃខេត្តអានហួយដែរថា នៅខេត្តអានហួយមានព្រលានយន្តហោះអន្តរជាតិ៥ មានតំបន់ទេសចរណ៍ចំនួន៣ដែលមានការទទួលស្គាល់ពីពិភពលោកថាមានធម្មជាតិស្រស់ស្អាត អាចទាក់ទាញទេសចរបានចំនួន១០លាននាក់ក្នុងមួយឆ្នាំ ពិសេសនៅតំបន់ហ័ងសានគឺប្រមូលផ្តុំទៅដោយទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជននិងភាពស្រស់ស្អាតនៃធម្មជាតិ។ តែទោះជាយ៉ាងណា ក៏ខេត្តអានហួយនៅតែត្រូវ ការបទពិសោធន៍ដ៏ជោគជ័យពីការគ្រប់គ្រងអង្គរប្រកបដោយចីរភាពរបស់អាជ្ញាធរជាតិអប្សរា ដើម្បីយកទៅគ្រប់គ្រងតំបន់ទេសចរណ៍នៅអាហួយដដែល។ អ្វីដែលមិនអាចបំភ្លេចបាន គឺការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹងទាក់ទងនឹងវិស័យទេសចរណ៍នៅតំបន់អង្គរនិងហ័ងសានតាមរយៈពិព័រណ៍រូបថតដែលនឹងរៀបចំឡើងនៅខេត្តសៀមរាបនិងខេត្តអានហួយនាពេលខាងមុខ។ ភាគីចិនគាំទ្រជានិច្ចនិងចូលរួមជួយសហការគ្រប់យ៉ាងបើខាងអាជ្ញាធរជាតិអប្សរាមានអ្វីត្រូវការឱ្យជួយក្នុងការពន្លឿនការងារនេះ។

ឯកឧត្តម ហុក ប៉េងសែ ក៏បានសម្តែងនូវការអរគុណចំពោះភាគីចិននៃខេត្តអានហួយដែលចង់ចងសម្ពន្ធភាពរវាងហ័ងសាននិងអង្គរ និងយកអាជ្ញាធរជាតិអប្សរាជាគំរូក្នុងការដកផ្លាស់ប្តូរបទពិសោធន៍គ្រប់គ្រងបេតិកភណ្ឌ ពិសេសអរគុណចំពោះការទទួលរាក់ទាក់យ៉ាងកក់ក្តៅជាមួយក្រុមការងារអាជ្ញាធរជាតិអប្សរាដែលបានទៅទស្សនកិច្ចសិក្សានៅហ័ងសានកន្លងមក។ ក្នុងនោះដែរ ចំពោះកិច្ចព្រមព្រៀងតាំងពិព័រណ៍រូបថតហ័ងសាននិងអង្គរ ខាងអាជ្ញាធរជាតិអប្សរាក៏បានត្រៀមបញ្ជូនមន្ត្រីជំនាញពីររូបដើម្បីទៅសិក្សា មើលការរៀបចំ និងដកស្រង់បទពិសោធន៍នៅអានហួយនិងហ័ងសាននាពេលដ៏ខ្លីខាងមុខនេះ ហើយអាជ្ញាធរជាតិអប្សរាក៏ស្វាគមន៍ជានិច្ចចំពោះវត្តមានរបស់មន្ត្រីខេត្តអានហួយ ក្នុងការមកផ្លាស់ប្តូរបទពិសោធន៍នៃការរៀបចំនិងសិក្សាពីតំបន់ទេសចរណ៍នៅខេត្តសៀមរាបដូចគ្នា៕








ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
14
ថ្ងៃនេះ
:
5747
ម្សិលមិញ
:
20070
សប្តាហ៍នេះ
:
57069
ខែនេះ
:
0360577
សរុប
:
014803418